fbpx
ពត៌មានដោះដូរកីឡាករអេស្ប៉ាញ

ជើងចាស់ Rivaldo ច្រឡោតខឹងក្លឹប Barca ខ្លាំង ក្រោយសម្រេចចិត្តទិញកីឡាកររូបនេះ ចូលក្រុម

វីរបុរសរបស់ក្លឹប Barcelona លោក Rivaldo បានធ្វើការរិះគន់អតីតក្លឹបរបស់លោក បន្ទាប់ពីពួកគេបានបញ្ចប់ការចុះហត្ថលេខា ក្នុងតម្លៃខ្លួន ១៥ លានផោន លើខ្សែប្រយុទ្ធ Martin Braithwaite ពីក្រុម Leganes ។

Martin Braithwaite 

គួរបញ្ជាក់ថាក្លឹបយក្សនៅក្របខណ្ឌ La Liga មួយនេះ ត្រូវបានផ្តល់ការអនុញ្ញាតពិសេសដោយសហព័ន្ធ ដើម្បីធ្វើការចុះហត្ថលេខានៅក្រៅទីផ្សារដោះដូរកីឡាករ បន្ទាប់ពីមានបញ្ហារបួសធ្ងន់ធ្ងរ ដែលបានកើតឡើងលើកីឡាករ Ousmane Dembele ជាមួយនឹងការអវត្តមានពីទីលាន នៅរដូវកាលដែលសេសសល់ ។

Martin Braithwaite

ហើយយ៉ាងណាមិញទាំងក្លឹប Leganes និងក្រុមក្នុងក្របខណ្ឌ La Liga ដទៃទៀត បានបង្ហាញពីការខឹងសម្បារយ៉ាងខ្លាំងរបស់ពួកគេ ដែលក្លឹប Barcelona ត្រូវបានផ្តល់សិទ្ធិឱ្យចុះកិច្ចសន្យានេះ ខណ:អតីតជើងចាស់លោក Rivaldo ក៏បានបង្ហាញពីការមិនពេញចិត្តរបស់គាត់ផងដែរ ។

Martin Braithwaite

មិនតែប៉ុណ្ណោះវីរបុរសប្រេស៊ីលរូបនេះបាននិយាយថា ៖  ” និយាយដោយស្មោះត្រង់ទៅ ខ្ញុំមិនយល់ស្របនឹងវាទេ ហើយខ្ញុំមិនយល់ពីការចុះហត្ថលេខានេះទេ ។ ខ្ញុំមិនចូលចិត្តវា ដោយសារមានហេតុផលមួយចំនួន ។ ទីមួយពួកគេបានចុះហត្ថលេខាជាមួយ Braithwaite នៅក្រៅទីផ្សារដោះដូរកីឡាករ ខណ: Barca គួរតែជ្រើសរើសយកយកកីឡាករម្នាក់ មកពីឈុតយុវជន La Masia ល្អជាង ” ៕

ប្រភព: Mirror 

អានអត្ថបទបន្ទាប់៖ មិនលាក់បាំង! Haaland ទម្លាយថារូបគេ តែងចាត់ទុកតារាកំពូលរូបនេះ ជា Idol របស់ខ្លួន

កីឡាករ Erling Haaland បាននិយាយថារូបគេ បានជំពាក់គុណរបស់ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Juventus កីឡាករ Cristiano Ronaldo ដែលបានធ្វើការបំផុសគំនិតរបស់គេ ដើម្បីក្លាយជាកីឡាករបាល់ទាត់អាជីពមួយរូប ។

Erling Haaland

គួរបញ្ជាក់ថា Haaland កំពុងមានរដូវកាលដ៏អស្ចារ្យបំផុតមួយ​ ក្រោយបានពីបានស៊ុតបាល់បញ្ចូលទី ១១ គ្រាប់គួរឱ្យភ្ញាក់ផ្អើល ក្នុងចំណោម ៧ ប្រកួតប៉ុណ្ណោះ សម្រាប់ក្រុម Borussia Dortmund បន្ទាប់ពីបានធ្វើការផ្លាស់ប្តូរក្នុងតម្លៃខ្លួន ១៧ លានផោន ពីក្រុម Red Bull Salzburg កាលពីខែមករា ។

Erling Haaland

មិនតែប៉ុណ្ណោះរវាងក្លឹប Salzburg និង Dortmund កីឡាករវ័យ ១៩ ឆ្នាំរូបនេះ មានគ្រាប់បាល់ស៊ុតបញ្ចូលទី ៣៩ គ្រាប់ហើយ ក្នុងការបង្ហាញខ្លួន ២៩ ប្រកួត រដូវកាលនេះ ខណៈដែលរូបគេបន្តលេងតាមឆន្ទៈរបស់ខ្លួន ។

ហើយយ៉ាងណាមិញ ដោយនិយាយអំពីភាពជោគជ័យរហូតមកដល់ពេលនេះ Haaland បានចាត់ទុក Ronaldo និមិត្តរូបរបស់ខ្លួន ដើម្បីយកគម្រូតាម​ ។

Cristiano Ronaldo

លើសពីនេះ Haaland  បាននិយាយថា ៖ ” ខ្ញុំចង់ជួបគាត់ ហើយប្រាប់គាត់ថាខ្ញុំឥឡូវនេះជាកីឡាករបាល់ទាត់អាជីពម្នាក់ហើយ ។ ហើយខ្ញុំពិតជាអរគុណគាត់ខ្លាំងណាស់ ។ សម្រាប់ខ្ញុំ គាត់តែងតែជាតារាម្នាក់ ដែលខ្ញុំតែងយកគម្រូតាមជានិច្ច ” ៕

ប្រភព: Daily Mail 

 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker