fbpx
UEFA

ជម្រើស១១នាក់ល្អបំផុតប្រចាំសប្ដាហ៍ សំរាប់ជុំទី៣វគ្គចែកពូល Champions League

តារាឆ្នើម Raheem Sterling របស់ Manchester City និង ខ្សែប្រយុទ្ថ Kylian Mbappe របស់ក្រុម Paris Saint-Germain មានឈ្មោះនៅក្នុងជម្រើស១១នាក់ល្អបំផុតប្រចាំសប្ដាហ៍នៅ Champions League វគ្គចែកពូលជុំទី៣ បន្ទាប់ពីពួកគេរកបានហេតទ្រីគសំរាប់ក្រុមរៀងៗខ្លួន។

Sterling បានជួយឲ្យ Man City បំបាក់ក្រុមជើងខ្លាំងអ៊ីតាលី Atalanta ដោយលទ្ធផល ៥-១ ដោយរូបគេរកបាន៣គ្រាប់ នៅក្នុងតង់ទី២ ហើយបានជួយបញ្ជូនសំរាប់ មិត្តរួមក្រុម Sergio Aguero ស៊ុតបានមួយគ្រាប់ផងដែរ។

Kylian Mbappe

ចំណែកឯ ខ្សែប្រយុទ្ធបារាំង Mbappe បានផ្លាស់ប្ដូរការប្រកួតរបស់ PSG ដែលបាននាំមុខក្រុមម្ចាស់ផ្ទះ Club Brugge ១-០ នៅក្នុងតង់ទី១ ដោយរូបគេបានរកគ្រាប់បាល់ទី២ ក្រោយប្ដូរចូលបាន៩នាទី មុនពេលបញ្ជូនឲ្យ Mauro Icardi ស៊ុតមួយគ្រាប់បន្ថែមទៀត។

Mbappe

ហើយកីឡាករវ័យ២០ឆ្នាំរូបនេះ បានរក២គ្រាប់បន្ថែមបង្គ្រប់ហេតទ្រីគ ធានាជ័យជំនះ ហើយជួយ PSG បន្ដឈរនៅកំពូលតារាងពូល A នៅ UCL ព្រមទាំងមានគំលាត៥ពិន្ទុពីក្រុមលេខ២ Real Madrid។

Angel di Maria

ដោយឡែកមិត្ដរួមក្រុមយក្សបារាំង កីឡាករ Angel di Maria ក៏មានឈ្មោះក្នុងជម្រើស១១នាក់នេះផងដែរ បន្ទាប់ពីររូបគេបានបញ្ជូនឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន៣លើកផងដែរ។

ជម្រើស១១នាក់ល្អបំផុតនៅ Champions League ប្រចាំសប្ដាហ៍នេះមានដូចជា៖

អ្នកចាំទី៖ Paulo Gazzaniga (Tottenham)

ខ្សែការពារ៖ Konrad Laimer (Leipzig), Yaroslav Rakits’kyy (Zenit), Stefan de Vrij (Inter)

ខ្សែបម្រើ៖ Ángel Di María (PSG), Heung-Min Son (Tottenham), Alex Oxlade-Chamberlain (Liverpool), Raheem Sterling (Man. City), Erik Lamela (Tottenham)

ខ្សែប្រយុទ្ធ៖ Dries Mertens (Napoli), Kylian Mbappé (PSG)

 

 

 

 

 

Champions League Team of the Week

អានអត្ថបទបន្ទាប់៖ Mbappe គ្មានសង្ឃឹមឈ្នះពានមួយនេះទេ បើបន្ដលេងឲ្យក្រុមដែលធ្លាក់ត្រឹមវគ្គ១៦ក្រុមនៅ UCL

Kylian Mbappe មិនអាចឈ្នះពាន Ballon d’Or បាននោះទេ បើសិនជារូបគេនៅលេងសំរាប់ក្លឹប Paris Saint-Gemain នេះបើតាមការលើកឡើងរបស់អតីតខ្សែប្រយុទ្ធរបស់ Liverpool, El Hadji Diouf។

Kylian Mbappe

កីឡាករវ័យ២០ឆ្នាំរូបនេះ បានឈរនៅលេខរៀងទី៤ ក្នុងចំណោមបេក្ខភាពប្រជែងពាន Ballon d’Or កាលពីឆ្នាំ ២០១៨ បន្ទាប់ពីបានជួយក្រុមជម្រើសជាតិបារាំងឈ្នះពាន World Cup នៅប្រទេសរុស្ស៊ី។

ហើយខ្សែប្រយុទ្ធរូបនេះ បានឈរនៅកំពូលនៃអ្នកដែលរកគ្រាប់បាល់បានច្រើនបំផុតកាលពីរដូវកាលមុននៅ Ligue 1 ដោយរកបាន៣៣គ្រាប់ ប៉ុន្ដែអតីតខ្សែប្រយុទ្ធសេណេកាល់លោក Diouf យល់ឃើញថា ការប្រកួតនៅលីគធំៗក្រៅពីនៅលីគបារាំង ទើបមានតំលៃសំរាប់កីឡាករដើម្បីអាចឈ្នះពាន Ballon d’Or បាន។

លោក Diouf បាននិយាយថា៖ “អ្នកដឹងថា ដើម្បីអាចឈ្នះពាន Ballon d’Or បាន អ្នកត្រូវតែចាកចេញពីបារាំង។ កីឡាករតែម្នាក់គត់ដែឡបានឈ្នះពាននេះនៅ Ligue 1 គឺលោក Jean-Pierre Papin។ ហើយគាត់បានលេងឲ្យក្រុម Marseille ដែលឈានមកកាន់វគ្គផ្ដាច់ព្រ័ត្រ Champions League។

Jean-Pierre Papin

“អ្នកអាចបរាជ័យនៅក្នុងវគ្គផ្ដាច់ព្រ័ត្រ ហើយអាចឈ្នះពាន Ballon d’Or បាន ប៉ុន្ដែអ្នកមិនអាចធ្វើវាបាននោះទេ ប្រសិនបើអ្នកធ្លាក់ចេញត្រឹមវគ្គ១៦ក្រុមចុងក្រោយ។”

ហើយបុរសវ័យ៣៨ឆ្នាំរូបនេះ បានបន្ថែមថា៖ “គេអាចឈ្នះពាន Ballon d’Or បានយ៉ាងហោចណាស់ ៥ដង ព្រោះគេនៅក្មេងហើយមានទេពកោសល្យ។ ប៉ុន្ដែគេត្រូវទៅក្លឹបកំពូលណាមួយ។”

ប្រភព៖ Live Score

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker