fbpx
ពត៌មានដោះដូរកីឡាករអេស្ប៉ាញ

ដំណឹងល្អ! តារាឆ្នើម R.Madrid ម្នាក់ ប្តេជ្ញាចិត្តស្នាក់នៅក្លឹបបន្តទៀត រហូតដល់កុងត្រាគេត្រូវបញ្ចប់ នៅឆ្នាំ ២០២១

យោងតាមរបាយការណ៍ចុងក្រោយមួយបានឲ្យដឹងថាកីឡាករ Luke Modric មានគម្រោងស្នាក់នៅក្លឹប Real Madrid បន្តទៀត រហូដល់កិច្ចសន្យាបច្ចុប្បន្នរបស់គេ នឹងត្រូវផុតកំណត់រហូតដល់ឆ្នាំ ២០២១ ។

Luke Modric 

ជាក់ស្តែងមានការលើកឡើងជាច្រើនថាកីឡាករវ័យ ៣៤ ឆ្នាំរូបនេះ អាចស្ថិតនៅលើផ្លូវមួយដែលត្រូវចាកចេញពីទឹកដី Bernabeu ដោយសារតែក្លឹបកំពុងមើលឃើញការនាំយក Martin Odegaard មកកាន់ក្លឹបវិញ​ ដោយសារតែភាពលេចធ្លោរបស់គេ ក្នុងអំឡុងពេលខ្ចីជើងនៅក្រុម Real Sociedad ។

Luke Modric

តែទោះជាយ៉ាងណាយោងតាមកាសែតអេស៉្បាញ AS នាពេលថ្មីៗនេះ បានចុះផ្សាយថាខ្សែបម្រើសញ្ជាតិក្រូអាតរូបនេះ នឹងសម្រេចស្នាក់នៅក្លឹបបន្ត រដូវកាលក្រោយទៀត បើទោះបីកំពុងមានការចាប់អារម្មណ៍ពីសំណាក់ក្លឹបដទៃក៏ដោយ ។

គួរបញ្ជាក់ថា Modric បានជួបប្រទះភាពលំបាកជាច្រើន ដោយរូបគេកំពុងព្យាយាមធ្វើឱ្យមានការចាប់អារម្មណ៍ឡើងវិញ ពីសំណាក់គ្រូបង្វឹកលោក Zidane នៅរដូវកាលនេះ មុនការប្រកួតទាំងអស់ត្រូវបានផ្អាក ។

Luke Modric

លើសពីនេះ Modric នៅតែមានជំនឿចិត្តថារូបគេអាចបន្តលេងសម្រាប់រដូវកាលចុងក្រោយ នៅក្រុម Real Madrid ខណ:កុងត្រាបច្ចុប្បន្នរបស់គេនឹងត្រូវបញ្ចប់នៅឆ្នាំ ២០២១ ចំពេលមិនទាន់មានការពិភាក្សាណាមួយ ទាក់ទងទៅនឹងការបន្តកុងត្រាថ្មី នៅឡើយនោះទេ ៕

ប្រភព: Daily Mail 

អានអត្ថបទបន្ទាប់៖ Neville ទម្លាយថាបើពេលនោះ Man Utd ឲ្យចាកចេញ ម្លេះលោកដើរចូលក្លឹបគូប្រជែងនៅ PL មួយនេះបាត់ហើយ

ជើងចាស់លោក Gary Neville បានបង្ហើបថាគាត់នឹងចូលលេងឲ្យក្រុម Arsenal ប្រសិនបើក្លឹប Manchester United សម្រេចចិត្តលក់រូបគាត់់ចេញពីក្រុម អំឡុងពេលប្រកបអាជីពជាកីឡាករ ។

Gary Neville

គួរបញ្ជាក់ថាក្រុម Man United បានផ្តល់ឲ្យលោក Neville នូវពេលវេលាស្ទើតែពេញមួយអាជីព ក្នុងទឹកដី Old Trafford ខណ:ដែលលោកបានប្រែក្លាយឈ្មោះទៅជាវីរបុរសម្នាក់ សម្រាប់ក្លឹបកំពូលនៅអង់គ្លេសមួយនេះ ។

ជាក់ស្តែងលោក Neville និងក្រុម United ធ្លាប់មានការប្រកួតប្រជែងយ៉ាងខ្លាំងជាមួយក្លឹប Arsenal នៅក្នុងក្របខ័ណ្ឌ Premier League ប៉ុន្តែទោះជាយ៉ាងណាអតីតខ្សែការពាររូបនេះ បានបង្ហើបថាក្រុមកាំភ្លើងធំអាចជាជំរើសលេខ ១ របស់គាត់ ប្រសិនបើចាកចេញពីទឹកដី Old Trafford ។

Gary Neville

មិនតែប៉ុណ្ណោះលោក Neville បានប្រាប់ទូរទស្សន៍ Sky Sports ថា ៖ ”  ខ្ញុំពិតជាមានសំណាងណាស់ ពីព្រោះខ្ញុំបានចុះហត្ថលេខាលើកិច្ចសន្យាថ្មីរយ:ពេល ៥  ឬ ៦ ឆ្នាំបន្ថែមទៀត នៅពេលដែលខ្ញុំមានអាយុ ២៩ ឆ្នាំទៅហើយនោះ ។ ហើយវាត្រូវបានបញ្ចប់នៅពេលដែលខ្ញុំមានអាយុ  ៣៤ ឆ្នាំ ដែលជាហេតុធ្វើឲ្យខ្ញុំមិនចង់គិតរឿងផ្លាស់ទៅលេងនៅក្លឹបផ្សេងទៀតនោះទេ ” ។

Gary Neville

លោកបន្តទៀតថា ៖ ” ប្រសិនបើពេលនោះកុងត្រាខ្ញុំត្រូវបញ្ចប់ នៅពេលខ្ញុំមាននអាយុ ២៨ ឬ ២៩ ឆ្នាំនោះ ខ្ញុំនឹងប្រាប់លោក Sir Alex ថាខ្ញុំចង់ទៅ Arsenal, Aston Villa ឬ Newcastle, ពួកគេគឺជាក្លឹបទាំង ៣ ដែលខ្ញុំនឹងមើលឃើញរួចស្រេចហើយ ” ៕

ប្រភព: Metro 

 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker