fbpx
FIFA

គិត​ដូច​លោក Jose Mourinho អត់ ថា ៤ ក្រុម​នេះ​នឹង​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ

គ្រូ​បង្វឹក​ក្រុម​បិសាច​ក្រហម​លោក Jose Mourinhoបាន​ទម្លាយ​ចេញ​នូវ​ក្រុម​ខ្លាំង ៤ ដែល​លោក​ជឿ​ថា​នឹង​អាច​ឡើង​ទៅ​វគ្គ Semi-Final នា​ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០១៨ នេះ។

ថ្លែង​ប្រាប់ RT Sport បុរស​វ័យ ៥៥ ឆ្នាំ បញ្ជាក់​ថា​ក្រុម​ដែល​នឹង​ឡើង​រួម​មាន ព័រទុយហ្គាល់, ប្រេស៊ីល, អាហ្សង់ទីន និង​អាល្លឺម៉ង់។

ការ​លើក​ឡើង​នេះ​ចេញ​ផ្សាយ​មុន​រយៈ​ពេល ១ ​ថ្ងៃ ដែល​ក្រុម​ម្ចាស់​ផ្ទះ​រុស្ស៊ី​ត្រូវ​បើក​ឆាក​ប៉ះ​ក្រុម​អារ៉ាប៊ីសាអ៊ូឌីត​នៅ​ទីក្រុង Moscow។ ខណៈ​ក្រុម​រំពឹង​ជើង​ឯក ​អាល្លឺម៉ង់ ប្រេស៊ីល និង​អេស្ប៉ាញ យើង​នឹង​បាន​ដឹង​លទ្ធផល​ថា​នរណា​លើក​ពាន​នា​ថ្ងៃ​ទី ១៥ ​កក្កដា ពោល​គឺ​ការ​ប្រកួត​នេះ​ចំណាយ​ពេល ១ ខែ​ពេញ។

បន្ថែម​ពី​នេះ​លោក Jose Mourinho ក៏​បាន​ជឿ​ថា​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ស្ថិត​ក្រោម​ការ​ដឹកនាំ​ដោយ​ Gareth Southgate រំពឹង​នឹង​ឡើង​ទៅ​វគ្គ ៨ ក្រុម​បាន ប៉ុន្តែ​អាច​នឹង​ធ្លាក់​ដោយ​ថ្វី​ជើង​ក្រុម​ប្រេស៊ីល​ក្នុង​វគ្គ​បន្ទាប់ ហើយ​ក៏​ជឿ​ដូច​គ្នា​ថា​ព័រទុយហ្គាល់ នឹង​អាច​យក​ឈ្នះ​អ៊ុយរុយហ្គាយ ក៏​ដូច​ជា​បារាំង​ដើម្បី​ឡើង​ទៅ​វគ្គ ៨ ក្រុម។

ប្រភព: Metro

Tags

Leave a Reply

Your email address will not be published. Required fields are marked *

Close

Adblock Detected

Please consider supporting us by disabling your ad blocker