fbpx
បាល់ទាត់អឺរ៉ុបពត៌មានដោះដូរកីឡាករអាល្លឺម៉ង់

ចាំ​បាច់ Chelsea ត្រូវ​ធ្វើ​រឿង​មួយ​នេះ​ឲ្យ​បាន​សិន ​ទើប Kai Havertz ព្រម​ផ្ទេរ​ចូល​មក

រឿងរ៉ាវ​ចាក់ស្រេះ​ជុំវិញ​ការ​ចាកចេញ​របស់ Kai Havertz មក​ចូលរួម​នៅ​ក្លឹប​តោ​ខៀវ Chelsea ហាក់​កាន់​តែ​បន្ត​ក្តៅ​គគុក​ឡើង ស្រប​ពេល​ដែល​ទីផ្សារ​ដោះដូរ​កីឡាករ​ក៏​កំពុង​បើក​ដំណើរការ។

Chelsea
Kai Havertz

តាម​របាយការណ៍​ចុងក្រោយ​ពី SportBild បាន​ចុះ​ផ្សាយ យុវជន​វ័យ ២១ ឆ្នាំ​នឹង​សម្រេច​ចិត្ត​ដើរ​ចូល​ទឹកដី Stamford Bridge ប៉ុន្តែ​ទាមទារ​លក្ខខណ្ឌ​ពិសេស​មួយ នោះ​គឺ​ការ​ធានា​បាន​នៅ​កៅអី Champions League រដូវ​កាល​ក្រោយ។

ប្រភព​បាន​សង្កត់​ធ្ងន់ Havertz ចង់​ចាកចេញ​ពី Leverkusen ក៏​ដោយសារ​មើល​ឃើញ​ពី​ការ​បាត់បង់​ឱកាស​លេង​ UCL នេះ​ដែរ អ៊ីចឹង​ក្លឹប​បន្ទាប់​របស់​ខ្លួន​ចាំបាច់​ត្រូវ​តែ​លេង​ UCL បាន។

Kai Havertz

ក្រឡេក​ទៅ​មើល​តារាង Premier League ​បច្ចុប្បន្ន Chelsea កំពុង​ប្រទង់ប្រទាញ​គ្នា​ឥត​ឈប់​ជាមួយ Leicester City និង Man Utdក៏​ដូច​ជា Wolves បែប​នេះ​ភាគរយ​ខ្ទាត​ចេញ​ពី Top 4 នៅ​តែ​បន្ត​មាន​ដរាប​ណា​ការ​ប្រកួត​បិទ​រដូវ​កាល​មិន​ទាន់​បញ្ចប់។ ប៉ុន្តែ​មាន​លក្ខខណ្ឌ​ពិសេស​មួយ គឺ​ប្រសិន​ណា Man City បរាជ័យ​ក្នុង​ការ​តវ៉ា​ក្តី នៃ​ការ​ចូលរួម​លេង UCL រដូវ​កាល​ក្រោយ​មែន នោះ Chelsea ក៏​កាន់​តែ​មាន​ភាគរយ​ខ្ពស់​ផង​ដែរ៕

ប្រភព៖ AF

អានអត្ថបទបន្ទាប់៖ Solskjaer និយាយពាក្យប៉ុន្មានម៉ាត់ កាន់តែបើកផ្លូវឲ្យតារាឆ្នើមម្នាក់ ផ្ទេរមកកាន់ទឹកដី Old Trafford

គ្រូបង្វឹកលោក Ole Gunnar Solskjaer បានផ្ញើសារយ៉ាងច្បាស់ទៅកាន់កីឡាករ Jadon Sancho ដោយបញ្ជាក់ថា Manchester United គឺជាក្លឹបសម្រាប់រូបគេ ។

Jadon Sancho 

បញ្ជាក់ថាគ្រូបង្វឹករបស់ក្រុមបិសាចក្រហមរូបនេះ យកចិត្តទុកដាក់ទៅលើស្ថានភាពរបស់ Sancho អស់រយ:ពេលពេញមួយរដូវកាលមកហើយ ខណ:គាត់កំពុងផ្តោតទៅលើកិច្ចព្រៀងមួយ ដើម្បីចុះហត្ថលេខាលើកីឡាករសញ្ជាតិ Borussia Dortmund ដែលមានតម្លៃខ្លួនប្រមាណ ១០០ លានផោនរូបនេះ ។

Jadon Sancho

មិនតែប៉ុណ្ណោះគ្រូបង្វឹកលោក Solskjaer បាននិយាយថាខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិអង់គ្លេសរូបនេះ មានភាពសក្តិសមឥតច្ចោះសម្រាប់ទម្រង់លេង នៅក្នុងក្រុមរបស់គាត់ ខណ: Sancho កំពុងមានមហិច្ឆិតាក្នុងការក្លាយខ្លួនជាកីឡាករដ៏ឆ្នើមម្នាក់នៅលើពិភពលោកស្រាប់នោះ ។

Jadon Sancho

បន្ថែមពីនេះលោក  Solskjaer បាននិយាយថា ៖ ”  លទ្ធផល និងទម្រង់លេងរបស់យើងគឺកំពុងវិលត្រលប់មកវិញ ហើយខ្ញុំគិតថា Man United ពិតជាមានភាពសក្តិសមសំរាប់កីឡាករវ័យក្មេង ដែលមានមហិច្ឆិតាចង់ក្លាយជាកីឡាករកំពូល ។ យើងតែងតែផ្តល់ឱ្យកីឡាករក្មេងៗនូវឱកាស ដែលនោះហើយគឺជាឆន្ទ:របស់ពួកយើង ហើយវានឹងនៅតែបន្តទៅមុខជានិច្ច ” ៕

ប្រភព: Mirror 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker