fbpx
ពត៌មានដោះដូរកីឡាករអាល្លឺម៉ង់អេស្ប៉ាញ

ដឹង Real & Barca ចង់បាន ក្លឹបមួយនៅអាល្លឺម៉ង់ កំណត់តំលៃកីឡាករវ័យក្មេងមួយរូបរហូតដល់ ១០០​ លាន

បើតាមការរាយការណ៍របស់ Sport1 បានឲ្យដឹងថា ថ្នាក់លើរបស់ក្លឹប Bayer Leverkusen បានកំណត់តំលៃ ១០០លានអឺរ៉ូ សំរាប់កីឡាករឆ្នើម Kai Havertz ខណៈដែល Real Madrid និង Barcelona កំពុងមានការចាប់អារម្មណ៍។

Kai Havertz និង មិត្ដរួមក្រុម

បើតាមប្រភពខាងលើនេះបានបញ្ជាក់ផងដែរថា បើតាមសេចក្ដីថ្លែងការណ៍ដែលបានចេញដោយ ប្រធានផ្នែកកីឡាកររបស់ Leverkusen លោក Simon Rolfes បានសរសេរថា៖ “គេជាកីឡាករមួយរូប ដែលស្ថិតនៅក្នុងចំណុចកំពូលមួយនៅក្នុងបាល់ទាត់អឺរ៉ុប ហើយប្រសិនបើគេចាកចេញ នោះតំលៃក៏មិនថោកនោះទេ។”

Kai Havertz

ហើយសំរាប់អ្វីដែល Havertz ត្រូវធ្វើនោះគឺ ព្យាយាមបង្កើនសមត្ថភាព សាងភាពលេចធ្លោ ដើម្បីឆ្លើយតបទៅនឹង តំលៃដ៏ខ្ពស់ដែលក្លឹបអាល្លឺម៉ង់មួយនេះបានកំណត់សំរាប់រូបគេ។

Kai Havertz

គួររំឮកថា ខ្សែបម្រើវ័យ២០ឆ្នាំរូបនេះ បានសាងភាពភ្ញាក់ផ្អើលនៅក្នុងពិភពបាល់ទាត់អឺរ៉ុប កាលពីរដូវកាលមុន ដោយរកគ្រាប់បាល់បាន២០គ្រាប់ និង បញ្ជូនឲ្យមិត្តរួមក្រុមបាន ៦គ្រាប់ នៅក្នុងការបង្ហាញខ្លួន ៤២ប្រកួត។ ហើយនៅក្នុងរដូវកាលនេះ រូបគេរកគ្រាប់បាល់បាន ៣គ្រាប់ និង assist ម្ដង ក្នុងចំណោម១០ប្រកួត៕

ប្រភព៖ Be Soccer

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker