fbpx
ពត៌មានដោះដូរកីឡាករអង់គ្លេស

ជើងចាស់ Stam ណែនាំឲ្យ Sancho គួរបំភ្លេច Liverpool , Chelsea ចោល ហើយជ្រើសដើរចូលក្រុមនេះវិញ

ជើងចាស់លោក Jaap Stam បានជម្រុញឱ្យ Jadon Sancho បដិសេធ Liverpool និង Chelsea ហើយជ្រើសយកការផ្លាស់ទៅកាន់ក្រុម Manchester United ជំនួសវិញ ព្រោះរូបគេអាចធ្វើឲ្យមានឥទ្ធិពលខ្លាំងនៅទឹកដី Old Trafford ។

Jaap Stam  

គួរបញ្ជាក់ថាក្រុមគូប្រជែងក្នុងក្របខ័ណ្ឌ Premier League ដែលមានដូរជា United, Liverpool និង Chelsea សុទ្ធតែបានបង្ហាញចំណាប់អារម្មណ៍ ក្នុងការចុះហត្ថលេខាជាមួយកីឡាករ Sancho ពីក្រុម Borussia Dortmund នៅរដូវក្តៅខាងមុខនេះ ។

Jadon Sancho

មិនតែប៉ុណ្ណោះកីឡាករវ័យ ១៩ ឆ្នាំរូបនេះ កំពុងរីករាយជាមួយទម្រង់លេងដ៏អស្ចារ្យមួយ នៅក្នុងក្រុម Dortmund ដោយស៊ុតបញ្ចូលទីបាន ១៨ គ្រាប់ និងបញ្ចូនបាល់ឲ្យមិត្តរួមក្រុមស៊ុត ១៥ ហើយ ក្នុងការបង្ហាញខ្លួនចំនួន ៤៥ លើក ។

Jadon Sancho

ហើយយ៉ាងណាមិញ Sancho ដែលបានចាកចេញពី Manchester City កាលពី ៣ ឆ្នាំមុនរូបនេះ ត្រូវបានគេនិយាយថាកំពុងមានទំនាក់ទំនងខ្លាំង ក្នុងផ្លាស់ទៅកាន់ទឹកដី Old Trafford ខណ:លោក Stam ជឿជាក់ថាខ្សែប្រយុទ្ធរូបនេះ អាចធ្វើឲ្យមានភាពលេចធ្លោបន្ថែមទៀត នៅឯក្រុម Manchester United ។

Jadon Sancho

លើសពីនេះវីរបុរសរបស់ក្រុមបិសាចក្រហមរូបនេះបានប្រាប់ 888s ថា៖ “ នៅ United , Sanho នឹងទទួលបានឱកាសលេងច្រើន ហើយគាត់អាចក្លាយជាអ្នកដែលមានឥទ្ធិពលបំផុត នៅក្នុងក្រុមនេះ ” ៕

ប្រភព: Metro 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker