fbpx
ពត៌មានដោះដូរកីឡាករអង់គ្លេសអាល្លឺម៉ង់

ច្បាស់ហើយ! Neuer បញ្ជាក់ប្រាប់ពីកន្លែងណាដែលគេចង់លេងឲ្យ នៅរដូវកាលក្រោយ ខណ:ក្លឹបនៅ PL កំពុងចាប់ចិត្តខ្លាំង

អ្នកចាំទី Manuel Neuer របស់ក្លឹប Bayern Munich ត្រូវបានរាយការណ៍ថារូបគេមិនមានចំណាប់អារម្មណ៍ ក្នុងការចូលរួមជាមួយក្រុមតោខៀវ Chelsea នោះទេ ចំពេលមានភាពសង្ស័យខ្លាំងចំពោះអនាគតរបស់គេ នៅក្នុងទឹកដីអាល្លឺម៉ង់ ។

Manuel Neuer

គួរបញ្ជាក់ផងដែរថា Neuer ត្រូវបានគេចាត់ទុកថាអ្នកចាំទីដ៏ឆ្នើមបំផុតមួយនៅលើពិភពលោក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយរូបគេក៏ទទួលបានពេលវេលាជោគជ័យយ៉ាងខ្លាំងនៅឯក្រុម Bayern ផងដែរ ចាប់តាំងពីបានចូលរួមជាមួយពួកគេ ពីក្រុម Schalke ក្នុងឆ្នាំ ២០១១ ដោយឈ្នះពានរង្វាន់ចំនួន ១៨ រួមទាំងពានរង្វាន់ Bundesliga ចំនួន ៧ និងក្របខ័ណ្ឌ Champions League ផងដែរ ។

Manuel Neuer

ជាក់ស្តែងកីឡាករវ័យ ៣៤ ឆ្នាំរូបនេះ កំពុងជាប់គាំងក្នុងការពិភាក្សាចំពោះការបន្តកុងត្រាថ្មីរបស់គេជាមួយក្លឹប Bayern អស់រយ:ពេលជាច្រើនខែមកហើយ ខណ:ក្រុមតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថាកំពុងព្យាយាមទាញយកផលប្រយោជន៍ពីភាពមិនប្រាកដប្រជាចំពោះអនាគតរបស់អ្នកចាំទីរូបនេះ តាមរយៈការផ្តល់ជូនគេនូវសំណើធំមួយ ដើម្បីផ្លាស់មកកាន់ទឹកដី Stamford Bridge រដូវកាលក្រោយ ។

Manuel Neuer

ប៉ុន្តែទោះជាយ៉ាងណាបើយោងរបាយការណ៍ពី Sky Sports បានឲ្យដឹងថា Neuer មិនមានបំណងចង់ផ្លាស់ទៅកាន់ក្របខ័ណ្ឌ Premier League នោះទេ ហើយនៅតែមើលឃើញអនាគតរបស់ខ្លួនជាមួយក្រុម Bayern បន្តទៅមុខទៀត ៕

ប្រភព: Mirror 

អានអត្ថបទបន្ទាប់៖ Man Utd ជូនដំណឹងទៅក្រុម​ At Madrid ថាពួកគេអាចឲ្យតម្លៃខ្លួនចំនួននេះប៉ុណ្ណោះ សម្រាប់ Saul នៅរដូវក្តៅខាងមុខ

យោងតាមសេចក្តីរាយការណ៍មួយបានអោយដឹងថាក្រុមបិសាចក្រហម Manchester United បានធ្វើការបដិសេធក្នុងការបំពេញតាមតម្រូវការរបស់ក្លឹប Atletico Madrid ខណៈដែលពួកគេកំពុងព្យាយាមនាំយកកីឡាករ Saul Niguez ពីក្លឹប La Liga នៅរដូវក្តៅខាងមុខនេះ ។

Saul Niguez 

គួរបញ្ជាក់ថា Niguez ស្ថិតនៅលើរ៉ាដារបស់ United ដោយពួកគេកំពុងស្វែងរកអ្នកមកជំនួសតំណែងរបស់ Paul Pogba ខណ:កីឡាករសញ្ជាតិបារាំងរូបនេះ ត្រូវបានគេរំពឹងថានឹងអាចចាកចេញពីទឹកដី Old Trafford នារដូវក្តៅនេះ ។

Paul Pogba

ហើយយ៉ាងណាមិញ ចំពោះក្លឹបមួយណា ដែលចង់ចុះហត្ថលេខាលើ Niguez ពួកគេត្រូវតែបំពេញតាមការដាក់ចេញតម្លៃខ្លួនពីសំណាក់ក្លឹប At Madrid នៅក្នុងចំនួនប្រមាណ ១៣២ លានផោន ដោយកីឡាករវ័យ ២៥ ឆ្នាំរូបនេះ ទើបតែបានចំណាយពេល ៣ ឆ្នាំ នៅក្នុងកុងត្រា ៩ ឆ្នាំរបស់គេ នៅក្រុម Atletico ។

Saul Niguez

ប៉ុន្តែទោះជាយ៉ាងណាយោងតាមរបាយការណ៍ AS នៅក្នុងប្រទេស្ប៉ាញអេស្ប៉ាញ បានឲ្យដឹងថាក្រុម United មានឆន្ទៈក្នុងការចំណាយទឹកប្រាក់ត្រឹមតែ ៧០ លានផោនប៉ុណ្ណោះ សម្រាប់ Niguez ៕

ប្រភព: Mirror 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker