fbpx
ពត៌មានដោះដូរកីឡាករអេស្ប៉ាញ

គ្រូធំ Ajax សង្ឃឹមថាអាចរក្សាតារាឆ្នើមរបស់ខ្លួនរូបនេះឲ្យនៅក្លឹបបាន ខណ: R.Madrid & Man Utd ចង់បានខ្លាំង

អនាគតរបស់កីឡាករ Donny van de Beek កំពុងត្រូវបានលើកឡើងយកមកពិភាក្សា នៅមុនពេលក្រុម Ajax ត្រូវប្រកួតក្នុងពានរង្វាន់ក្របខណ្ឌ Europa League ទល់ក្រុម Getafe នារាត្រីនេះ ។

ជាក់ស្តែងលោក Erik ten Hag គ្រូបង្វឹកក្រុម Ajax សង្ឃឹមថានឹងអាចរក្សាខ្សែបម្រើឆ្នើមរូបនេះ ឲ្យស្នាក់នៅក្លឹបបន្តទៀតបាន ចំពេលមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ក្លឹប Real Madrid និង Manchester United ។

គួរបញ្ជាក់ថា Van de Beek ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរមួយ ទៅកាន់ក្លិបយក្សនៅ LaLiga , Madrid ខណ:កិច្ចសន្យាមួយ ត្រូវបានគេយល់ថាត្រូវបានព្រមព្រៀងរួចរាល់ហើយ កាលពីខែមករាកន្លងទៅ ។

តែទោះជាយ៉ាងណាគ្រូបង្វឹកលោក  Erik ten Hag ត្រូវបានគេសាកសួរជុំវិញអនាគតរបស់ De Beek នៅមុនពេលការប្រកួតក្របខណ្ឌ Europa League ខណ:គាត់បានបញ្ជាក់ថាចង់ឃើញខ្សែបម្រើរូបនេះ យល់ព្រមស្នាក់នៅក្លឹបបន្តទៀត នៅរដូវក្តៅខាងមុខ ៕

ប្រភព: Besoccer 

អានអត្ថបទបន្ទាប់ ៖ Van Persie ផ្ញើសារមួយនេះភា្លម ទៅមេធំ Man Utd ទាក់ទិនរឿងអនាគតរបស់លោក Solskjaer ជាមួយក្លឹប​

អតីតជើងចាស់លោក Robin van Persie បានជំរុញឱ្យក្រុមប្រឹក្សាភិបាលរបស់ក្លឹប Manchester United ផ្តល់ពេលវេលាឱ្យលោក Ole Gunnar Solskjaer ឱ្យបានច្រើនបន្ថែមទៀត ខណ:ដែលតំណែងរបស់គាត់កំពុងស្ថិតនៅភាពសង្ស័យ ។

Ole Gunnar Solskjaer 

គួរបញ្ជាក់ថាអតីតខ្សែប្រយុទ្ធក្រុមបិសាចក្រហមរូបនេះ បាននិយាយថាសូម្បីតែលោក Sir Alex Ferguson ក៏ត្រូវការពេលវេលាយូរ ដើម្បីស្រោចស្រង់ក្រមនៅ Old Trafford មួយនេះដែរ ហើយថាលោក David Moyes, Louis van Gaal និង Jose Mourinho ក៏មិនទទួលបានពេលវេលា ដើម្បីធ្វើវាផងដែរ ។

Ole Gunnar Solskjaer

ហើយយ៉ាងណាមិញ Van Persie ប្រាប់ទូរទស្សន៍ Sky Sports ថា ៖  “បន្ទាប់ពីលោក Alex Ferguson បានចាកចេញ គ្រប់ៗគ្នាបានដឹងថាវាពិតជាលំបាកណាស់ ក្នុងការប្រកាន់ខ្ជាប់នូវកម្រិតកំពូលមួយ ដែលលោក Ferguson បានសាកវាឡើង សម្រាប់ក្រុមនេះ ” ។

លោកបន្តទៀតថា ៖ ” ខ្ញុំគិតថាអ្នករាល់គ្នាអាចឃើញវា ។ ឥឡូវនេះ លោក David] Moyes បាននៅទីនោះ ហើយ Louis van Gaal, Jose Mourinho និង Solskjaer ក៏កំពុងជួបស្ថានភាពដូចគ្នានេះផងដែរ ។ ដូចដែលបានដឹងហើយថាលោក Ferguson បានចំណាយពេលយូរមួយ ដើម្បីកែប្រែ និងឈានដល់កម្រិតកំពូលមួយ។ ខ្ញុំមិនគិតថាវាល្អសម្រាប់ក្លឹប ក្នុងការផ្លាស់ប្តូរអ្នកចាត់ការក្រុម រៀងរាល់មួយ ឬពីរឆ្នាំម្តងនោះទេ ” ។

Ole Gunnar Solskjaer

” ប្រសិនបើអ្នកក្រឡេកមកមើលលោក Solskjaer វិញ អ្នកគ្រាន់តែផ្តល់ពេលវេលាឱ្យគាត់បន្ថែមទៀតនោះ ខ្ញុំគិតថាក្លឹប United នឹងអាចមានភាពល្អប្រសើឡើងវិញ ” ៕

ប្រភព: Mirror 

 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker