fbpx
ពត៌មានដោះដូរកីឡាករអង់គ្លេសអ៊ីតាលី

ឃើញជិតអស់កុងត្រា! Juventus ត្រៀមរួចស្រេច ដើម្បីល្បួងតារាឆ្នើម Chelsea រូបនេះ មកចូលរួមជាមួយពួកគេ

Willian ត្រូវបានគេរាយការណ៍ថាកំពុងក្លាយជាកីឡាករ ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងបំផុត នៅក្នុងទីផ្សារដោះដូរកីឡាករដ៏ក្តីគគុកនៅរដូវក្តៅខាងមុខនេះ ។

Willian

ហើយយ៉ាងណាមិញយោងតាមរបាយការណ៍ពី Express បានរាយការណ៍ថាក្រុម Juventus កំពុងរៀបចំផែនការ ដើម្បីនាំយក Willian របស់ក្លឹប Chelsea មកកាន់ទីក្រុង Turin ប៉ុន្តែខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះ មិនចង់ទទួលបានការជួបជុំជាមួយ គ្រូបង្វឹកលោក Maurizio Sarri ឆាប់រហ័សពេកនោះទេ ។

Willian

គួរបញ្ជាក់ថាក្លឹបកំពូលនៅក្របខណ្ឌ Serie A មួយនេះ មានចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករវ័យ ៣១ ឆ្នាំរូបនេះ ប៉ុន្តែ Willian បង្ហើបថាខ្លួនចង់បានកុងត្រាថ្មីរយ:ពេល ២ ឆ្នាំបន្ថែមទៀត នៅឯទឹកដី Stamford Bridge ជាជាងក្លឹបបានធ្វើការផ្តល់ជូនរយ:ពេលត្រឹមតែមួយឆ្នាំ ។

Willian

លើសពីនេះ Willian នឹងបើកការផ្លាស់ប្តូរភ្លាមៗ ប្រសិនបើលោក Sarri មិនកំពុងស្ថិតនៅកៅអីក្តៅគគុក ក្នុងក្រុម Juventus ទេនោះ ប៉ុន្តែជាមួយនឹងការរំពឹងទុកកាន់តែខ្លាំងលើអនាគតរបស់គេ ខ្សែប្រយុទ្ធរូបនេះ អាចនឹងដើរចេញពីទឹកដិ Stamford Bridge នៅពេលឆាប់ៗនេះ ៕

Maurizio Sarri

ប្រភព: Goal 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker