fbpx
អ៊ីតាលី

ជើងចាស់ Van de Sar ប្រដូចកីឡាករ Juventus មួយរូប ទៅនឹង តារាឆ្នើម Cristiano Ronaldo

នាយកប្រតិបត្តិក្លឹប Ajax លោក Edwin van der Sar បានប្រដូច ខ្សែការពារចំនូលថ្មី Matthijs de Ligt របស់ Juventus ទៅនឹង Cristiano Ronaldo ចំពោះក្ដីបំណងចង់ក្លាយជាកីឡាករល្អបំផុតនៅលើលោក។

Van de Sar & Cristiano

បន្ទាប់ពីបានសាងភាពលេចធ្លោសំរាប់ក្រុមហូឡង់ De Ligt ត្រូវបានក្លឹបធំៗជាច្រើនដូចជា Barcelona, Juventus និង PSG ចាប់អារម្មណ៍ចង់បាន ប៉ុន្ដែ រូបគេបានសំរេចចិត្តចូលរួម ជាមួយនឹងក្លឹបយក្សអ៊ីតាលី ដែលជាឱកាសសំរាប់កីឡាករវ័យក្មេងរូបនេះ បានលេងរួមក្រុមជាមួយ Ronaldo។

អតីតអ្នកចាំទី Van de Sar ធ្លាបលេងរួមក្រុមជាមួយនឹង Ronaldo កាលនៅ Manchester United ហើយធ្វើការជាមួយ De Ligt នៅ Ajax ហើយលោកបានបង្ហាញការប្រៀបប្រដូចរវាងកីឡាករទាំងពីររូបនេះ សំរាប់បុគ្គលិកលក្ខណៈ និង មហិច្ឆតា។

Van de Sar & De Ligt

លោកបាននិយាយនៅក្នុងបទសម្ភាសន៍របស់ ESPN ថា៖​”គេបានចំណាយពេលនៅក្នុងជីវិតរបស់គេជាមួយ Ajax។ ដូច្នេះដើម្បីឈានកាន់តែឆ្ងាយ គេបាននាំមិត្តស្រី និង ក្រុមគ្រួសារ ទៅកាន់ទីក្រុងមួយផ្សេងទៀត ហើយត្រូវនិយាយភាសាមួយផ្សេងទៀត…

“ប៉ុន្ដែស្មារតី ហើយនឹងរបៀបដែលគេចង់ធ្វើឲ្យបានល្អ គេចង់ធ្វើជាខ្សែការពារល្អបំផុតលើលោក។ ហើយខ្ញុំបានឃើញកីឡាករបែបនេះ តែ ២ ៣នាក់ប៉ុណ្ណោះ ហើយមួយក្នុងចំណោមនោះគឺលេងនៅក្នុងក្រុមជាមួយគ្នាជា Cristiano Ronaldo។

“នៅពេលដែលខ្ញុំលេងនៅ Man Uited ជាមួយគេ គេមានគោលបំណង និង បុគ្គលិកលក្ខណៈក្នុងការប្រឹងប្រែង ដើម្បីក្លាយជាកីឡាករកាន់តែល្អនៅពេលហ្វឹកហាត់។ ហើយវាជាភាពដូចគ្នា ចំពោះស្មារតី និង ភាពស្រេកឃ្លាន ដូចជា Matthijs de Ligt ផងដែរ។”

ប្រភព៖ AS

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker