fbpx
UEFA

ជាប់​បំពេញ​ភារកិច្ច​នៅ UCL យប់មិញ កីឡាករ At Madrid ​ត្រូវ​ចោរ​ចូល​គាស់​ផ្ទះ​ធ្វើ​រំភើយ

កីឡាករ​បាល់ទាត់​នៅ​ប្រទេស​អេស្ប៉ាញ​ហាក់​ទទួល​រង​នូវ​ករណី​ចោរកម្ម​ឥត​ឈប់ឈរ​នៅ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ កន្លង​ទៅ Casemiro របស់​ក្លឹប Real Madrid ទើប​តែ​ជួប​រឿង​ស៊យ​នេះ​ម្តង តែ​មក​ដល់​ថ្ងៃ​ពុធ​នេះ​រឿងរ៉ាវ​ដដែល​ក៏​បាន​កើត​ឡើង​ទៅ​លើ​ Thomas Partey កីឡាករ​របស់​ក្លឹប At Madrid វិញ​ម្តង។

Thomas Partey

ជាប់​បំពេញ​ភារកិច្ច​ជួយ​ក្រុម​លេង​នៅ UEFA Champions League ក្នុង​ទីក្រុង​ម៉ូស្កូ ប្រទេស​រុស្ស៊ី​កាល​ពី​យប់​មិញ កីឡាករ​សញ្ជាតិ​ហ្គាណា​បាន​ជួប​រឿង​ឈឺ​ចាប់ ដោយ​ក្រុម​ចោរ​បាន​បំពាក់​ដោយ​អាវុធ គាស់​ចូល​រុះរើ​ក្នុង​ផ្ទះ​លួច​យក​របស់​មាន​តម្លៃ​ជា​ច្រើន។

Thomas Partey និងមិត្តរួមក្រុម

បញ្ជាក់​ថា​ក្រៅ​ពី Partey និង Casemiro ដូច​បាន​លើក​ឡើង​ខាង​លើ ទៀត​សោត​សូម្បី​តែ Jordi Alba, Alvaro Morata, Zinedine Zidane, Lucas Vazquez, isco និង​កីឡាករ​ជា​ច្រើន​រូប​ទៀត​សុទ្ធ​សឹង​ជួប​ករណី​ចោរកម្ម​នេះ​ដូចៗ​គ្នា៕

ប្រភព៖ FoxSportAsia

Tags

Leave a Reply

Your email address will not be published. Required fields are marked *

Close

Adblock Detected

Please consider supporting us by disabling your ad blocker