fbpx
បាល់ទាត់អឺរ៉ុបអង់គ្លេស

គ្រូ Leverkusen ​សរសើរ​កីឡាករ​ ២០ ឆ្នាំ​របស់ Juve មិន​ដាច់​ពី​មាត់ មុន​ប៉ះ​គ្នា​យប់​នេះ

នៅ​វេលា​ម៉ោង ០២:០០ នាទី​រំលង​អាធ្រាត្រ​លើ​ទំព័រ CTS Sports នឹង​មាន​ការ​ផ្សាយ​ផ្ទាល់​ជំនួប​ពិសេស​រវាង​ក្លឹប Juventus និង Bayer Leverkusen ដែល​លេង​នៅ​ទឹក​ដី Allianz Stadium ក្នុង​ទីក្រុង Turin ​ប្រទេស​អ៊ីតាលី។

លោក Peter Bosz  

មុន​ឈាន​ដល់​ការ​ប្រកួត​លោក Peter Bosz បាន​សរសើរ​ដល់​សមាសភាព​កីឡាករ​មួយ​រូប​មិន​ដាច់​ពី​មាត់ នោះ​គឺ​ខ្សែ​ការពារ​ Matthijs de Ligt ដែល​លោក​និយាយ​ថា៖ “ពេល​ខ្ញុំ​ដឹកនាំ​នៅ Ajax គេ​ទើប​វ័យ ១៧ ឆ្នាំ​ទេ តែ​គេ​ល្អ​រួច​បាត់​ទៅ​ហើយ ពោល​គឺ​សព្វថ្ងៃ​មាន​កីឡាករ​ពោរពេញ​ដោយ​ទេពកោសល្យ​ដូច​ជា​គាត់​មិន​ច្រើន​ទេ”។

Peter Bosz អំឡុងពេលដឹកនាំ Ajax
Matthijs de Ligt

លោក​បន្ត៖ “Juventus ជា​ក្រុម​ល្អ​មួយ ដែល​យើង​លំបាក​នឹង​ធ្វើ​ការ​តតាំង ហើយ Sarri គឺ​តែងតែ​ចូលចិត្ត​ធ្វើ​ឲ្យ​ក្រុម​របស់​គាត់​បង្ហាញ​ទម្រង់​លេង​ល្អ ដោយ​ក្រឡេក​ទៅ​មើល​តែ​ការ​ដឹកនាំ​របស់​គាត់​នៅ Napoli និង Chelsea ទៅ​ដឹង​ហើយ”៕

ប្រភព៖ AF

Tags

Leave a Reply

Your email address will not be published. Required fields are marked *

Close

Adblock Detected

Please consider supporting us by disabling your ad blocker