fbpx
បាល់ទាត់ជាតិ

ក្តៅ! គ្រ​ធំ​ម៉ាឡេស៊ី​ប្រាប់​ឲ្យ​កូន​ក្រុម​ត្រូវ​ប្រយ័ត្ន​​កីឡាករ​កម្ពុជា​ ៣ រូប​មុន​ប្រកួត​ល្ងាច​នេះ

ក្រុម​ជម្រើស​ជាតិ​កម្ពុជា​នឹង​បើក​ការ​ប្រកួត​មិត្តភាព​ជា​លើក​ដំបូង​ស្ថិត​ក្រោម​ការ​ដឹកនាំ​ដោយ​គ្រូ​បង្វឹក​ថ្មី​លោក Keisuke Honda នា​ល្ងាច​ថ្ងៃ​ចន្ទ​នេះ ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។

ថ្លែង​ក្នុង​សន្និសីទ​កាសែត​មុន​ឈាន​ដល់​ការ​ប្រកួត អតីត​គ្រូ​ធំ​នៅ​ក្លឹប Kedah របស់​ម៉ាឡេស៊ី​រូប​នេះ ទទួល​ស្វាគមន៍​សំណួរ​ពី​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​ជា​ច្រើន មុន​ត្រៀម​ត​ទល់​ជាមួយ​គូ​ប្រជែង Honda។ ឆ្លើយតប​នឹង​សំណួរ​មួយ​ចំនួន លោក Cheng Hoe បាន​សង្កត់​ធ្ងន់​ថា​លោក​ព្រួយ​បារម្ភ​ពី​កីឡាករ​មួយ​ចំនួន​ក្នុង​ជម្រើស​ជាតិ​កម្ពុជា​ដែល​ធ្លាប់​បាន​លេង​នៅ​លីគ​កំពូល Malaysia Super League

បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​លោក Cheng Hoe មាន​ប្រសាសន៍​ថា៖ នេះ​ជា​លើក​ទី​មួយ​ដែល​ខ្ញុំ​ឃើញ​អ្នក​សារព័ត៌មាន​ចូលរួម​ច្រើន​បែប​នេះ ហើយ​ខ្ញុំ​ក៏​ច្បាស់​ថា​អ្នក​រាល់​គ្នា​ចាប់​អារម្មណ៍​លើ​គ្រូ​បង្វឹក​ថ្មី​លោក Honda មិន​មែន​ជា​ខ្ញុំ​ទេ ដោយ​ឡែក​កម្ពុជា​គឺ​ជា​គូ​ប្រជែង​ដែល​ពុំ​ងាយ​ស្រួល​តាំង​ពី​ដើម​រៀង​មក​សម្រាប់​ម៉ាឡេស៊ី ហើយ​ក្នុង​ប្រកួត​នេះ​ខ្ញុំ​ក៏​ជឿជាក់​ថា​កីឡាករ​របស់​ពួក​គេ​ [ក្រុម​កម្ពុជា] នឹង​បង្ហាញ​ទម្រង់​លេង​លើស​ពី ១០០ ភាគរយ​ដើម្បី​ឲ្យ​ទទួល​បាន​ការចាប់​អារម្មណ៍​ពី​ Honda ផ្ទាល់

លោក​បន្ថែម៖ ខ្ញុំ​ព្រួយ​បារម្ភ​ពី​កីឡាករ​មួយ​ចំនួន ជា​ជាង​គ្រូ​បង្វឹក​ថ្មី ពោល​គឺ​ដូច​ជា​ កែវ សុខផេង, ចាន់ វឌ្ឍនាកា និង ប៊ីន ចន្ថាធារី ដែល​ធ្លាប់​លេង​នៅ​លីគ​ម៉ាឡេស៊ី ដោយ​កីឡាករ​កំពូល​ទាំង​នេះ នឹង​ទទួល​បាន​ការ​ជំរុញ​ចិត្ត​ពី​លោក Honda ហើយ​ជា​ពិសេស​ទទួល​បាន​ការ​គាំទ្រ​ពេញ​ទំហឹង​ពី​អ្នក​គាំទ្រ​នាម​ជា​ម្ចាស់​ផ្ទះ

បញ្ជាក់​ថា​សម្រាប់​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ឲ្យ​គោព្រៃ​កម្ពុជា កីឡាករ ចាន់ វឌ្ឍនាកា ពុំ​បាន​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​កីឡាករ​ដែល​ត្រូវ​ចូលរួម​ប្រកួត​ឡើយ ស្រប​ពេល​ដំណឹង​ល្ហិចល្ហៀង​កន្លង​មក​បង្ហើប​ថា​កីឡាករ​មាន​ដើម​កំណើត​នៅ​ខេត្ត​កំពត​រូប​នេះ កំពុង​ជួប​បញ្ហា​របួស។

ប្រភព: ​Goal

Tags

Leave a Reply

Your email address will not be published. Required fields are marked *

Close

Adblock Detected

Please consider supporting us by disabling your ad blocker