fbpx
បាល់ទាត់អឺរ៉ុប

ជើងចាស់ Man Utd ម្នាក់ សម្រេចដាក់ឈ្មោះ Ronaldo ជាមិត្តរួមក្រុម និងកីឡាករល្អបំផុតក្នុងប្រវត្តិសាស្រ្ត របស់ខ្លួន

ជើងចាស់ Nani បានដាក់ឈ្មោះកីឡាករ Cristiano Ronaldo មិនត្រឹមតែជាមិត្តរួមក្រុម Manchester United ល្អបំផុតប៉ុណ្ណោះទេ ហើយថែមទាំងបានចាត់ទុកខ្សែប្រយុទ្ធរូបនេះ ជាកីឡាករល្អបំផុត នៅក្នុងប្រវត្តិសាស្រ្តបាល់ទាត់ផងដែរ ។

Nani 

គួរបញ្ជាក់ថាកីឡាករសញ្ជាតិព័រទុយហ្កាល់ទាំងពីររូបនេះ ធ្លាប់បានចំណាយពេលលេងជាមួយគ្នានៅទឹកដី Old Trafford ពីឆ្នាំ ២០០៧ រហូតដល់ឆ្នាំ ២០០៩ មុនពេលដែល Ronaldo ត្រូវផ្លាស់ទៅលេងឲ្យក្រុម Real Madrid ។

Cristiano Ronaldo

ហើយយ៉ាងណាមិញពួកគេទាំងពីរបានឈ្នះពាន Premier League ពីរដង និង Champions League ជាមួយបិសាចក្រហម ក្នុងពេលវេលាជោគជ័យខ្លាំងបំផុតមួយជាមួយគ្នា ហើយពួកគេក៏បានឈ្នះពានរង្វាន់ Euro ឆ្នាំ ២០១៦ រួមគ្នាជាមួយក្រុមជម្រើសជាតិព័រទុយហ្កាល់ផងដែរ ។

 

មិនតែប៉ុណ្ណោះ Nani ប្រាប់ទៅកាន់ Football Wave ថា ៖ ” កីឡាករម្នាក់ ដែលពិតជាធ្វើឱ្យខ្ញុំភ្ញាក់ផ្អើល និងចាប់អារម្មណ៏ខ្លាំងបំផុតពីដំបូងគឺ Paul Scholes – គាត់ពិតជាអស្ចារ្យណាស់ ។ ប៉ុន្តែកីឡាករដែលខ្ញុំចូលចិត្តជាងគេគឺ Cristiano Ronaldo គាត់ល្អបំផុត ” ។

Cristiano Ronaldo

លោកបន្តទៀតថា ៖ ” ហើយចំពោះកីឡាករណាដែលល្អបំផុតមិនធ្លាប់មាន? ខ្ញុំបានឃើញជាច្រើន … សូម្បីតែពីអតីតកាលដែលមានដូចជា Maradona, Pele … ប៉ុន្តែខ្ញុំនឹងជ្រើសរើសដៃគូរបស់ខ្ញុំគឺ Cristiano Ronaldo គាត់បានបង្ហាញវា អំពីចំណុចដែលល្អបំផុត ” ៕​

ប្រភព: Metro 

អានអត្ថបទបន្ទាប់៖ Neville ទម្លាយថាបើពេលនោះ Man Utd ឲ្យចាកចេញ ម្លេះលោកដើរចូលក្លឹបគូប្រជែងនៅ PL មួយនេះបាត់ហើយ

ជើងចាស់លោក Gary Neville បានបង្ហើបថាគាត់នឹងចូលលេងឲ្យក្រុម Arsenal ប្រសិនបើក្លឹប Manchester United សម្រេចចិត្តលក់រូបគាត់់ចេញពីក្រុម អំឡុងពេលប្រកបអាជីពជាកីឡាករ ។

Gary Neville

គួរបញ្ជាក់ថាក្រុម Man United បានផ្តល់ឲ្យលោក Neville នូវពេលវេលាស្ទើតែពេញមួយអាជីព ក្នុងទឹកដី Old Trafford ខណ:ដែលលោកបានប្រែក្លាយឈ្មោះទៅជាវីរបុរសម្នាក់ សម្រាប់ក្លឹបកំពូលនៅអង់គ្លេសមួយនេះ ។

ជាក់ស្តែងលោក Neville និងក្រុម United ធ្លាប់មានការប្រកួតប្រជែងយ៉ាងខ្លាំងជាមួយក្លឹប Arsenal នៅក្នុងក្របខ័ណ្ឌ Premier League ប៉ុន្តែទោះជាយ៉ាងណាអតីតខ្សែការពាររូបនេះ បានបង្ហើបថាក្រុមកាំភ្លើងធំអាចជាជំរើសលេខ ១ របស់គាត់ ប្រសិនបើចាកចេញពីទឹកដី Old Trafford ។

Gary Neville

មិនតែប៉ុណ្ណោះលោក Neville បានប្រាប់ទូរទស្សន៍ Sky Sports ថា ៖ ”  ខ្ញុំពិតជាមានសំណាងណាស់ ពីព្រោះខ្ញុំបានចុះហត្ថលេខាលើកិច្ចសន្យាថ្មីរយ:ពេល ៥  ឬ ៦ ឆ្នាំបន្ថែមទៀត នៅពេលដែលខ្ញុំមានអាយុ ២៩ ឆ្នាំទៅហើយនោះ ។ ហើយវាត្រូវបានបញ្ចប់នៅពេលដែលខ្ញុំមានអាយុ  ៣៤ ឆ្នាំ ដែលជាហេតុធ្វើឲ្យខ្ញុំមិនចង់គិតរឿងផ្លាស់ទៅលេងនៅក្លឹបផ្សេងទៀតនោះទេ ” ។

Gary Neville

លោកបន្តទៀតថា ៖ ” ប្រសិនបើពេលនោះកុងត្រាខ្ញុំត្រូវបញ្ចប់ នៅពេលខ្ញុំមាននអាយុ ២៨ ឬ ២៩ ឆ្នាំនោះ ខ្ញុំនឹងប្រាប់លោក Sir Alex ថាខ្ញុំចង់ទៅ Arsenal, Aston Villa ឬ Newcastle, ពួកគេគឺជាក្លឹបទាំង ៣ ដែលខ្ញុំនឹងមើលឃើញរួចស្រេចហើយ ” ៕

ប្រភព: Metro 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker