fbpx
បាល់ទាត់អឺរ៉ុប

ជើងចាស់ Lineker បង្ហាញពីជម្រើសរបស់ខ្លួន ថានរណាជាកីឡាករល្អបំផុតលើលោក​ រវាង Messi និង Ronaldo

អតីតជើងចាស់លោក Gary Lineker ជឿងជាក់ថាវាមានការពិភាក្សាវែកញែកជាច្រើន នៅពេលចង់ដឹងថានរណាជាកីឡាករល្អបំផុតមិនធ្លាប់មាន  ខណ:គាត់នៅតែអះអាថាខ្សែប្រយុទ្ធ Lionel Messi កំពុងនាំមុខគេ នឹងស្ថិតនៅកំរិតលើកីឡាករទាំងអស់ រួមទាំងគូប្រជែងកីឡាករ Cristiano Ronaldo ផងដែរ ។

Gary Lineker  

គួរបញ្ជាក់ផងដែរថាទាំង Ronaldo និង Messi បានត្រួតត្រាពិភពបាល់ទាត់ ដោយពួកគេអាចឈ្នះរង្វាន់ Ballon d’Or សរុបចំនួន ១១ លើក ក្នុងចំណោម ១២ ពាន រយៈពេលជាងមួយទសវត្សរ៍មកនេះ ខណ:ពួកគេមានទាំងពីរក៏អាចឈ្នះពានរង្វាន់ក្របខ័ណ្ឌ Champions League បានរហូតដល់ ៩ ដងផងដែរ ។

Lionel Messi

ប៉ុន្តែទោះយ៉ាងណាអតីតខ្សែប្រយុទ្ធក្រុម Barcelona និងអង់គ្លេស ​លោក  Lineker ដែលតែងតែសរសើរភាពអស្ចារ្យរបស់ Messi ជឿជាក់ថាគ្មានការជជែកវែកញែកច្បាស់លាស់ណាមួយនោះទេ នៅពេលធ្វើការសម្រេចចិត្តថានរណាល្អជាងគេនោះ ពោលគឺជាការលើកឡើងតាមរយ:ទស្សន:រៀងៗខ្លួនប៉ុណ្ណោះ ។

Cristiano Ronaldo

មិនតែប៉ុណ្ណោះដោយនិយាយទៅកាន់ BBC ​លោក  Lineker បាននិយាយថា ៖ “ មនុស្សមានគ្រប់រូប តែមានផ្នត់គំរិតរៀងៗខ្លួន ហើយ Messi និង Ronaldo គឺជាម្នាក់ក្នុងចំណោមនោះផងដែរ ។ ជាញឹកញាប់ ជម្រើសតែកើតមានជាហូរហែ នៅពេលសួរថា តើអ្នកគាំទ្រក្រុមមួយណា រវាង Barcelona, Real Madrid, Juventus ឬគាំទ្រកីឡាកររូបណា – ខ្ញុំយល់ពីបញ្ហានេះ ” ។

លោកបន្តទៀតថា ៖ “ខ្ញុំក៏ជាអ្នកគាំទ្រដ៏ធំរបស់ Ronaldo ដែរ ប៉ុន្តែប្រសិនបើអ្នកនិយាយអំពីកីឡាករឆ្នើមជាងគេ វាប្រហែលជាមិនចាំបាច់អីត្រូវនិយាយវែកច្រើននោះទេ ម្នាក់នោះប្រាកដជា Messi ហើយ ។ នោះគ្រាន់តែជាគំនិតរបស់ខ្ញុំប៉ុណ្ណោះ ” ៕

Lionel Messi

ប្រភព: Daily Mail 

អានអត្ថបទបន្ទាប់៖ កីឡាករ Liverpool មួយរូបធ្លាប់បដិសេធក្នុងការផ្ទេរទៅ Real Madrid ដោយសាររឿងដែល Ramos ធ្វើដាក់ Salah កាលប្រកួតផ្ដាច់ព្រ័ត្រ UCL

ខ្សែបម្រើ Harvey Elliott ត្រូវបានគេរាយការណ៍ថា បានបដិសេធឱកាស ក្នុងការលេងរួមក្រុមជាមួយ Sergio Ramos នៅ Real Madrid នៅពេលដែលក្លឹបយក្សអេស្ប៉ាញ បានព្យាយាមចុះហត្ថលេខារូបគេកាលពីឆ្នាំមុន។

កីឡាករវ័យ១៧ឆ្នាំ បានធ្វើដំណើរកំសាន្ដនៅកីឡដ្ឋាន Santiago Bernabeu ហើយមានឱកាសជជែកលេងជាមួយប្រធានក្រុម Ramos ដែលកាលនោះ Real ចង់ទិញរូបគេពីក្លឹប Fulham។

ទោះយ៉ាងណាក្ដី បើតាមការចុះផ្សាយរបស់សារព័ត៌មាន The Athletic កីឡាករវ័យក្មេង Elliot ដែលបានចូលរួមជាមួយ Liverpool កាលពីរដូវក្ដៅកន្លងទៅ បាននិយាយថា៖ “ខ្ញុំមិនចូលចិត្តគាត់នោះទេ បន្ទាប់ពីអ្វីដែលគាត់បានធ្វើដាក់ Salah។”

Elliot ចង់និយាយពី អ្វីដែលបានកើតឡើងនៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Champions League ឆ្នាំ ២០១៨ នៅពេលដែល Salah ត្រូវបង្ខំចិត្តដើរចេញពីទីលាន ដោយសារបញ្ហារបួសដែលបង្កឡើងដោយ Ramos៕

ប្រភព៖ talkSPORT

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker