fbpx
បារាំងអង់គ្លេស

គិតអីចេះ? Mbappe ចេញមុខសរសើរក្លឹបកំពូលមួយ នៅ Premier League មិនដាច់ពីមាត់

កីឡាករ Kylian Mbappe បានសាទរចំពោះក្រុមហង្សក្រហម Liverpool ថាជា“ ម៉ាស៊ីន” ខណ:ដែលក្លឹបនេះនៅតែបន្ត ឈ្នះ ,​ឈ្នះ ហើយនិងឈ្នះ ប៉ុន្តែខ្សែប្រយុទ្ធរូបនេះក៏បានច្រើនចោលចំពោះឱកាសក្នុងការផ្លាស់ទៅកាន់ទឹកដី Anfield យ៉ាងឆាប់រហ័សវិញផងដែរ ខណៈដែលរូបគេប្តេជ្ញាក្នុងការស្នាក់នៅក្រុម Paris Saint-Germain បន្ត ។

គួរបញ្ជាក់ថាខ្សែប្រយុទ្ធវ័យ ២១ ឆ្នាំរូបនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរមួយ ទៅកាន់ក្រុមរបស់លោក Jurgen Klopp បើទោះបីជាគ្រូបង្វឹករបស់ Liverpool ធ្លាប់បាននិយាយថាវាមិនអាចទៅរួច ក្នុងការចុះហត្ថលេខាលើតារាឆ្នើមរូបនេះក៏ដោយ ។

ហើយយ៉ាងណាមិញក្លឹប Real Madrid ក៏កំពុងតាមប្រមាញ់ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះផងដែរ បន្ទាប់ពីរូបគេបានត្រូវបានក្លឹប PSG ចំណាយ ១៦៦ លានផោន ដើម្បីទិញយកពីក្លឹប Monaco មក ក្នុងរយ:ពេលជិត ៣ ឆ្នាំមកហើយ ។

ប៉ុន្តែនៅក្នុងបទសម្ភាសកាលពីពេលថ្មីៗនេះជាមួយ BBC កីឡាករ Mbappe បាននិយាយថា ៖ “ អ្វីដែល Liverpool ធ្វើនៅពេលនេះគឺអស្ចារ្យណាស់ ។ ពួកគេដូចជាម៉ាស៊ីនអ៊ីចឹង ពួកគេបានរកឃើញចង្វាក់ពិសេសមួយ ” ៕

ប្រភព: Daily Mail

អានអត្ថបទបន្ទាប់៖ អត់ទុកមុខ! Lampard បាញ់កីឡាករខ្លួនមួយរូប ក្រោយ Chelsea ត្រូវ Arsenal វាយបកតាមស្មើវិញបាន

គ្រូបង្វឹកលោក Frank Lampard បានធ្វើការស្តីបន្ទោសចំពោះខ្សែការពាររបស់ក្លឹបតោខៀវ Chelsea កីឡាករ Emerson Palmieri ដែលបានអនុញ្ញាតឱ្យកីឡាករ Gabriel Martinelli មានឱកាសរកគ្រាប់បាល់ ជួយឲ្យក្រុម Arsenal តាមបានស្មើវិញ នៅក្នុងការប្រកួត London derby នាកីឡដ្ឋាន Stamford Bridge ។

កីឡាករក្រុម Arsenal

គួរបញ្ជាក់ថាក្រុមតោខៀវបានបង្ហាញទម្រង់លេងល្អមួយ នៅពេលដែលកីឡាករ Jorginho បានរកគ្រាប់បាល់បើកឆាក ពីការស៊ុតបាល់ពិន័យ ១១ ម៉ែត្រ បន្ទាប់ពីកីឡាករ David Luiz ត្រូវបានបណ្តេញចេញពីទីលាន ក្រោយប្រព្រឹត្តកំហុសលើកីឡាករ Tammy Abraham ។

Emerson Palmieri

ប៉ុន្តែទោះជាយ៉ាងណាក្រុម Arsenal មានឱកាសរកបានគ្រាប់បាល់តាមស្មើវិញ ខណ:ពេលវេលាក្នុងការបញ្ចប់តង់ទី ២ កាន់តែខិតជិតចប់ទៅហើយនោះ ដែលធ្វើឲ្យក្រុមតោខៀវបានត្រឹមស្មើជាមួយក្រុមកាំភ្លើងធំ ក្នុងលទ្ធផល ២ ទល់នឹង ២ ។

កីឡាករ Arsenal អបអរគ្រាប់បាល់

ហើយយ៉ាងណាមិញក្រោយចប់ការប្រកួតនេះលោក Lampard បាននិយាយថាបញ្ហានេះបានកើតឡើង នៅជិតប្រអប់ទីរបស់ Arsenal ខណ:ដែលខ្សែការពារ Emerson បានបរាជ័យក្នុងការតាមបិទកីឡាករ Martinelli និងធ្វើក្រុម Chelsea មិនអាចត្រៀមលក្ខណ:ទាន់ពេលវេលាឡើយ ៕

ប្រភព: Metro 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker