fbpx
បាល់ទាត់អឺរ៉ុបអង់គ្លេស

ជើងចាស់ Shearer ជឿថា Spurs នឹងអាចបាត់បង់តារាកំពូលពួកគេរូបនេះ បើនៅតែមិនអាចឈ្នះពាន រដូវកាលក្រោយ

អតីតជើងចាស់លោក Alan Shearer ជឿជាក់ថាកីឡាករ Harry Kane នឹងចាកចេញពីក្រុម Tottenham នៅចុងបញ្ចប់រដូវកាលក្រោយនេះ ប្រសិនបើពួកគេមិនអាចឈ្នះពានរង្វាន់ណាមួយទេនោះ ។

Harry Kane 

គួរបញ្ជាក់ថាអនាគតរបស់កីឡាករសញ្ជាតិអង់គ្លេសរូបនេះ កំពុងស្ថិតនៅក្នុងភាពសង្ស័យ ខណ:ទាំងក្លឹប Manchester United និង Manchester City ត្រូវបានគេរាយការណ៍ថាកំពុងបង្ហាញការចាប់អារម្មណ៍ខ្លាំង និងចង់ល្បួងខ្សែប្រយុទ្ធរូបនេះ ឲ្យពីក្លឹប Spurs នៅរដូវកាលក្រោយនេះ ។

Harry Kane

ជាក់ស្តែងខ្សែប្រយុទ្ធដែលមានវ័យ ២៧ ឆ្នាំ ជាផ្នែកដ៏សំខាន់មួយរបស់ក្លឹប Spurs ប៉ុន្តែរូបគេមិនទាន់អាចឈ្នះពានណាមួយជាមួយក្លឹបនៅឡើយទេ ដោយបញ្ចប់ត្រឹមការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Champions League និង EFL Cup ។

ហើយយ៉ាងណាមិញអ្នករកគ្រាប់បាល់បានច្រើនជាងគេនៅ Premier League លោក Shearer ជឿជាក់ថា Spurs មានមួយរដូវទៀត ដើម្បីសម្រេចការឈ្នះពានរង្វាន់អ្វីមួយ ឬក៏ពួកគេនឹងត្រូវបាត់បង់កីឡាករឆ្នើមរបស់ពួកគេ ។

Harry Kane

មិនតែប៉ុណ្ណោះលោក Shearer បាននិយាយថា ៖ ” ការទស្សន៍ទាយរបស់ខ្ញុំគឺថាប្រសិនបើគាត់មិនបានឈ្នះអ្វីទាំងអស់ក្នុងរយៈពេល ១២ ខែទៀត នោះគាត់ត្រូវតែចាកចេញ ។ ខ្ញុំគិតថាគាត់នឹងចំណាយពេលជាមួយ Spurs មួយឆ្នាំទៀត ហើយប្រសិនបើគ្មានការឈ្នះពានរង្វាន់អ្វីទេនោះ គាត់នឹងមិននៅទៀតនោះទេ ” ៕

ប្រភព: Metro 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker