fbpx
បារាំងបាល់ទាត់អឺរ៉ុបអ៊ីតាលី

គ្រូធំ Lyon បោះសម្តីយ៉ាងឡូយមួយ ផ្ញើជូន Ronaldo មុនត្រូវប៉ះគ្នានៅ UCL នារាត្រីនេះ

កីឡាករ Cristiano Ronaldo បានរកគ្រាប់បាល់ ក្នុងការប្រកួតទាំង ៩ លើកចុងក្រោយរបស់ខ្លួន ប៉ុន្តែទោះជាយ៉ាងណាគ្រូបង្វឹករបស់ Lyon លោក Rudi Garcia បានព្រមានថាក្រុមរបស់គាត់ថា Juventus មិនមែនមានតែកីឡាកររូបនេះ តែម្នាក់នោះទេ ។

Rudi Garcia

ជាក់ស្តែងលោក Rudi Garcia បាននិយាយថា Cristiano Ronaldo នៅតែស្ថិតក្នុងចំណោមកីឡាករឆ្នើមបំផុតនៅលើភពផែនដីនេះ ប៉ុន្តែគ្រូបង្វឹកក្រុម Lyon រូបនេះ បញ្ជាក់ថាលោកមិនមានផែនការអ្វី ដើម្បីបញ្ឈប់ខ្សែប្រយុទ្ធក្រុម Juventus រូបនេះ នោះទេ ។

Cristiano Ronaldo

គួរបញ្ជាក់ផងដែរថាក្រុម Lyon នឹងត្រូវស្វាគមន៍ក្រុមម្ចាស់ជើងឯកអ៊ីតាលី Juve នាពហុកីឡដ្ឋាន Groupama នារាត្រីថ្ងៃពុធនេះ សម្រាប់ការប្រកួតជើងទី ១ នៃវគ្គ ១៦ ក្រុមចុងក្រោយរបស់ពួកគេ ។

មិនតែប៉ុណ្ណោះលោក Garcia បាននិយាយមុនសន្និសីទសារព័ត៌មានមុនការប្រកួតនេះថា ៖ “ ខ្ញុំមិនស្គាល់គាត់ទេ ប៉ុន្តែគាត់គឺជាកីឡាករអាជីពដ៏អស្ចារ្យម្នាក់ ។ គាត់ខិតខំខ្លាំង ជាងអ្នកណាៗទាំងអស់  ” ។

Cristiano Ronaldo

លោកបន្តទៀតថា ៖ “ វាគួរឱ្យចាប់អារម្មណ៍ណាស់ សម្រាប់កីឡាបាល់ទាត់ដែលមានកីឡាករប្រភេទនេះ ។ គាត់គឺល្អបំផុតនៅលើភពផែនដី ហើយវាល្អដែលបានប្រឈមមុខនឹងគាត់ ។ តែយើងមិនមានផែនការប្រឆាំងនឹង Ronaldo ទេ យើងត្រូវតែដោះស្រាយជាមួយក្រុម Juventus ទាំងមូល ” ៕

ប្រភព: FoxsportsAsia 

អានអត្ថបទបន្ទាប់៖ តារាឆ្នើម Arsenal ម្នាក់ នឹងអនុញ្ញាតឲ្យចាកចេញពីក្លឹប ប្រសិនបើពួកគេខកខានលេងពាន UCL រដូវកាលក្រោយ

យោងតាមរបាយការណ៍មួយបានអោយដឹងថាខ្សែប្រយុទ្ធ Alexandre Lacazette បានធ្វើការព្រមព្រៀងគ្នាជាមួយក្លឹប Arsenal រួចរាល់ហើយ ថារូបគេនឹងត្រូវបានអនុញ្ញាតឲ្យចាកចេញពីក្លឹបនៅរដូវក្តៅខាងមុខនេះ ប្រសិនបើក្រុមកាំភ្លើងធំមិនបានទទួលបានសិទ្ធិ ចូលលេងក្នុងក្របខ័ណ្ឌ Champions League រដូវកាលក្រោយទេនោះ ។

Alexandre Lacazette 

គួរបញ្ជាក់ផងដែរថាខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ បានក្លាយជាកីឡាករដ៏សំខាន់ម្នាក់ នៅក្នុងក្រុមរបស់ក្រុម Arsenal ចាប់តាំងពីមានការផ្លាស់ប្តូរក្នុងតម្លៃខ្លួន ៤៦,៥ លានផោនពីក្លឹប Lyon ក្នុងឆ្នាំ ២០១៧ ដោយអាចរកបាន ៤៤ គ្រាប់ ក្នុងការបង្ហាញខ្លួនចំនួន ១១២ លើកសម្រាប់ក្រុមកាំភ្លើងធំ ។

Alexandre Lacazette

ហើយយ៉ាងណាមិញ Lacazette នៅសល់រយៈពេល ២ ឆ្នាំទៀត លើកិច្ចសន្យារបស់ Arsenal បច្ចុប្បន្នរបស់គេ ខណ:វាត្រូវបានគេយល់ថាខ្សែប្រយុទ្ធរូបនេះ នឹងត្រូវបានអនុញ្ញាតឱ្យចាកចេញពីក្លឹបនៅរដូវក្តៅខាងមុខ ប្រសិនបើក្រុមកាំភ្លើងធំខកខានមិនបានចូលប្រកួតក្របខណ្ឌ Champions League នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Times ។

Alexandre Lacazette

ជាក់ស្តែងបច្ចុប្បន្ន Arsenal ទើបតែឡើងមកឈរនៅលំដាប់ទី ៩ នៃតារាងក្របខណ្ឌ Premier League ដោយដេញតាមពីក្រោយក្រុមតោខៀវ Chelsea ដែលកំពុងឈរនៅចំណាត់លេខ ៤ ចំនួន ៧ ពិន្ទុ ៕

ប្រភព: Metro 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker