fbpx
ពត៌មានដោះដូរកីឡាករអង់គ្លេសអាល្លឺម៉ង់

ជើងចាស់ Jonh Terry ប្រាប់ពីកន្លែងដ៏សក្តិសមបំផុតមួយ សម្រាប់ Sancho លេង នៅរដូវកាលក្រោយនេះ

វីរបុរសក្រុមតោខៀវ លោក John Terry បាននិយាយថា Jadon Sancho នឹងជាការបន្ថែមដ៏អស្ចារ្យមួយសម្រាប់ក្រុមរបស់លោក Frank Lampard បើទោះបីជាគាត់ជឿជាក់ថាខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះ នឹងត្រូវប្រកួតប្រជែងខ្លាំង ក្នុងតំណែងជម្រើសដំបូង នៅទឹកដី Stamford Bridge ក៏ដោយ ។

John Terry

គួរបញ្ជាក់ផងដែរថា Sancho កំពុងត្រៀមខ្លួនរួចស្រេច ដើម្បីចាកចេញពីប្រទេសអាឡឺម៉ង់នៅរដូវក្តៅខាងមុខនេះ ហើយវិលត្រលប់មកក្របខ័ណ្ឌ Premier League វិញ ខណ:ក្រុម Chelsea នឹងត្រូវប្រជែងជាមួយក្រុម Manchester United និង Liverpool ដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធវ័យក្មេងរូបនេះ ។

Jadon Sancho

ជាក់ស្តែងកីឡាករវ័យ ១៩ ឆ្នាំរូបនេះ អាចរកបាន ១៤ គ្រាប់ និងបញ្ចូនបាល់ឲ្យមិត្តរួមក្រុមចំនួន ១៦ ដងបន្ថែមទៀត ក្នុងក្របខ័ណ្ឌ Bundesliga នៅរដូវកាលនេះ ខណ:ជើងចាស់លោក Terry មិនបានសង្ស័យអំពីគុណភាពរបស់ Sancho ឡើយ បើទោះបីជាគាត់មានអារម្មណ៍ថាកីឡាករវ័យក្មេងរបស់ Chelsea ក៏កំពុងបង្ហាញភាពលេចធ្លោខ្លាំង នៅក្នុងក្រុមក៏ដោយ ។

Chelsea

មិនតែប៉ុណ្ណោះលោក Terry បាននិយាយថា ៖ ” ខ្ញុំគិតថាកីឡាករវ័យក្មេងរូបនេះ បានបង្ហាញពីសក្តានុពលរបស់ពួកគេរួចរាល់ហើយ ។ ខ្ញុំគិតថា Sancho ប្រហែលជាកីឡាករវ័យក្មេងឆ្នើមបំផុតម្នាក់នៅពេលនេះ ។ ដូច្នេះគាត់គឺជាការបន្ថែមដ៏អស្ចារ្យមួយសម្រាប់ក្រុមតោខៀវរបស់ Chelsea ហើយគាត់ពិតជាធ្វើឱ្យយើងកាន់តែប្រសើរផងដែរ ” ៕

ប្រភព: Metro 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker