fbpx
អង់គ្លេស

ជើងចាស់ Carragher បង្ហើបពីឈ្មោះកីឡាករ ២ រូប ដែលគាត់ថាល្អបំផុតនៅក្នុងក្របខ័ណ្ឌ Premier League

អតីតខ្សែការពារក្រុមហង្សក្រហម Liverpool និងអង់គ្លេសលោក Jamie Carragher បានដាក់ឈ្មោះខ្សែបម្រើ Kevin de Bruyne និងខ្សែការពារ Virgil van Dijk ថាជាកីឡាករឆ្នើមជាងគេបំផុត នៅក្នុងក្របខ័ណ្ឌ Premier League ។

Kevin de Bruyne 

គួរបញ្ជាក់ផងដែរថា De Bruyne បានបង្កើតខ្លួនជាកីឡាករល្អបំផុតម្នាក់ក្នុងពិភពបាល់ទាត់ ចាប់តាំងពីបានចូលរួមជាមួយក្រុម Manchester City ក្នុងឆ្នាំ ២០១៥ និងបានឈ្នះពានរង្វាន់ Premier League ចំនួន ២ លើក រួមទាំងពានរង្វាន់ EFL Cups ចំនួន ៤ និង FA Cup ម្តងផងដែរ អំឡុងពេលប្រកបអាជីពនៅឯទឹលដី Etihad ។

Kevin de Bruyne

មិនតែប៉ុណ្ណោះ ចំណែកឯ Van Dijk ក៏ត្រូវបានគេចាត់ទុកថាជាកីឡាករម្នាក់ក្នុងចំណោមកីឡាករ ដែលមានភាពសំខាន់បំផុតក្នុងទឹកដី Anfield ក្នុងរយៈពេល ២ រដូវកាលកន្លងមកផងដែរ ដោយរូបគេបានជួយឲ្យក្រុមរបស់លោក Jurgen Klopp ឈ្នះពានរង្វាន់ Champions League មុនពេលបញ្ចប់ការរង់ចាំរយ:ពេល ៣០ ឆ្នាំ​ ដើម្បីលើកពានរង្វាន់ Premier League រដូវកាលនេះផងដែរ ។

Virgil van Dijk

លើសពិនេះលោក Carragher បានថ្លែងប្រាប់ទៅកាន់ Sky Sports Football ថា ៖ ” Kevin de Bruyne គឺសម្រាប់ខ្ញុំ គាត់ជាកីឡាករឆ្នើមបំផុតនៅ Premier League ។  ហើយប្រាកដណាស់ថាគាត់កំពុងបោះជំហានទៅមុខ រួមជាមួយខ្សែការពារ Virgil van Dijk ផងដែរ ” ។

Virgil van Dijk

លោកបន្តទៀតថា ៖ ” ប្រសិនបើខ្ញុំអាចជ្រើសរើសកីឡាករសម្រាប់ក្រុមរបស់ខ្ញុំ ច្បាស់ណាស់ខ្ញុំប្រាកដជាមិនមើលរំលងកីឡាករទាំង ២ រូបនេះ នោះទេ ” ៕

ប្រភព: Metro 

អានអត្ថបទបន្ទាប់៖ ស្ងាត់ៗ Man City ចុះហត្ថលេខាលើកីឡាករវ័យក្មេងឡើងជើងម្នាក់ របស់ក្រុម Juventus បានជាផ្លូវការ

ក្រុម Manchester City បានបញ្ជាក់ជាផ្លូវការ អំពីការចុះហត្ថលេខាលើខ្សែប្រយុទ្ធវ័យ ១៨ ឆ្នាំកីឡាករ Pablo Moreno ពីក្រុមយុវជនរបស់ក្លឹបសេះបង្កង់ Juventus  ។

Pablo Moreno

គួរបញ្ជាក់ផងដែរថាកីឡាករសញ្ជាតិអេស្ប៉ាញដែលធ្លាប់បានលេងឲ្យក្រុម  Barcelona រូបនេះ នឹងត្រូវ Man City ដាក់ឲ្យខ្ចីជើងទៅកាន់ក្រុមនៅលីគទី ២ របស់អេស្ប៉ាញ Girona វិញ សម្រាប់រដូវកាលក្រោយ ។

Pablo Moreno

ជាក់ស្តែងកិច្ចព្រមព្រៀងមួយនេះ ក៏បានឃើញតារាឆ្នើមរបស់ក្រុម Man City កីឡាករ Felix Correia ផ្លាស់ប្តូរទៅកាន់ក្រុមសេះបង្កង់ Juventus វិញផងដែរ បន្ទាប់ពីផុតលក្ខខណ្ឌខ្ចីជើងជាមួយក្រុម AZ Alkmaar នៅប្រទេសហូឡង់ ។

Pablo Moreno

រំលឹកផងដែរថា Moreno ជាកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេបំផុត នៅក្នុងថ្នាលយុវជនរបស់ក្រុម Barca មុនពេលសម្រេចចិត្តផ្លាស់ទៅកាន់ទីក្រុងទួរីនកាលពីដើមរដូវកាលមុន ៕

ប្រភព: Daily Mail 

 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker