fbpx
បាល់ទាត់អឺរ៉ុបអង់គ្លេស

គ្រាប់ចប់ការប្រកួតភ្លាម កីឡាករ Man Utd ម្នាក់ ប្រញាប់ទៅឈររង់ចាំ Alisson ដើម្បីសុំដូរអាវ

ខ្សែបម្រើរបស់ក្រុមបិសាចក្រហម Manchester United កីឡាករ Fred បានរង់ចាំវត្តមានរបស់អ្នកចាំទី Alisson របស់ក្រុម Liverpool នៅច្រកផ្លូវចូលទៅក្នុងកីឡដ្ឋាន បន្ទាប់ពីការប៉ះទង្គិចគ្នានៅទឹកដី Anfield នាពេលកន្លងទៅ ។

Fred 

គួរបញ្ជាក់ថាក្រុមហង្សក្រហម Liverpool បានយកឈ្នះលើក្រុមភ្ញៀវបិសាចក្រហម ដោយលទ្ធផល ២-០ ជាមួយនឹងគ្រាប់បាល់របស់កីឡាករ Virgil van Dijk និងកីឡាករ Mohamed Salah ។

ទន្ទឹមនឹងនេះដែរក្រោយចប់ការប្រកួតកីឡាកររបស់ក្រុមបិសាចក្រហម Manchester United ម្នាក់ បានចំណាយពេលឈររង់ចាំ ដើម្បីស្វាគមន៍អ្នកចាំទី Alisson របស់ Liverpool ដែលត្រូវដើរចូលទៅកាន់បន្ទប់ផ្លាស់សម្លៀកបំពាក់ ។

យ៉ាងណាមិញកាម៉េរ៉ានៅទីនោះបានចាប់យករូបភាពរបស់ Fred ជាមួយនឹង Alisson កំពុងធ្វើការសន្ទនាគ្នាយ៉ាងខ្លីមួយ ខណ:វាបានបង្ហាញទៀតថាខ្សែបម្រើរបស់ក្រុមបិសាចក្រហមរូបនេះ បានរង់ចាំដើម្បីសុំដោះដូរអាវជាមួយអ្នកចាំទីរបស់ក្រុម Liverpool រូបនេះ៕

Alisson

ប្រភព: Mirror 

អានអត្ថបទបន្ទាប់៖ មិនធម្មតា! តារាឆ្នើម Man City ម្នាក់ បំបែកកំណត់ត្រា assist ដែលគ្មានអ្នកអាចធ្វើដូច នៅ PL

កីឡាករ Kevin De Bruyne បានបង្កើតប្រវត្តិសាស្ត្រមួយ នៅក្នុងក្របខ័ណ្ឌ Premier League កាលពីថ្ងៃអង្គារកន្លងទៅ ខណៈខ្សែបម្រើរូបនេះបានក្លាយជាកីឡាករដំបូងគេ ដែលអាចបញ្ចូនបាល់ឲ្យមិត្តរួមក្រុមស៊ុតចំនួន ១៥ លើក ឬច្រើនជាងនេះ ក្នុងរយៈពេលបីរដូវកាលផ្សេងៗគ្នា ។

គួរបញ្ជាក់ថាកីឡាករសញ្ជាតិបែលហ្ស៊ិក បានបញ្ចូនបាល់យ៉ាងអស្ចារ្យឲ្យកីឡាករ Sergio Aguero ស៊ុត ដើម្បីជួយឲ្យក្រុម Manchester City យកឈ្នះលើក្រុម Sheffield United ដោយលទ្ធផល ១-០ នៅឯទឹកដី Bramall Lane ។

ជាក់ស្តែងការបញ្ចូនបាល់មួយគ្រាប់នេះ បានធ្វើឲ្យ De Bruyne មានចំនួន assist ១៥ ហើយសម្រាប់រដូវកាលនេះ ខណ:នៅក្នុងរដូវកាល ២០១៦-១៧ (មានចំនួន assist ១៨ លើក ) និងរដូវកាល ២០១៧-១៨ (មានចំនួន assist ១៦ លើក ) ។

មិនតែប៉ុណ្ណោះកីឡាករវ័យ ២៨ ឆ្នាំរូបនេះក៏កំពុងរីករាយជាមួយនឹងរដូវកាលដ៏លេចធ្លោបំផុតរបស់គេ ក្នុងក្របខ័ណ្ឌកំពូលអង់គ្លេស ដោយអាចស៊ុតបញ្ចូលទីបានចំនួន ៧ គ្រាប់ហើយបើគិតមកទល់ពេលនេះ ៕​

ប្រភព: Besoccer 

 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker