fbpx
ពត៌មានដោះដូរកីឡាករអង់គ្លេសអេស្ប៉ាញ

ឃើញក្លឹបនៅ PL ប្រតិព័ទ្ធច្រើនពេក ទីបំផុត At Madrid ដាក់តម្លៃផ្តាច់កុងត្រា ៩៣ លានផោន សម្រាប់តារាឆ្នើមខ្លួនម្នាក់

ក្រុម Atletico Madrid កំពុងតែទាញផលប្រយោជន៍ពីការចាប់អារម្មណ៍របស់ក្រុមបិសាចក្រហម Manchester United និង Arsenal មកលើកីឡាករ Thomas Partey ជាមួយនឹងការដាក់តម្លៃផ្តាច់កុងត្រាកប់ពពកមួយ ក្នុងចំនួន ៩៣ លានផោន សម្រាប់ខ្សែបម្រើរូបនេះ ។

Thomas Partey 

គួរបញ្ជាក់ថាខ្សែបម្រើរូបនេះរូបនេះ អាចបង្ហាញខ្លួននៅក្នុងការប្រកួតទាំងពីរជើង អំឡុងយកឈ្នះលើក្រុម Liverpool នៅក្នុងក្របខណ្ឌ Champions League ដើម្បីឡើងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយ និងចូលរួមជាផ្នែកដ៏សំខាន់សម្រាប់ក្រុមរបស់លោក Diego Simeone នៅរដូវកាលនេះផងដែរ ។

Thomas Partey

ហើយយ៉ាងណាមិញបើយោងតាមរបាយការណ៍ពី Goal បាននិយាយថាការចរចារលើកិច្ចព្រមព្រៀងថ្មីមួយ ត្រូវបានចាប់ផ្តើមហើយ ខណ:អនាគតរបស់កីឡាករវ័យ ២៦ ឆ្នាំរូបនេះ អាចនឹងត្រូវបានដឹងក្នុងរយ:ពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ។

Thomas Partey

មិនតែប៉ុណ្ណោះវាត្រូវបានគេយល់ថា ប្រសិនបើកិច្ចចរចារមួយនេះ ត្រូវធ្វើទៅដោយបានសម្រេច នោះមានន័យថាតម្លៃផ្តាច់កុងត្រារបស់ Partey ក៏ត្រូវកើនឡើងខ្លាំងផងដែរ ចំពេលកំពុងមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ក្លឹប United និង Arsenal ដែលចង់បានកីឡាកររូបនេះ ទៅលេងឲ្យនៅរដូវក្តៅខាងមុខនេះ ៕​

ប្រភព: Daily Mail 

អានអត្ថបទបន្ទាប់៖ សួរថានរណាជា idol កាលពីក្មេង , Robertson ឆ្លើយគ្មានលាក់លៀម លើកឈ្មោះជើងចាស់រូបនេះភ្លែត

កីឡាករ Andy Robertson របស់ក្រុម Liverpool បានដាក់ឈ្មោះវីរបុរសរបស់ក្រុមហង្សក្រហម លោក Steven Gerrard ថាជា idol របស់ខ្លួនកាលពីកុមារភាព ។

Steven Gerrard

គួរបញ្ជាក់ផងដែរថាកីឡាករសញ្ជាតិស្កុតឡេនរូបនេះ បានក្លាយជាផ្នែកសំខាន់មួយនៃភាពជោគជ័យរបស់ក្លឹប Liverpool  ក្នុងរយៈពេលកន្លងមកនេះ ដោយពួកគេអាចឈ្នះពានរង្វាន់ UCL កាលពីររដូវកាលមុន នឹងកំពុងឆ្ពោះទៅរកការឈ្នះពានរង្វាន់លីគ ជាលើកដំបូង ក្រោយខកខានអស់រយ:ពេល ៣០ ឆ្នាំ ផងដែរ ។

Andy Robertson

ប៉ុន្តែមុនទទួលបានភាពជោគជ័យនេះ  Robertson បានទម្លាយថាគ្រូបង្វឹកក្រុម Rangers បច្ចុប្បន្នលោក Gerrard ក៏ដូចជាអតីតជើងចាស់លោក Thierry Henry របស់ក្រុម Arsenal គឺជាកីឡាករឆ្នើមទាំង ២ ក្នុងក្របខ័ណ្ឌ Premier League ដែលបានជំរុញទឹកចិត្តរបស់គេ ឲ្យក្លាយជាកីឡាករបាល់ទាត់អាជីពមួយរូប ។

Andy Robertson

ជាក់ស្តែងនេះបើយោងតាមចម្លើយរបស់កីឡាករវ័យ ២៦ ឆ្នាំរូបនេះ​ ដែលត្រូវបានគេសួរនៅក្នុងកម្មវីធីមួយរបស់់ Twitter ខណ: Robertson ក៏បានដាក់ឈ្មោះជ័យជម្នះនៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ក្របខ័ណ្ឌ Champions League កាលពីឆ្នាំមុនលើ Tottenham ថាជាការប្រកួតដ៏ល្អបំផុត នៅក្នុងអាជីពរបស់ខ្លួនផងដែរ ៕

ប្រភព: Mirror 

 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker