fbpx
ពត៌មានដោះដូរកីឡាករអង់គ្លេស

ជើងចាស់ Warnock ជំរុញឲ្យលោក Klopp ចុះហត្ថលេខាលើអតីតកូនក្រុម Dortmund គាត់ម្នាក់ មក Liverpool

គ្រូបង្វឹកលោក Jurgen Klopp ត្រូវបានជម្រុញឱ្យធ្វើការជួបជុំគ្នាវិញ ជាមួយខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ដោយអតីតជើងចាស់របស់ក្រុមហង្សក្រហម Liverpool លោក Stephen Warnock ។

Jurgen Klopp 

គួរបញ្ជាក់ផងដែរថាអ្នកចាត់ការក្រុមហង្សក្រហម Liverpool រូបនេះ គឺជាអ្នកដែលបានចុះហត្ថលេខាលើ Aubameyang អំឡុងពេលដែលគាត់នៅដឹកនាំក្រុម Borussia Dortmund ។

ជាក់ស្តែងលោក Klopp ទើបតែដឹកនាំក្រុមហង្សក្រហម ឈ្នះជើងឯកលីគកំពូលអង់គ្លេសលើកដំបូង ក្នុងរយ:ពេល ៣០ ឆ្នាំចុងក្រោយ ខណ:គាត់ក៏មានគម្រោង ដើម្បីពង្រឹងក្រុមរបស់គាត់ ដើម្បីរក្សាតំណែងជើងឯកនៅរដូវកាលក្រោយទៀត ។

Pierre-Emerick Aubameyang

មិនតែប៉ុណ្ណោះ Aubameyang នៅតែជាប់គាំងជាមួយនឹងការចរចាជាមួយក្រុមកាំភ្លើងធំ អំពីការបន្តកុងត្រាថ្មីបន្ថែមទៀត ខណ:កិច្ចសន្យារបស់គេកំពុងឈានដល់ឆ្នាំចុងក្រោយ ហើយជើងចាស់លោក Warnock ជឿជាក់ថាខ្សែប្រយុទ្ធសញ្ជាតិហ្គាប៊ុងរូបនេះ នឹងក្លាយជាជម្រើសដ៏ល្អបំផុតសម្រាប់ក្រុមរបស់លោក Klopp  ។

លើសពីនេះលោក Warnock បានប្រាប់ទៅកាន់ BBC Radio 5 Live ថា ៖ “ ប្រសិនបើខ្ញុំជា Jurgen Klopp ខ្ញុំនឹងព្យាយាមចុះហត្ថលេខាលើ Aubameyang ខណ:ដែលគេនៅសល់ពេលត្រឹមតែមួយឆ្នាំទៀតប៉ុណ្ណោះលើកិច្ចសន្បបច្ចុប្បន្នរបស់គេ ” ។

Pierre-Emerick Aubameyang

លោកបន្តទៀតថា ៖ ” ក្រុមលោក Klopp កំពុងត្រូវការអ្នករកគ្រាប់បាល់ ដែលអាចលេងជាកីឡាករបម្រុង ឬលេងជាប្រចាំ។ ហើយ Aubameyang នឹងក្លាយជាជម្រើសប្រកួតប្រជែងដ៏ល្អសម្រាប់ខ្សែប្រយុទ្ធជួរទាំង ៣ នៅក្នុងក្រុម ” ៕

ប្រភព: Mirror 

អានអត្ថបទបន្ទាប់៖ Man Utd ត្រូវគេបញ្ចុះបញ្ចូលឲ្យចុះហត្ថលេខាលើតារាឆ្នើមនៅ PL រូបនេះ មកចាប់ដៃគូជាមួយ Maguire

អតីតគ្រូបង្វឹកក្រុមមាន់ខ្នាយមាស Tottenham Hotspur លោក Tim Sherwood កំពុងជំរុញឱ្យក្រុមបិសាចក្រហម Manchester United ចុះហត្ថលេខាលើតារាឆ្នើមរបស់ក្រុម Leicester City កីឡាករ Caglar Soyuncu នៅរដូវក្តៅខាងមុខនេះ ដោយគាត់ជឿជាក់ថានឹងក្លាយជាដៃគូដ៏សក្តិសមបំផុតមួយរបស់កីឡាករ Harry Maguire ។

Harry Maguire 

គួរបញ្ជាក់ផងដែរថាក្លឹបបិសាចក្រហមបានចំណាយទឹកប្រាក់ ៨០ លានផោន ចុះហត្ថលេខាលើ Maguire កាលពីរដូវក្តៅមុន ប៉ុន្តែពួកគេត្រូវរង់ចាំរហូតដល់ពេលចុងក្រោយទើប អាចបញ្ចប់កិច្ចព្រមព្រៀងមួយនេះបាន ដោយសារក្រុមកញ្ច្រោងខៀវរំអុកយកតម្លៃខ្លួនបំបែកកំណត់ត្រា ។

Caglar Soyuncu

មិនតែប៉ុណ្ណោះក្រុមបិសាចក្រហមបានរក្សាមិនក្រុមគូប្រជែងស៊ុតចូល រហូតដល់ ៧ លើកចុងក្រោយ បន្ទាប់ពី Maguire ចាប់ដៃគូបានយ៉ាងល្អជាមួយកីឡាករ Victor Lindelof នៅក្នុងតំបន់ការពាររបស់ក្រុម ។

Caglar Soyuncu

ប៉ុន្តែទោះយ៉ាងណាក្រុមបិសាចក្រហមនៅតែសំលឹងរកជម្រើសខ្សែការពារកណ្តាលបន្ថែមទៀត ហើយជើងចាស់លោក Sherwood ជឿជាក់ថា Soyuncu នឹងក្លាយជាជម្រើសដ៏សក្តិសមបំផុតមួយសម្រាប់ពួកគេ ដើម្បីមកចាប់ដៃគូជាមួយ Maguire  ៕

ប្រភព: Metro 

 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker