fbpx
UEFA

ជុំ​មរណៈ​ប្រមូល​ផ្តុំ ៦ គូ​ក្ដៅ​គគុក​បំផុត​នៅ UCL ត្រៀម​ប៉ះ​គ្នា​ថ្ងៃ​ពុធ&ព្រហស្បតិ៍​នេះ

នៅ​ប្រកួត​ជុំ​ទី ៥ នៃ​វគ្គ​ជម្រុះ​តាម​ពូល​នៅ UEFA Champions League សប្ដាហ៍​នេះ បាន​ត្រលប់​មក​ដល់​ហើយ ដោយ​នៅ​លើ​ទំព័រ CTS Sports ក៏​នឹង​មាន​ចាក់​ផ្សាយ​ជំនួប​ពិសេសៗ ហើយ​យើង​សង្ខេប​យក ៦ គូ​មក​បង្ហាញ​ជូន​អ្នក​រាល់​គ្នា​បាន​ដឹង។

Juventus Vs At Madrid
Dortmund Vs Barcelona
Olympiacos Vs Spurs
Real Vs PSG

គ្រប់​ប្រកួត​ទាំង ៦ គូ​សុទ្ធ​សឹង​ជា​គូ​មរណៈ​ដែល​គូ​ខ្លះ​អាច​កាត់​សេចក្តី​ដឹង​ឈ្នះ​ចាញ់​ឡើង​ទៅ​វគ្គ​បន្ទាប់ ប៉ុន្តែ​សោកស្តាយ​សុទ្ធ​សឹង​លេង​ម៉ោង​ជាន់​គ្នា ០៣:០០ នាទី​រំលង​អាធ្រាត្រ។ បង្ហាញ​កាលបរិច្ឆេទ​មាន​ដូច​ខាង​ក្រោម៖​

  • Tottenham Vs Olympiacos ថ្ងៃពុធ វេលា​ម៉ោង ០៣:០០ នាទីព្រឹក
  • PSG Vs Real Madrid ថ្ងៃពុធ វេលាម៉ោង ០៣:០០ នាទីព្រឹក
  • Juventus Vs Atletico Madrid ថ្ងៃពុធ វេលាម៉ោង ០៣:០០ នាទីព្រឹក
  • Valencia Vs Chelsea ថ្ងៃព្រហ្បត្តិ៍ វេលាម៉ោង ០០:៥៥ នាទីព្រឹក
  • Barcelona Vs Dortmund ថ្ងៃព្រហស្បត្តិ៍ វេលាម៉ោង ០៣:០០ នាទីព្រឹក
  • Liverpool Vs Napoli ថ្ងៃព្រស្បត្តិ៍ វេលាម៉ោង ០៣:០០ នាទីព្រឹក

អានអត្ថបទបន្ទាប់៖ តារាកំពូល Chelsea ម្នាក់ ប្រាប់មូលហេតុ ច្រានចោលសំណើធំពី PSG ដើម្បីស្នាក់ក្លឹបបន្តទៀត

ខ្សែបម្រើ N’Golo Kante របស់ក្រុមតោខៀវ Chelsea បានបង្ហើបពីមូលហេតុនៅពីក្រោយការសម្រេចចិត្តរបស់គេ ក្នុងការបដិសេធការផ្លាស់ទៅកាន់ក្លឹប Paris Saint-Germain ដោយទទូចថារូបគេសប្បាយចិត្តជាមួយក្លឹបនៅ PL មួយនេះ ។

N’Golo Kante

គួរបញ្ជាក់ផងដែរថាក្រុម PSG ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំង ជាមួយនឹងការផ្លាស់ប្តូរមួយសម្រាប់កីឡាករវ័យ ២៨ ឆ្នាំរូបនេះ ក្នុងរដូវក្តៅនេះ ។

ហើយយ៉ាងណាមិញដូចដែលបានរាយការណ៍ដោយ Goal ក្រុមម្ចាស់ជើងឯកបារាំងមួយនេះបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចាប់ផ្តើមការដេញថ្លៃមួយសម្រាប់ Kante កាលពីខែកក្កដាឆ្នាំ ២០១៨ បន្ទាប់ពីមានការបង្ហាញគួរឱ្យចាប់អារម្មណ៍របស់គេសម្រាប់ប្រទេសបារាំងកំឡុងពេលការប្រកួតពានរង្វាន់ World Cup នៅក្នុងប្រទេសរុស្ស៊ី ។

N’Golo Kante

រំលឹកផងដែរថាក្រុមតោខៀវ Chelsea មានការស្ទាក់ស្ទើរ នៅក្នុងការពិចារណារាល់ការផ្តល់ជូនណាមួយសម្រាប់កីឡាករដែលមានតម្លៃខ្លួនប្រហែល ១០០ លានផោន រូបនេះ ខណ:ដែលក្រុមតោខៀវថែមទាំងបានផ្តល់ជូននូវលក្ខខណ្ឌថ្មីមួយសម្រាប់ Kante ដែលមានតម្លៃប្រហែល ២៦០,០០០ ផោនក្នុងមួយសប្តាហ៍ ក្នុងគោលបំណងដើម្បីបញ្ចៀសការចាប់អារម្មណ៍ពីក្លឹបដទៃផងដែរ ។

មិនតែប៉ុណ្ណោះ Kante ក៏បានបញ្ជាក់ផងដែរថា ៖ ” ពេលខ្លះយើងមិនដឹងថាយើងត្រូវទៅទីណាទេ ។ ប៉ុន្តែយើងដឹងថាយើងមានអ្វី ។ ខ្ញុំដឹងថាខ្ញុំនៅ Chelsea ហើយខ្ញុំកំពុងសប្បាយចិត្តនៅទីនេះ ។ ប្រសិនបើខ្ញុំមិនចង់ទៅ PSG ព្រោះវាជាជំរើសរបស់កីឡាករម្នាក់ៗ ។ ខ្ញុំមានអារម្មណ៍ល្អនៅទីក្រុងឡុងដ៏ ហើយខ្ញុំពិតជារីករាយដែលបានស្នាក់នៅទីនេះ ” ៕

N’Golo Kante

ប្រភព: Goal 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker