fbpx
បាល់ទាត់អឺរ៉ុបពត៌មានដោះដូរកីឡាករអ៊ីតាលី

ចរចា​តម្លៃ​ខ្លួន​បែប​ត្រូវរ៉ូវ​ហើយ! ManU កាន់​តែ​កៀក​ការ​នាំ​យក​កីឡាករ​នៅ Serie A មួយ​រូប

ក្លឹប​ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Ole Gunnar Solskjaer កំពុង​កៀក​ជិត លើ​កិច្ច​ព្រមព្រៀង​នាំ​យក​តារា​ឆ្នើម Federico Chiesa របស់​ក្លឹប Fiorentina ប៉ុន្តែ​ការ​សម្រេច​របស់​សាមី​ខ្លួន ហាក់​នៅ​មាន​ភាព​ស្ទាក់ស្ទើរ។

Federico Chiesa
Ole Gunnar Solskjaer

Fiorentina ទំនង​ជា​ចរចា​ត្រូវរ៉ូវ​លើ​តម្លៃ​ខ្លួន ៥០ លាន​ផោន+ប្រាក់​ឧបត្ថម្ភ​បន្ថែម សម្រាប់​ការ​ផ្ទេរ​ចេញ Chiesa ចេញ​ពី​ទឹកដី​អ៊ីតាលី​ហើយ តែ​អ្វី​ដែល​សំខាន់​គឺ​ស៊ីសង​លើ​ការ​បញ្ចុះបញ្ចូល​សាមី​ខ្លួន​មួយ​តង់​បន្ថែម​ទៀត។

Federico Chiesa

កន្លង​ទៅ​ប្រធាន​ក្លឹប Fiorentina ផ្ទាល់ គឺ​លោក Rocco Commisso ក៏​ធ្លាប់​បាន​និយាយ​ដូច​គ្នា ជុំវិញ​ការ​ចាកចេញ​របស់ Chiesa៖ “ប្រសិន Chiesa គេ​ចង់​ចាកចេញ​មែន នោះ​គេ​អាច​ទៅ​បាន តែ​សំខាន់​លើ​តម្លៃ​ខ្លួន​ដែល​យើង​បាន​កំណត់ ដោយ​រឿង​នេះ​គ្នា​ជាមួយ​នឹង Gaetano Castrovilli ដែល​គេ​និយាយ​ថា​គេ​ចង់​បន្ត​នៅ អ៊ីចឹង​ប្រសិន Chiesa ទៅ គេ​អាច​គ្រង​អាវ​លេខ ១០ ជំនួស​បាន”។

បញ្ជាក់​ថា​រដូវ​កាល ២០១៩/២០ កីឡាករ​អ៊ីតាលី​បង្ហាញ​ខ្លួន ៣១ ប្រកួត​សរុប រក​បាន ៧ គ្រាប់​និង Assist ៦ លើក​ឲ្យ​ក្លឹប៕

ប្រភព៖ AF

អានអត្ថបទបន្ទាប់៖ ចាំ​បាច់ Chelsea ត្រូវ​ធ្វើ​រឿង​មួយ​នេះ​ឲ្យ​បាន​សិន ​ទើប Kai Havertz ព្រម​ផ្ទេរ​ចូល​មក

រឿងរ៉ាវ​ចាក់ស្រេះ​ជុំវិញ​ការ​ចាកចេញ​របស់ Kai Havertz មក​ចូលរួម​នៅ​ក្លឹប​តោ​ខៀវ Chelsea ហាក់​កាន់​តែ​បន្ត​ក្តៅ​គគុក​ឡើង ស្រប​ពេល​ដែល​ទីផ្សារ​ដោះដូរ​កីឡាករ​ក៏​កំពុង​បើក​ដំណើរការ។

Chelsea
Kai Havertz

តាម​របាយការណ៍​ចុងក្រោយ​ពី SportBild បាន​ចុះ​ផ្សាយ យុវជន​វ័យ ២១ ឆ្នាំ​នឹង​សម្រេច​ចិត្ត​ដើរ​ចូល​ទឹកដី Stamford Bridge ប៉ុន្តែ​ទាមទារ​លក្ខខណ្ឌ​ពិសេស​មួយ នោះ​គឺ​ការ​ធានា​បាន​នៅ​កៅអី Champions League រដូវ​កាល​ក្រោយ។

ប្រភព​បាន​សង្កត់​ធ្ងន់ Havertz ចង់​ចាកចេញ​ពី Leverkusen ក៏​ដោយសារ​មើល​ឃើញ​ពី​ការ​បាត់បង់​ឱកាស​លេង​ UCL នេះ​ដែរ អ៊ីចឹង​ក្លឹប​បន្ទាប់​របស់​ខ្លួន​ចាំបាច់​ត្រូវ​តែ​លេង​ UCL បាន។

Kai Havertz

ក្រឡេក​ទៅ​មើល​តារាង Premier League ​បច្ចុប្បន្ន Chelsea កំពុង​ប្រទង់ប្រទាញ​គ្នា​ឥត​ឈប់​ជាមួយ Leicester City និង Man Utdក៏​ដូច​ជា Wolves បែប​នេះ​ភាគរយ​ខ្ទាត​ចេញ​ពី Top 4 នៅ​តែ​បន្ត​មាន​ដរាប​ណា​ការ​ប្រកួត​បិទ​រដូវ​កាល​មិន​ទាន់​បញ្ចប់។ ប៉ុន្តែ​មាន​លក្ខខណ្ឌ​ពិសេស​មួយ គឺ​ប្រសិន​ណា Man City បរាជ័យ​ក្នុង​ការ​តវ៉ា​ក្តី នៃ​ការ​ចូលរួម​លេង UCL រដូវ​កាល​ក្រោយ​មែន នោះ Chelsea ក៏​កាន់​តែ​មាន​ភាគរយ​ខ្ពស់​ផង​ដែរ៕

ប្រភព៖ AF

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker