fbpx
បាល់ទាត់អឺរ៉ុបអេស្ប៉ាញ

ដោយសារ​មិន​ចុះ​សម្រុង​នឹង​បុគ្គល​ម្នាក់ Messi អាច​នឹង​ចាកចេញ​ពី Barca នៅ​ឆ្នាំ​ក្រោយ

តាម​របាយការណ៍​ពី​សារព័ត៌មាន Cadena SER បាន​ចុះ​ផ្សាយ Lionel Messi អាច​នឹង​សម្រេច​ចិត្ត​ចាកចេញ​ពី​ទឹកដី Camp Nou ក្រោយ​កុងត្រា​ត្រូវ​បញ្ចប់​នៅ​ឆ្នាំ​ ២០២១ ខាង​មុខ។

Lionel Messi

ហេតុផល​ដ៏​ចាក់ដោត​គឺ​ពាក់ព័ន្ធ​នឹង​ភាព​មិន​ចុះ​សម្រុង​រវាង​លោក និង​អ្នកចាត់ការ Quique Setien ​ក្រោយ​អតីត​គ្រូ​នៅ Betis រូប​នេះ ហាក់​ដឹកនាំ​ក្រុម​មិន​បាន​ល្អ​ធ្វើ​ឲ្យ​ក្រុម​ចាញ់ ៤ ពិន្ទុ​ធៀប​នឹង​ក្រុម​កំពូល​តារាង Real Madrid នៅ​តារាង LaLiga។

Quique Setien
Messi/Setien

កន្លង​មក​ក៏​ធ្លាប់​មាន​វីដេអូ​និង​ព័ត៌មាន​មួយ​ចំនួន ដែល​បង្ហាញ​ពី​សកម្មភាព​មិន​សូវ​ជិតស្និទ្ធ​រវាង Setien និង Messi លើ​ទីលាន​ប្រកួត​ផង​ដែរ ពោល​គឺ M10 ទំនង​ជា​មិន​សូវ​យល់ស្រប​នូវ​ការ​គិត​របស់ Setien ប៉ុន្មាន​ឡើយ។

Lionel Messi

បញ្ជាក់​ថា​បច្ចុប្បន្ន កីឡាករ​អាហ្សង់ទីន​ទទួល​បាន​ថ្លៃ​ពលកម្ម ៥០០ ០០០ ផោន/សប្តាហ៍​ជាមួយ​នឹង​ក្លឹប​កាតាឡាន់។ សម្រាប់​ទ្រនំ​បន្ទាប់​ត្រូវ​បាន​គេ​ព្យាករណ៍​ថា បុរស​វ័យ ៣៣ ឆ្នាំ​អាច​នឹង​ផ្ទេរ​ទៅ​កាន់​ក្លឹប​ចាស់ Newell’s Old Boys វិញ៕

ប្រភព៖ AF

អានអត្ថបទបន្ទាប់៖ យុវជន​វ័យ ២០ ឆ្នាំ​របស់ City ឈ្នះ MOTM ទៀត​ហើយ ខណៈ​កូន​ហង្ស​រូប​នេះ​លេង​អន់​បំផុត

ជំនួប​រវាង Man City និង Liverpool នៅ​ឯ​កីឡដ្ឋាន Etihad កាល​ពី​យប់​មិញ បាន​បញ្ចប់​ទៅ​ក្រោម​លទ្ធផល ៤-០ ដែល​ម្ចាស់​ផ្ទះ​បាន​ដាក់​សម្ពាធ​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​ក្រុម​ឈ្នះ​ជើង​ឯក​ប្រចាំ​រដូវ​កាល ២០១៩/២០។

Liverpool/Man City

គ្រាប់​បាល់ ៣ គ្រាប់​កើត​ចេញ​ពី​កីឡាករ De Bruyne, Sterling និង Foden ខណៈ​ ១ គ្រាប់​ផ្សេង​ទៀត​ជា​បាល់ Own-Goal ​កំហុស​របស់ Chamberlain នៃ​សំណាក់​ក្លឹប​ហង្ស​ក្រហម Liverpool។

Man City

តាម​ការ​វាយ​តម្លៃ​ពិន្ទុ​នៅ​លើ WhoScored បង្ហាញ​ឲ្យ​ឃើញ​ថា Phil Foden ដែល​ជា​យុវជន​វ័យ ២០ ឆ្នាំ​ធ្លាប់​ឈ្នះ MOTM ប្រកួត​កន្លង​ទៅ នៅ​ប្រកួត​នេះ​រូប​គេ​បាន​បន្ត​ជាប់​ឈ្មោះ​ជា​កីឡាករ​ល្អ​បំផុត​ទៀត​ហើយ។

Joseph Gomez

Foden ដែល​បាន ៨,៧ ពិន្ទុ មាន​ស្ថិតិ​បញ្ជូន​បាល់​ជោគជ័យ ៨០ ភាគរយ ស៊ុត​ ៤ លើក ចូល ១ គ្រាប់​និង Assist ១ លើក​ឲ្យ​ក្រុម​មេឃ​ខៀវ។ អ្នក​បន្ទាប់​គឺ De Bruyne ដែល​ជា​អ្នក​ស៊ុត​បាល់ ១១ ម៉ែត្រ​ចូល​ទី​និង Assist ១ លើក​ដូច​គ្នា​បាន ៨,៦ ពិន្ទុ។

រូបភាព៖ WhoScored

ក្រឡេក​ទៅ​មើល​កីឡាករ​ខ្សោយ​បំផុត​ក្នុង​ការ​ប្រកួត មាន​ដូច​ជា Joseph Gomez របស់​ហង្ស​ដែល​មាន​ពិន្ទុ ៥,០ ដែល​កីឡាករ​វ័យ ២៣ ឆ្នាំ​រូប​នេះ ត្រូវ​បាន​ប្តូរ​ចេញ​នៅ​នាទី ៤៦ ដាក់ Chamberlain មក​ចូល​ជំនួស៕

ប្រភព៖ WhoScored

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker