fbpx
បាល់ទាត់អឺរ៉ុប

ចាំបានទេ! ថ្ងៃនេះ២ឆ្នាំមុន Ronaldo លេងប្រកួតចុងក្រោយសម្រាប់ក្រុម Real Madrid

Cristiano Ronaldo បានបង្ហាញខ្លួនក្នុងប្រកួតចុងក្រោយសម្រាប់​ Real Madrid កាលពី២ឆ្នាំមុន ពោលគឺនៅក្នុងវគ្គផ្ដាច់ព្រ័ត្រ Champions League ទល់នឹងក្រុម Liverpool នៅទីក្រុងកៀវ ប្រទេសអ៊ុយក្រែន។

ចាប់តាំងពីកីឡាករដែលរកគ្រាប់បាល់ច្រើនបំផុត ចាកចេញពីទឹកដី Santiago Bernabeu តំបន់ប្រយុទ្ធរបស់ក្រុមអធិរាជស ហាក់មានភាពខុសប្លែកពីមុន បើទោះបីជាក្លឹបបានចំណាយលុយជាច្រើន ទិញខ្សែប្រយុទ្ធថ្មីចូលក្រុមក៏ដោយ។

បន្ទាប់ពីបាន Real Madrid ទទួលជ័យជំនះ 3-1 ទៅលើ Liverpool ខ្សែប្រយុទ្ធព័រទុយហ្គាល់បានបង្ហើបថា វាអាចជាប្រកួតចុងក្រោយរបស់លោក ហើយការប្រកាសពីអនាគតនឹងធ្វើឡើងនៅពេលឆាប់ៗ។

ហើយក្រោយមក ម្ចាស់ពាន Ballon d’Or ៥សម័យកាលបានសម្រេចផ្ទេរមកកាន់ Juventus នៅរដូវក្ដៅឆ្នាំនោះ ក្នុងតម្លៃខ្លួន ១០០លានអឺរ៉ូ។

គួរបញ្ជាក់ថា ខ្សែប្រយុទ្ធវ័យ៣៥ឆ្នាំ ជាកីឡាករដំបូងដែលឈ្នះពាន Champions League ៥លើក ចាប់តាំងពីការប្រកួតនេះបានប្ដូរទម្រង់កាលពីឆ្នាំ ១៩៩២ ដោយឈ្នះពាននេះដំបូងនៅ Manchester United និង ៤លើកបន្ទាប់នៅ Real Madrid៕

ប្រភព៖ Cristiano Ronaldo

អានអត្ថបទបន្ទាប់៖ ទីភ្នាក់ងាររបស់តារាឆ្នើមក្រុម Chelsea ម្នាក់ បង្ហាញពីឱកាស អាចដើរចូលក្លឹប Juve នៅរដូវក្តៅខាងមុខ

ទីភ្នាក់ងាររបស់កីឡាករ Jorginho គឺលោក Joao Santos មិនបានបដិសេធចំពោះឱកាសណាមួយ ដែលខ្សែបម្រើសញ្ជាតិអ៊ីតាលីរូបនេះ អាចផ្លាស់ប្តូរទៅកាន់ក្រុម Juventus នៅរដូវក្តៅខាងមុខនេះនោះទេ ហើយថែមទាំងបានអះអាងទៀតថាលោក នឹងថ្លឹងថ្លែងរាល់ការផ្តល់ជូនពីសំណាក់ក្លឹបសំខាន់ៗ នៅក្នុងក្របខ័ណ្ឌ Serie A ។

Jorginho 

គួរបញ្ជាក់ផងដែរថា Jorginho ត្រូវបានភ្ជាប់ទំនាក់ទំនងយ៉ាងខ្លាំង ជាមួយនឹងការវិលត្រឡប់ទៅកាន់ក្របខ័ណ្ឌ Serie A ខណៈគ្រូបង្វឹករបស់ក្លឹបសេះបង្កង់ Juventus លោក Maurizio Sarri កំពុងសំលឹងឃើញឱកាស នៅក្នុងការវិលមកជួបជុំជាមួយខ្សែបម្រើវ័យ ២៨ ឆ្នាំរូបនេះម្តងទៀត ជាលើកទី ៣ ។

Maurizio Sarri

មិនតែប៉ុណ្ណោះកីឡាករសញ្ជាតិអ៊ីតាលីរូបនេះ ធា្លប់បានចំណាយពេល លេងឲ្យក្រុម Napoli ជាមួយលោក Sarri មុនពេលចូលតាមគ្រូបង្វឹករូបនេះ ទោលេងនៅទឹកដី Stamford Bridge បន្តទៀត ក្នុងឆ្នាំ ២០១៨ ខណ:បច្ចុប្បន្ន Jorginho ត្រូវបានគេចាត់ទុកថាអ្នកជំនួសតំណែងដ៏សំខាន់ សម្រាប់ Miralem Pjanic ប្រសិនបើកីឡាកររូបនេះចាកចេញពីក្រុម Juve ទៅកាន់ Barcelona នោះ ។

Maurizio Sarri

ហើយយ៉ាងណាមិញទីភ្នាក់ងារលោក Joao Santos បាននិយាយទៅកាន់ Tuttomercatoweb ថា ៖ ” ខ្ញុំមិនដឹងថា Juve ចង់បាន Jorginho រឺអត់នោះទេ ព្រោះគាត់នៅសល់រយៈពេល ៣ ឆ្នាំទៀតសម្រាប់កុងត្រាជាមួយក្រុមតោខៀវ Chelsea ។ គាត់ជាកីឡាករអាជីព ដូច្នេះប្រសិនបើក្លឹបដ៏សំខាន់មួយនៅអ៊ីតាលី ចង់បានគាត់ទៅលេងឲ្យ ដូច្នេះហេតុអ្វីមិនបាន? ” ៕​

Jorginho

ប្រភព: Daily Mail 

 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker