fbpx
ពត៌មានដោះដូរកីឡាករអេស្ប៉ាញ

ដោយសារតែប្រាក់ឈ្នួលខ្ពស់ ធ្វើឲ្យក្លឹប AC Milan កំពុងឃ្លាតឆ្ងាយពីការចុះហត្ថលេខាលើតារាឆ្នើម R.Madrid ម្នាក់

Luka Jovic កំពុងក្លាយជាគោលដៅដ៏ធំមួយ សម្រាប់ក្លឹបកំពូលៗជាច្រើន នៅក្នុងរដូវកាលដោះដូរកីឡាករ ដែលនឹងត្រូវបើកឡើងវិញនាពេលខាងមុខ បន្ទាប់ពីឆ្នាំដំបូងរបស់ខ្សែប្រយុទ្ធរូបនេះ នៅឯក្លឹប Real Madrid ហាក់មិនទទួលបានលទ្ធផលល្អនោះទេ ។

Luka Jovic 

ហើយយ៉ាងណាមិញបើយោងតាមរបាយការណ៍ពី Tuttomercatoweb បានបញ្ជាក់ឲ្យដឹងថាកីឡាករសញ្ជាតិស៊ែប៊ីក៏កំពុងស្ថិតនៅលើផ្លូវមួយ ដើម្បីចាកចេញពីទឹកដី Bernabeu ផងដែរ ចំពេលដែលក្លឹបកំពូលនៅអ៊ីតាលីកាន់តែខិតជិតក្នុងការចុះហត្ថលេខាលើ Jovic រដូវក្តៅខាងមុខ ។

Luka Jovic

មិនតែប៉ុណ្ណោះរបាយការណ៍ខាងលើក៏បានបញ្ជាក់ទៀតផងដែរថា នោះជាក្លឹប AC Milan ដោយពួកគេនឹងមានគម្រោងណាត់ជួបជាមួយទីភ្នាក់ងាររបស់តារាឆ្នើម Real Madrid រូបនេះ គឺលោក Fali Ramadani សម្រាប់ពិភាក្សាចំពោះការចុះហត្ថលេខាលក្ខខណ្ឌខ្ចីជើងរយ:ពេល ២ ឆ្នាំ ជាមួយនឹងជម្រើសទិញផ្តាច់ផងដែរ ។

Luka Jovic

ប៉ុន្តែទោះយ៉ាងណាប្រាក់ខែដ៏ខ្ពស់របស់ Jovic គឺជាឧបសគ្គចម្បង ដែលធ្វើឱ្យក្រុមយក្សនៅ Serie A  មានការស្ទាក់ស្ទើក្នុងការចុះហត្ថលេខាលើរូបគេ ខណ:បច្ចុប្បន្នកីឡាករវ័យ ២២ រូបនះ អាចរកបាន ៥ លានអឺរ៉ូ ក្នុងមួយរដូវបូក បូករួមប្រាក់រង្វាន់ផ្សេងទៀត នៅឯក្លឹប Madrid ៕

ប្រភព: Besoccer 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker