fbpx
អង់គ្លេស

គ្មានលាក់លៀម Robertson បង្ហើបប្រាប់ពីអ្នកចាំទីរូបណា ដែលគេគិតថាល្អជាងគេបំផុតនៅលើពិភពលោក

កីឡាករ Andy Robertson ជឿជាក់ថាក្រុមហង្សក្រហម Liverpool កំពុងមានអ្នកចាំទីអ្នកចាំទីល្អបំផុតនៅក្នុងពិភពលោកលើលោក ខណ:គេបានបញ្ជាក់ទៀតថា Alisson បានផ្តល់ឱ្យក្រុមទាំងមូលនូវទំនុកចិត្ត ជាមួយនឹងគុណភាពរបស់គាត់ ។

Alisson

បញ្ជាក់ផងដែរថាកីឡាករសញ្ជាតិប្រេស៊ីលរូបនេះគឺជាការបន្ថែមដ៏បំផុតមួយ សម្រាប់ក្រុមហង្សក្រហម Liverpool ចាប់តាំងពីគេបានផ្ទេរមកកាន់ទឹកដី Anfield ពីក្រុម AS Roma សម្រាប់តម្លៃខ្លួនប្រមាណ ៦៧ លានផោន កាលពីរដូវក្តៅឆ្នាំ ២០១៨ កន្លងមក ។

Alisson

ហើយបើទោះបីជាការចុះហត្ថលេខានេះមានតម្លៃដ៏ថ្លៃក៏ដោយ ប៉ុន្តែអ្នកចាំទីសញ្ជាតិប្រេសុីលរូបនេះ បានបង្ហាញពីគុណភាពរបស់គេភ្លាមៗ នៅក្នុងក្រុម Liverpool ដោយទុកឲ្យ Simon Mignolet និង Loris កំពុងមានភាពមិនប្រាកដប្រជាចំពោះអនាគតរបស់គេ នៅឯទឹកដី Anfield​ ។

មិនតែប៉ុណ្ណោះ Robertson បានប្រាប់គេហទំព័រផ្លូវការរបស់ Liverpool បន្ទាប់យកឈ្នះលើក្រុម Aston Villa ថា ៖ ”  Alisson គឺជាអ្នកចាំទីល្អបំផុតនៅលើពិភពលោក ពោលគឺដាច់ឆ្ងាយពីគេ ។ សូម្បីតែនៅពេលដែលគាត់មិនមានអ្វីត្រូវធ្វើលើទីលានក៏ដោយ តែគាត់នៅតែប្រុងប្រយ័ត្នជានិច្ច ” ។

Alisson

គេបន្តទៀតថា ៖ “ គាត់ជាអ្នកចាំទីដ៏អស្ចារ្យ គាត់ជាមនុស្សពូកែម្នាក់ ហើយគាត់បានសង្គ្រោះបាល់ដ៏អស្ចារ្យ ២ លើកសម្រាប់ការប្រកួតទល់ Villa ។ នោះជាអ្វីដែលគាត់នៅទីនោះ និងអ្វីដែលខ្ញុំគិតថាគាត់ជាអ្នកចាំទីល្អបំផុតនៅលើ ព្រោះគាត់បាលផ្តល់ទំនុកចិត្តដល់យើង ” ៕

ប្រភព: Metro 

អានអត្ថបទបន្ទាប់៖ Ian Wright លើកឈ្មោះកីឡាករ ២ រូប ដែលគាត់គិតថាមិនបានជួយអ្វីដល់ក្រុម Liverpool នោះទេ

ជើងចាស់របស់ក្រុម Arsenal លោក Ian Wright បានធ្វើការថ្លឹងថ្លែងពីអត្ថប្រយោជន៍របស់កីឡាករ Divock Origi និង Takumi Minamino ខណ:គាត់បញ្ជាក់ថាកីឡាករទាំង ២ រូបនេះ គឺមិនបានជួយអ្វីដល់ក្រុមហង្សក្រហម Liverpool នោះទេ​។

Divock Origi , Takumi Minamino

គួរបញ្ជាក់ថា Origi បានចាប់ផ្តើមក្នុងជម្រើសដំបូងអំឡុងការទទួលជ័យជម្នះរបស់ Liverpool ដោយលទ្ធផល ២-០ ទៅលើក្រុម Aston Villa កាលពីថ្ងៃអាទិត្យ ប៉ុន្តែត្រូវប្តូចេញ នឹងចូលជំនួសដោយកីឡាករ Roberto Firmino វិញ នៅនាទីទី ៦០ ។

Divock Origi

ចំណែកឯ Minamino ដែលក្រុម Liverpool ចុះហត្ថលេខាមក ក្នុងតម្លៃខ្លួន ៧ លានផោនពីក្លឹប RB Salzburg កាលពីខែមករា នៅមិនទាន់អាចស៊ុតបញ្ចូលទីនៅឡើយនោះទេ នៅរដូវកាលនេះ​ ខណ:វាបានធ្វើឲ្យអ្នកគាំទ្រចាប់ផ្តើមមានការសង្ស័យទៅលើអនាគតរបស់គេ បើទោះបីទើបមកដល់ទឹកដី Anfield ក៏ដោយ ។

Takumi Minamino

ហើយយ៉ាងណាមិញលោក Wright ជឿជាក់ថាការបង្ហាញទម្រង់លេងទល់នឹងក្រុម Villa អាចបញ្ជាក់ថាកីឡាករជម្រើសបម្រុងរបស់ Liverpool ដូចជា Origi និង Minamino គឺមិនបានជួយអ្វីដល់ក្រុមរបស់ពួកគេនោះទេ ។

Divock Origi

ប្រភព: Metro 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker