fbpx
ពត៌មានដោះដូរកីឡាករអាល្លឺម៉ង់

ជើងចាស់អាល្លឺម៉ង់ម្នាក់ ប្រាប់ Bayern កុំចុះហត្ថលេខាលើកីឡាករ Man City រូបនេះ​ ចូលក្រុមឲ្យសោះ

អតីតកីឡាករជម្រើសជាតិអាឡឺម៉ង់លោក Dietmar Hamann បានណែនាំដល់ក្លឹប Bayern Munich បញ្ចប់ចិត្តចង់ចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធក្រុម Manchester City កីឡាករ Leroy Sane ។

Dietmar Hamann 

គួរបញ្ជាក់ផងដែរថា Sane គឺជាគោលដៅដ៏ធំមួយរបស់ក្រុម Bayern Munich ក្នុងរដូវកាលដោះដូរកីឡាកនាពេលថ្មីៗកន្លងមក ប៉ុន្តែការផ្លាស់ប្តូរនេះមិនអាចកើតឡើងបាននៅឡើយនោះទេ បន្ទាប់ពីខ្សែបម្រើស្លាបរបស់ក្លឹប Man City រូបនេះ បានជួបបញ្ហារបសួសធ្ងន់ធ្ងរ អំឡុងការប្រកួតពានរង្វាន់ FA Community Shield ឆ្នាំ ២០១៩ ទល់នឹង Liverpool កន្លងទៅ ។

Leroy Sane

តែទោះបីជាយ៉ាងណាក៏ដោយវាត្រូវបានគេដឹងថាក្លឹបយក្សអាឡឺម៉ង់មួយនេះ នៅតែមានចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាជាមួយ Sane បន្ទាប់ពីការបញ្ចប់នៃរដូវកាលដោះដូរនាខែមករាកន្លងទៅ ខណ:ការផ្លាស់ប្តូរនេះ អាចមានតម្លៃប្រហែល ១០០ លានផោន ។

Leroy Sane

តែទោះយ៉ាងណាអតីតខ្សែបម្រើក្រុមជម្រើសជាតិអាឡឺម៉ង់លោក Hamann បានទទូចថាក្រុម Bayern គួរតែទប់ស្កាត់ចំពោះការចុះហត្ថលេខាលើខ្សែប្រយុទ្ធសញ្ជាតិអាឡឺម៉ង់រូបនេះ ហើយជំនួសវិញ ដោយការចុះហត្ថលេខាលើកីឡាករ Milot Rashica របស់ក្រុម Werder Bremen វិញ ដែលមានតម្លៃទាបជាង ៕

ប្រភព: FoxsportsAsia 

អានអត្ថបទបន្ទាប់៖ ខ្លាចគេឆក់បាត់! Juventus ផ្តល់ជូនកុងត្រាថ្មី ៥ ឆ្នាំបន្ថែមទៀត សម្រាប់តារាឆ្នើមរបស់ខ្លួនមួយរូប

ក្រុម Juventus បានផ្តល់ជូនខ្សែប្រយុទ្ធ Paulo Dybala នូវកិច្ចសន្យាថ្មីមួយបន្ថែមទៀត ដែលនឹងត្រូវបន្តរហូតដល់ខែមិថុនាឆ្នាំ ២០២៥ ខណៈដែលក្រុមនៅក្របខណ្ឌ Serie A មួយនេះ នឹងអាចធានាអនាគតដ៏វែងអន្លាយរបស់តារាឆ្នើមសញ្ជាតិអាហ្សង់ទីនរូបនេះ ជាមួយក្លឹបបន្តទៀត ។

Paulo Dybala

គួរបញ្ជាក់ថា Dybala មើលទៅហាក់ខិតជិតក្នុងការផ្លាស់ទៅលេងនៅក្របខណ្ឌ Premier League កាលពីរដូវក្តៅឆ្នាំមុន បន្ទាប់ពីការមកដល់របស់គ្រូបង្វឹកលោក Maurizio Sarri ។

Paulo Dybala

ប៉ុន្តែទោះជាយ៉ាងណារបាយការណ៍ពី Tuttosport បានបង្ហាញថាក្លឹប Juventus បានធ្វើឲ្យមានកំហុសចំពោះការដាក់ខ្សែប្រយុទ្ធរូបនេះ ឲ្យមានភាពទំនេរនៅលើទីផ្សារដោះដូរកីឡាករនាពេលកន្លងទៅ ហើយឥឡូវនេះពួកគេកំពុងស្វែងរកការកែតម្រូវកំហុសទាំងនោះឡើងវិញ ដោយផ្តល់កិច្ចសន្យាថ្មីវែងមួយ ដល់ Dybala ។

Paulo Dybala

មិនតែប៉ុណ្ណោះ Dybala ត្រូវបានគេនិយាយថាបានទាមទារថ្លៃឈ្នួលថ្មីចំនួន ១០ លានផោនក្នុងមួយរដូវកាល ហើយក្រុមសេះបង្កង់ Juventus បានត្រៀមខ្លួនជាស្រេច ដើម្បីគោរពតាមលក្ខខណ្ឌ​ ដែលបានស្នើសុំនេះ ដែលវានឹងមានរយ:ពេល ៥ ឆ្នាំបន្ថែមទៀត ពីលើកុងត្រាចាស់ ៕

ប្រភព: Daily Mail 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker