fbpx
បាល់ទាត់អឺរ៉ុបអេស្ប៉ាញ

គ្រូធំ Barca បោះសម្តីមួយព្រមានក្រុម R.Madrid ថាកំុទាន់អាលអររឿងពាន La Liga

គ្រូបង្វឹកក្រុម Barcelona លោក Quique Setien មិនជឿថា Real Madrid គួរតែចាត់ទុកថាជាក្រុម ដែលមានភាគរយខ្ពស់ ក្នុងការឈ្នះពានរង្វាន់ក្របខណ្ឌ La Liga នៅរដូវកាលនេះទេ ។

Quique Setien

គួរបញ្ជាក់ថាក្រុម Madrid កំពុងនាំមុខចំនួន ៣ ពិន្ទុ លើក្រុមលេខ ២  Barca ដែលបានតស៊ូសម្រាប់ទម្រង់លេងដ៏ល្អបំផុតរបស់ពួកគេ ចាប់តាំងពីលោក Setien បានចូលមកជំនួសលោក Ernesto Valverde កាលពីខែមុន ។

ក្រុម Barcelona

រំលឹកថាជាមួយលោក Valverde ក្រុម Barca បានឈ្នះពានរង្វាន់លីគពីរលើក ខណ:ក្លឹបយក្សនៅកាតាឡាន់មួនេះ អាចប្រមូលបានពានលីគបួន ក្នុងចំណោម ៥ រដូវកាលចុងក្រោយ ខណ: Zinedine Zidane មានឱកាសឈ្នះពានរង្វាន់នេះ ក្នុងរដូវកាល ២០១៦-១៧ ។

Real Madrid

ហើយយ៉ាងណាមិញលោក Setien មានអារម្មណ៍ថាការប្រកួត Clasico នៅឯ Santiago Bernabeu នាថ្ងៃទី ១ ខែមីនាខាងមុខនេះ នៅតែអាចជាកត្តាសំខាន់ ដើម្បីកំណត់ពីការប្រកួតប្រជែង ដើម្បីឈ្នះពានរង្វាន់លីគ នៅរដូវកាលនេះ ។

លើសពីនេះ លោក Setien បានប្រាប់សន្និសីទកាសែតថា ៖ “ ការឈ្នះពានលីគជាច្រើនត្រូវបានសំរេច ដោយលំអិតនៅក្នុងនាទីចុងក្រោយ ក្នុងស្ថានភាពដែលក្រុមទាំងពីរមិនអាចគ្រប់គ្រងបាន ។ ពួកយើងចាញ់ ៣ ពិន្ទុមែន ប៉ុន្តែយើងមានការប្រកួតនៅ Bernabeu ហើយនៅពេលនោះយើងទទួលបានការរំពឹងទុកច្រើន ” ៕

ប្រភព: Bescoccer

អានអត្ថបទបន្ទាប់៖ គ្រូធំ Leipzig ប្រាប់ឲ្យអ្នកចាត់ការក្រុមទាំងអស់ គួរយកគម្រូតាមគ្រូបង្វឹកឆ្នើមនៅ PL រូបនេះ​

លោក Julian Nagelsmann គ្រូបង្វឹកក្រុម RB Leipzig បានសារភាពថាលោកបានមើលការប្រកួតរបស់ក្រុម Liverpool ដើម្បីធ្វើឲ្យមានភាពរីកចម្រើនបន្ថែមទៀត នៅក្នុងនាមជាគ្រូបង្វឹកម្នាក់ ហើយលោកបញ្ជាក់ទៀតថាកីឡាករវ័យក្មេងៗ គួរតែរៀនសូត្រពីក្រុមរបស់លោក Jurgen Klopp ។

Julian Nagelsmann 

ជាក់ស្តែងលោក Nagelsmann បានដឹកនាំក្រុម Leipzig ឡើងដល់ចំណាត់ថ្នាក់លេខ ២ ក្នុងក្របខណ្ឌ Bundesliga បន្ទាប់ពីការប្រកួតទាំង ២១ ប្រកួតហើយ ខណ:កំពុងស្ថិតនៅមួយពិន្ទុ ពីក្រោយក្រុមកំពូលតារាង Bayern Munich ប៉ុណ្ណោះ ។

កីឡាករ Liverpool

មិនតែប៉ុណ្ណោះលោក Nagelsmann សង្ឃឹមថានឹងអាចនាំយកក្រុម Leipzig ឈ្នះជើងឯកអាឡឺម៉ង់ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តដ៏ខ្លីរបស់ពួកគេ ប៉ុន្តែលោកបញ្ជាក់ថាក្រុមរបស់លោកមានការរីកចម្រើនជាងមុន នៅពេលត្រូវបានក្លឹប Liverpool ទម្លាក់ ក្នុងពាន UCL ។

ក្រុម Liverpool

លើសពីនេះលោក Nagelsmann បាននិយាយប្រាប់ទៅកាន់ Independent ថា ៖ “ ខ្ញុំមើលការប្រកួត Liverpool ច្រើនណាស់ ។ ពួកគេមានការអភិវឌ្ឍល្អខ្លាំង។ ហើយក្នុងរយៈពេល ២ រដូវកាលដំបូង ក្រោមការដឹកនាំរបស់លោក Jurgen Klopp ប្រព័ន្ធលេងដែលត្រូវបានគេនិយាយច្រើន គឺវាយបកលឿនៗ និងបង្កើតឱកាសវាយប្រហារ ” ។

RB Leipzig

លោកបន្តទៀតថា ៖ ” ប្រសិនបើអ្នកចង់ក្លាយជាគ្រូបង្វឹកល្អ អ្នកត្រូវតែមើលការប្រកួតរបស់ Liverpool ។ អ្វីដែលពួកគេកំពុងធ្វើគឺមិនគួរឱ្យជឿ ” ៕

ប្រភព: Daily Mail 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker