fbpx
អង់គ្លេស

គ្រូបង្វឹក Premier League មួយរូប ត្រូវបានបណ្ដេញចេញពីតំណែង ក្រោយដឹកនាំរដូវកាលថ្មីបាន៤ប្រកួត

ក្លឹប Watford បានបណ្ដេញអ្នកចាត់ការ Javi Gracia បន្ទាប់ពីចាប់ផ្ដើម៤ប្រកួតដំបូង សំរាប់រដូវកាលថ្មី នៅ Premier League មិនបានល្អ។

Watford ស្ថិតនៅបាតតារាង Premier League ដោយទទួលបានតែ១ពិន្ទុប៉ុណ្ណោះ ប៉ុន្ដែកាលពីរដូវកាលមុនលោក Gracia បានដឹកនាំពួកគេ ឈានដល់វគ្គផ្ដាច់ព្រ័ត្រ FA Cup ជាការប្រកួតដែលពួកគេបរាជ័យ ៦-០ ទល់នឹង Manchester City។

ក្លឹបក៏បានប្រកាសថា បុគ្គលិករបស់លោក Gracia ក៏នឹងត្រូវចាកចេញពីក្លឹបផងដែរ ទន្ទឹមនឹងការចាកចេញរបស់គ្រូបង្វឹក សញ្ជាតិអេស្ប៉ាញរូបនេះ។

ហើយក្លឹបក៏បានប្រកាសតែងតាំងលោក Quique Sanchez Flores ដែលធ្លាប់ដឹកនាំក្រុម កាលពីរដូវកាល ២០១៥/១៦ មកជំនួសវិញ៕

ប្រភព៖ Sky Sports

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker