fbpx
Loading...
បាល់ទាត់ជាតិ

គ្រូ​ធំ Honda និង​គួច សុកុម្ភ: ដាក់​ប៉ុន្មាន​ម៉ាត់ មុន​ដឹកនាំ​ក្រុម​ប៉ះ​ម៉ាឡេស៊ី​ល្ងាចនេះ

អតីត​តារា​ឆ្នើម​ឲ្យ​ជម្រើស​ជាតិ​ជប៉ុន Keisuke Honda ត្រៀម​នឹង​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ចូលរួម​ប្រកួត​មិត្តភាព​ជា​លើក​ដំបូង​នា​ល្ងាច​ថ្ងៃ​ចន្ទ​នេះ ទល់​នឹង​ក្រុម​ម៉ាឡេស៊ី។ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ទីក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​អតីត​កីឡាករ​លេង​ឲ្យ​ក្លឹប AC Milan បាន​បង្ហាញ​ពី​អារម្មណ៍​មួយ​ចំនួន​មុន​ការ​ប្រកួត​ត្រូវ​ចាប់​ផ្តើម។

រូបតំណាងគ្រូបង្វឹកម៉ាឡេស៊ី លោក Tan Cheng Hoe

លោក​បាន​មាន​ប្រសាសន៍​ថា៖ វា​នឹង​ក្លាយ​ជា​ការ​ប្រកួត​ដ៏​ស្វិតស្វាញ​មួយ ប៉ុន្តែ​ខ្ញុំ​ជឿជាក់​ថា​យើង​នឹង​ធ្វើ​ឲ្យ​បាន​ល្អ​បំផុត។ បុរស​វ័យ ៣២ ឆ្នាំ​ក៏​សង្កត់​ធ្ងន់​ថា​លោក​និង​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ក៏​កំពុង​ជជែក​ពី​មធ្យោបាយ​ធ្វើ​ឲ្យ​កីឡាករ​កម្ពុជា​មាន​ភាព​ល្អ​ប្រសើរ​ក្នុង​ថ្ងៃ​អនាគត ពោល​គឺ​លោក​ផ្តោត​សំខាន់​លើ​ការ​ពង្រឹង​អ្នក​រាល់​គ្នា​ឈាន​ដល់​កម្រិត​ល្អ​មួយ។

លោក​បន្ថែម៖ ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​យើង​បាន​ព្យាយាម​ហ្វឹកហាត់​ល្អ​ច្រើន និង​រក​ឃើញ​កីឡាករ​ឆ្នើម​មួយ​ចំនួន​រួច​មក​ហើយ​ដែរ ទាំង​ដែល​យើង​ទើប​ឈរ​លើ​គោលការណ៍​នៃ​ចំណុច​ចាប់​ផ្តើម​ដំបូង បែប​នេះ​ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​អត់ធ្មត់​ពី​ប្រព័ន្ធ​ថ្មី​នេះ ដើម្បី​មាន​ការ​អភិវឌ្ឍ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដែល​នេះ​ជា​ពាក្យ​ខ្ញុំ​បាន​បញ្ជាក់​ប្រាប់​ទៅ​កីឡាករ​ទាំង​អស់​ឲ្យ​បាន​យល់

ក្នុង​សន្និសីទ​ដដែល​ប្រធាន​ក្រុម​ឲ្យ​គោព្រៃ​កម្ពុជា កីឡាករ គួច សុកុម្ភ: ក៏​និយាយ​ស្រដៀង​គ្នា​ថា៖ ខ្ញុំ​នឹង​ធ្វើ​នូវ​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​សម្រាប់​ការ​ប្រកួត​នេះ និង​ធ្វើ​តាម​ការ​ណែនាំ​របស់​លោក Honda”

ប្រភព: ​Sanluisobispo

Tags
error: Content is protected !!
Close

Adblock Detected

Please consider supporting us by disabling your ad blocker