fbpx
បាល់ទាត់អឺរ៉ុបអង់គ្លេស

ជំនួប Brighton-Man Utd យប់មិញ កីឡាករ​របស់ Ole ៣ រូប​នេះ​លេង​បាន​ល្អ​បំផុត

Brighton បាន​យក​ឈ្នះ​ទៅ​លើ Man Utd នៅ​លទ្ធផល ០-៣ ដែល​ជា​ការ​សម្រេច​ទី​ដោយ Mason Greenwood និង Bruno Fernandes ពីរ​គ្រាប់​ម្នាក់​ឯង។ ៣ ពិន្ទុ​ដ៏​មាន​ន័យ​ បាន​ជួយ​ឲ្យ​បិសាច​កាន់​តែ​ប្រកៀក​ក្នុង​ការ​រំកិល​ចូល​តំណែង Top 4 នៅ​តារាង PL។

Mason Greenwood
Bruno Fernandes

ក្រឡេក​ទៅ​មើល​ការ​វាយ​តម្លៃ​ពិន្ទុ ពី​ WhoScored ឯ​ណេះ​វិញ បាន​បង្ហាញ​ការ​ដាក់​ពិន្ទុ​សម្រាប់​ទម្រង់​លេង​របស់​កីឡាករ​ហើយ​ជា​លទ្ធផល​គឺ Bruno Fernandes ឈ្នះ MOTM បាន ៩,១ ពិន្ទុ។ កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​មាន​ឱកាស​ស៊ុត​សរុប ៤ លើក ចូល​បាន​ ២ គ្រាប់ ជាមួយ​ភាគរយ​បញ្ជូន​បាល់​ជោគជ័យ ៧៤ ភាគរយ។

សម្រាប់​កីឡាករ ២ រូប​ឯ​ទៀត​ដែល​ធ្វើ​បាន​ល្អ​បំផុត​នោះ គឺ​មាន​ដូច​ជា Greenwood ដែល​រក​បាន ១ គ្រាប់+Assist ១ និង​ខ្សែ​ការពារ​ស្លាប Wan-Bissaka ដែល​ Assist បាន ១ លើក​ផង​ដែរ៕

ប្រភព៖ WhoScored

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker