fbpx
ពត៌មានដោះដូរកីឡាករអង់គ្លេស

ជើងចាស់ Gray ប្រាប់ពីកីឡាករដ៏សក្តិសមម្នាក់ សម្រាប់មកជំនួសតំណែងរបស់់ Pogba ដែលអាចចាកចេញ

យោងតាមសម្តីរបស់ជើងចាស់លោក Andy Gray បានឲ្យដឹងថាក្រុមបិសាចក្រហម Manchester United គួរតែលក់ខ្សែបម្រើ Paul Pogba ចេញនៅរដូវក្តៅខាងមុខនេះ ហើយជំនួសវិញដោយខ្សែបម្រើ Jack Grealish របស់ក្រុម Aston Villa ។

Andy Gray

គួរបញ្ជាក់ផងដែរថា Pogba មានរដូវកាលដ៏គួរឲ្យខកចិត្តមួយ ដោយសារតែការរងរបួសរយ:ពេលវែងរបស់គេ អាចបង្ហាញខ្លួនសម្រាប់ក្រុម ត្រឹមតែ ៧ ប្រកួតប៉ុណ្ណោះក្នុងក្របខ័ណ្ឌ Premier League រដូវកាលនេះ ។

មិនតែប៉ុណ្ណោះកីឡាករសញ្ជាតិបារាំងរូបនេះ ត្រូវបានគេរំពឹងថានឹងអាចចាកចេញពីទឹកដី Old Trafford នៅចុងបញ្ចប់នៃរដូវកាលនេះ ដោយសារតែក្លឹប Real Madrid និង Juventus សុទ្ធតែបង្ហាញចំណាប់អារម្មណ៍របស់ពួកគេ ក្នុងការចុះហត្ថលេខារូបគេ ។

Paul Pogba

ហើយយ៉ាងណាមិញអតីតខ្សែប្រយុទ្ធស្កុតលែនលោក Gray ជឿជាក់ថាពេលនេះគឺជាវេលាដ៏ល្អមួយសម្រាប់ក្រុមបិសាចក្រហម Manchester United ក្នុងការលក់ចេញ Pogba ហើយថែមទាំងបានជំរុញឱ្យគ្រូបង្វឹកលោក Ole Gunnar Solskjaerចុះហត្ថលេខាលើកីឡាករ Grealish មកជំនួសតំណែងនេះវិញផងដែរ ៕

Jack Grealish

ប្រភព: Metro 

អានអត្ថបទបន្ទាប់៖ មិនលាក់បាំង! គ្រូជំនួយក្លឹប Barca ទម្លាយខ្ទេចពីសមត្ថភាពរបស់ Messi និងស្ថានភាពជាក់ស្តែងនៅក្នុងក្រុម

លោក Eder Sarabia ដែលជាគ្រូបង្វឹកជំនួយរបស់ក្រុម Barcelona បានចូលរួមក្នុងកម្មវិធីផ្សាយផ្ទាល់មួយ ក្នុងបណ្តាញសង្គម Instagram ខណ:គាត់បាននិយាយអំពីប្រធានបទជាច្រើន ដែលទាក់ទងទៅនឹងក្លឹប Barca ។

Eder Sarabia 

ជាក់ស្តែងលោក Sarabia បានធ្វើកាពន្យល់ពីអាកប្បកិរិយារបស់កីឡាករក្រុម Barca ម្នាក់ៗ នៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់របស់ក្រុម ដោយរូបលោកបានសង្កត់ធ្ងន់ទៅលើប្រធានក្រុម កីឡាករ Lionel Messi ខ្លាំងជាងគេ នៅក្នុងបទសម្ភាសមួយនេះ ។

Lionel Messi

មិនតែប៉ុណ្ណោះលោកបាននិយាយថា ៖ ” គាត់គឺជាកីឡាករបាល់ទាត់ល្អបំផុតគ្រប់ពេល ហើយប្រហែលជាអត្តពលិកល្អបំផុតផងដែរ ។ គាត់មិនគួរឱ្យជឿលើគ្រប់ទិដ្ឋភាពទាំងអស់ ពីព្រោះចំណេះដឹងរបស់គាត់ចំពោះការប្រកួត និងរបៀបដែលគាត់ប្រតិបត្តិវាគឺជារឿងដ៏អស្ចារ្យ ” ។

Lionel Messi

លើសពីនេះលោកបន្តទៀតថា ៖ ” ទាល់តែអ្នកឈានជើងចូលខាងក្នុង និងជួបកីឡាករម្នាក់ៗ នៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ ទើបអ្នកដឹងថាវាមានភាពខុសប្លែកគ្នាយ៉ាងណា ។ មានរឿងជាច្រើនដែលកើតឡើង ហើយអ្នកគ្រប់គ្នាគឺខុសៗគ្នា។ អ្នករាល់គ្នាមានជំនាញផ្សេងៗគ្នា ហើយនោះគឺជាការងាររបស់គ្រូបង្វឹក ដើម្បីទទួលបានអ្វីគ្រប់យ៉ាងដែលល្អបំផុត ” ៕

ប្រភព: Besoccer 

 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker