fbpx
បាល់ទាត់អឺរ៉ុបអង់គ្លេស

ជើងចាស់ Fernidand ដាក់ឈ្មោះ Martinelli និង James ស្ថិតក្នុងចំណោមកីឡាករវ័យក្មេង ៥ រូប ល្អបំផុតនៅ PL

ជើងចាស់លោក Rio Ferdinand បានដាក់ឈ្មោះកីឡាករ Gabriel Martinelli របស់ក្រុម Arsenal និងកីឡាករ Reece James របស់ក្រុម Chelsea ចូលក្នុងបញ្ជីកីឡាករអាយុក្រោម ២១ ឆ្នាំ ទាំង ៥ រូបដែលល្អបំផុត នៅក្នុងក្របខ័ណ្ឌ Premier League ។

Reece James

គួរបញ្ជាក់ថាអតីតខ្សែការពារកណ្តាលរបស់ក្រុមបិសាចក្រហមរូបនេះ ក៏បានជ្រើសយកខ្សែការពារ Trent Alexander-Arnold ដាក់ឲ្យឈរលើគេនៅក្នុងបញ្ជីឈ្មោះរបស់គាត់ផងដែរ បន្ទាប់ពីកីឡាកររូបនេះ បានបង្ហាញទម្រង់លេងយ៉ាងល្អសម្រាប់ Liverpool ។

Trent Alexander-Arnold

មិនតែប៉ុណ្ណោះកីឡាករ Phil Foden របស់ក្រុម Manchester City និងខ្សែប្រយុទ្ធ Mason Greenwood របស់ក្រុម Manchester United ក៏មានឈ្មោះនៅក្នុងបញ្ជីឈ្មោះមួយនេះផងដែរ ។

Mason Greenwood
Phil Foden

ប៉ុន្តែទោះជាយ៉ាងណាលោក Ferdinand មិនបានរាប់បញ្ចូលតារាឆ្នើមវ័យក្មេងមួយចំនួនទៀត ដូចជាកីឡាករ Declan Rice, Mason Mount, Matteo Guendouzi និង Bukayo Saka ឬ Dwight McNeil ចូលក្នុងចំណោមកីឡាករដែលគាត់ពេញចិត្តនោះទេ ៕

ប្រភព: Metro 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker