fbpx
បាល់ទាត់អឺរ៉ុបអ៊ីតាលី

ឃើញ​តែ​ឈ្នះ​ពាន​ តែបើ​មើល​ឲ្យ​ស៊ី​ជម្រៅ ស្ថិតិ​លេង Juve ឆ្នាំ​នេះ អន់​ខ្លាំង​មិន​ធ្លាប់​មាន

Juventus បាន​ឈ្នះ​ពាន​ Serie A ៩ រដូវ​កាល​ជាប់​គ្នា ដោយ​រាប់​ចាប់​ពី​រដូវ​កាល ២០១១-១២ រៀង​មក ប៉ុន្តែ​ក្នុង​ចំណោម​រដូវ​កាល​ទាំង​នោះ គឺ​មាន​តែ​រដូវ​កាល ២០១៩/២០ នេះ​ទេ ដែល​សេះ​បង្កង់​បង្ហាញ​ទម្រង់​លេង និង​ទទួល​បាន​លទ្ធផល​អាក្រក់​បំផុត។

Juventus

ស្ថិត​ក្រោម​ការ​ដឹកនាំ​ដោយ Sarri ក្លឹប​អ៊ីតាលី​មួយ​នេះ បាន​រង​បរាជ័យ​ដ៏​មិន​គួរ​ឲ្យ​ជឿ ដូច​ជា​កាល​ប៉ះ Cagilari ២-០, Udinese ២-១ និង​ចាញ់ Roma ថ្មីថ្មោង ៣-១ ជា​ដើម។ ជាង​នេះ​នៅ UCL នា​ជើង​ទី ១ ក៏​ចាញ់ Lyon ១-០ ថែម​ទៀត ពោល​ប្រសិន​ជើង​ទី ២ មិន​អាច​ស្រោចស្រង់​ទៀត​គឺ​កាន់​តែ​ធ្លាក់​កូដ​ខ្លាំង​បំផុត​ហើយ។

Maurizio Sarri

នៅ​តារាង​ពិន្ទុ Juventus បញ្ចប់​រដូវ​កាល​នៅ ៨៣ ពិន្ទុ នាំ​មុខ​ក្រុម​លេខ ២ Inter Milan តែ ១ ពិន្ទុ​គត់ ហើយ​របូត​គ្រាប់​បាល់​ដល់​ទៅ ៤៣ គ្រាប់​រដូវ​កាល​នេះ ដោយ​វា​ជា​រដូវ​កាល​ដែល​របូត​ច្រើន​គ្រាប់​បំផុត ធៀប​នឹង​ឆ្នាំ​ឈ្នះ​ពាន​ទាំង ៨ នៅ​រយៈ​ពេល​ចុង​ក្រោយ។

Juventus

មួយ​ផ្សេង​ទៀត នៅ ៣៨ ប្រកួត​សរុប គឺ​សេះ​បង្កង់​ទទួល​បរាជ័យ​ដល់​ទៅ ៧ លើក​ឯ​ណោះ រុញ​ឲ្យ​ការ​បាត់បង់​ពិន្ទុ​ពី​ការ​ប្រកួត​មាន​ដល់​ទៅ ២១ ពិន្ទុ​នាម​ជា​ក្រុម​ឈ្នះ​ជើង​ឯក បំបែក​កំណត់ត្រា​អាក្រក់​របស់ Roma ធ្លាប់​កើត​មាន​នា​រដូវ​កាល ១៩៨២-៨៣ បាត់បង់​តែ ២០ ពិន្ទុ​ប៉ុណ្ណោះ៕

ប្រភព៖ Goal

អានអត្ថបទបន្ទាប់៖ កីឡាករ​ណា​ខ្លះ ប្រកាស​ចូល​និវត្ត​នៅ​បញ្ចប់​រដូវ​កាល ២០១៩/២០ នេះ?

រដូវ​កាល ២០១៩/២០ ​បាន​បញ្ចប់​ទៅ​ជាមួយ​នឹង​កំណែប្រែ​ប្រវត្តិសាស្ត្រ​ថ្មី ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ការ​ដែល​វិស័យ​បាល់ទាត់​បាន​ផ្អាក​នា​ពាក់​កណ្តាល​រដូវ​កាល​អស់​រយៈ​ពេល​ជា​ច្រើន​ខែ ហើយ​ដើមចម​បញ្ហា​នោះ​ក៏​ដោយសារ​តែ​ជំងឺ​កូវីដ១៩។

ប៉ុន្តែ​វា​ក៏​មិន​ខុស​ពី​រដូវ​កាល​មុនៗ ដែល​កីឡាករ​មួយ​ចំនួន​បាន​ប្រកាស​ចូល​និវត្ត​ក្រោម​ហេតុផល​ផ្សេងៗ​គ្នា ខ្លះ​ដោយសារ​បញ្ហា​របួស​ញាំញី ហើយ​ខ្លះ​ក៏​ដោយសារ​កត្តា​អាយុ​ដែល​មើល​ទៅ​រាង​ជ្រេ​ដែរ​ហើយ​នោះ។ នៅ​បញ្ចប់​រដូវ​កាល ២០១៩/២០ នា​រដូវ​ក្តៅ​នេះ មាន​កីឡាករ ៨ រូប​ដែល​ប្រកាស​ពី​ការ​ចូល​និវត្ត​ដូច​ខាង​ក្រោម៖

  • Leighton Baines អាយុ ៣៥ ឆ្នាំ ​ក្លឹប Everton
Leighton Baines
  • Mario Gomez អាយុ ៣៥ ឆ្នាំ ក្លឹប Bayern Munich
  • Andre Schurrle អាយុ ២៩ ឆ្នាំ ក្លឹប Dortmund
  • Milan Baros អាយុ ៣៨ ឆ្នាំ ក្លឹប FC Banik Ostrava
  • Mile Jedinak អាយុ ៣៥ ឆ្នាំ ក្លឹប Aston Villa
Mile Jedinak
  • Claudio Pizarro អាយុ ៤១ ឆ្នាំ ក្លឹប Werder Bremen
  • Aritz Aduriz អាយុ ៣៩ ឆ្នាំ ក្លឹប Ath Bilbao
  • David N’Gog អាយុ ៣១ ឆ្នាំ ក្លឹប FK Zalgiris៕
Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker