fbpx
Loading...
អេស្ប៉ាញ

ច្បាស់ការណ៍! មេធំ Atletico ទំលាយពីក្លឹបដែល Griezmann នឹងចូលរួម នៅរដូវកាលថ្មីនេះ

Antoine Griezmann នឹងក្លាយជាកីឡាកររបស់ Barcelona សំរាប់រដូវកាលថ្មីនេះ បើយោងតាមសំដីរបស់ នាយកប្រតិបត្តិរបស់ក្លឹប Atletico Madrid លោក Miguel Angel Gil Marin។

Griezmann បានប្រកាស កាលពីខែមុនថា រូបគេនឹងចាកចេញពី Atletico Madrid នៅរដូវក្ដៅនេះ បន្ទាប់ពីបរាជ័យសំរាប់ការផ្ទេរមកកាន់ទឹកដី Camp Nou កាលពីរដូវកាលមុន។

លោក Marin បាននិយាយនៅក្នុងវិទ្យុអេស្ប៉ាញថា៖  “ខ្ញុំពិតជាដឹងច្បាស់ថា ក្លឹបណាដែលគេនឹងចូលរួមលេង យើងដឹងតាំងពីខែមីនាមកម្ល៉េះគឺ Barcelona។”

គួររំលឹកថា Griezmann បានសំរេចចិត្តផ្លាស់ពី Real Sociedad មកចូលរួមជាមួយ Atletico កាលពីឆ្នាំ ២០១៤ ហើយកាលពីរដូវកាលមុន រូបគេបានជួយអោយ ក្រុមដែលដឹកនាំដោយលោក Diego Simeone លើកពាន UEFA Europa League៕

ប្រភព៖ Sky Sports

Tags
error: Content is protected !!
Close

Adblock Detected

Please consider supporting us by disabling your ad blocker