បាល់ទាត់ជាតិ បាល់ទាត់អាស៊ី បាល់ទាត់អឺរ៉ុប

តាមដានរាល់ថ្ងៃហ្នឹងមានដឹងអត់ថា តើបាល់ទាត់មានដើមកំណើតមកពីណា ហើយបង្កើតឡើងដំបូងនៅឆ្នាំណា ?

មានមនុស្សប្រមាណ ២៤០ លាននាក់ នៅជុំវិញពិភពលោក ត្រូវបានគេដឹងថាលេងបាល់ទាត់ជាប្រចាំ ខណ:កីឡាប្រភេទនេះ ទទួលបានការពេញនិយម និងល្បីល្បាញខ្លាំងបំផុត បើធៀបនឹងប្រភេទកីឡាដទៃទៀត ។

តើអ្នកបានដឹងទេថា បាល់ទាត់ មានដើមកំណើតមកណា ប្រវត្តិយ៉ាងដូចម្តេច ហើយកើតឡើងរយ:ពេលប៉ុន្មានឆ្នាំមកហើយ រហូតមកដល់ពេលបច្ចុប្បន្ននេះ?

CamboTrends នឹងផ្តល់ចម្លើយ ដោយបង្ហាញពីប្រវត្តិខ្លះៗអំពីប្រភេទកីឡាមួយនេះ៖

មិនមានឯកសារច្បាស់លាស់ណាមួយ ដែលបានបញ្ជាក់ពីកាលបរិច្ឆេទ និងទីកន្លែងនៃប្រភពដើមនៃកីឡាមួយប្រភេទនេះនោះទេ តែយ៉ាងណាក៏ដោយក្រុមអ្នកស្រាវជ្រាវភាគច្រើន បានយល់ស្របដូចគ្នាថាប្រភេទកីឡា ដែលគេយកបាល់មួយដណ្តើមគ្នាចុះឡើងដោយប្រើជើងទាំងគូនេះ កើតឡើងយ៉ាងហោចណាស់រយ:ពេលជាង ៣០០០ ឆ្នាំមកហើយ ។

ដោយឡែកដើមកំណើតនៃបាល់ទាត់នេះ ត្រូវបានគេរកឃើញដំបូងនៅក្នុងប្រភេទនៃការប្រកួតប្រជែងមួយ ដែលកើតឡើងក្នុងប្រទេសចិន ជប៉ុន អេហ្ស៊ីប និងក្រិក មុនពេលបាល់ទាត់សម័យទំនើប ត្រូវបានគេយកទៅអភិវឌ្ឍនៅប្រទេសអង់គ្លេសវិញ ។

ក្រុមអ្នកស្រាវជ្រាវបានបង្ហាញថាប្រទេសអង់គ្លេស ជាអ្នកដែលបានបង្កើតឯកសណ្ឋានដំបូងគេសម្រាប់កីឡាប្រភេទនេះ រួមមានទាំងច្បាប់នៅក្នុងការប្រកួតបាល់ទាត់ផងដែរ ដូចជាការពិន័យចំពោះបាល់ប៉ះដៃ និងការបង្កកំហុសទៅលើគូប្រកួតជាដើម ។

មិនតែប៉ុណ្ណោះ នៅពេលកីឡាមួយនេះកាន់តែទទួលប្រជាប្រិយភាពខ្លាំងឡើង មានច្បាប់ជាច្រើនទៀតត្រូវបានអនុវត្ត រួមទាំងកំណត់ត្រាពិសេសផ្សេងៗក៏ត្រូវបង្កើតឡើងព្រមគ្នាផងដែរ ។ ឧទាហរណ៍ដូចជាបាល់ពិន័យប៉េណាល់ទី ត្រូវបានគេអនុវត្តឲ្យប្រើប្រាស់ ក្នុងឆ្នាំ ១៨៩១ ។ ហើយ FIFA បានក្លាយជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមបាល់ទាត់អន្តរជាតិនៃចក្រភពអង់គ្លេសក្នុងឆ្នាំ ១៩១៣ ខណ:កាតក្រហម និងលឿងត្រូវប្រើក្នុងកំឡុងឆ្នាំ ១៩៧០ ។

ដោយឡែកសំរាប់កីឡាករកំពូលៗ នៅក្នុងប្រវត្តិសាស្រ្តរបស់បាល់ទាត់វិញ ភាគច្រើនត្រូវបានគេស្គាល់ថាជាស្តេចបាល់ទាត់ Pele ដែលគាត់មានឈ្មោះពិតថា Edson Arantes Do Nascimento ហើយលោកជាកីឡាករតែម្នាក់គត់ ដែលអាចស៊ុតបញ្ចូលទី ៦ គ្រាប់ ក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ ១៩៥៨  និងអាចជួយឲ្យក្រុមប្រេសុីលឈ្នះពានរង្វាន់នេះ ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តផងដែរ ៕

ប្រភព: Athleticscholarships + Topendsports

អានអត្ថបទបន្ទាប់៖ Inter Milan ចង់បានខ្សែការពារម្នាក់ ជាថ្នូរនៃការលក់ Martinez ទៅឲ្យ Barca

Inter Milan ចាប់ផ្ដើមបង្ហាញការចាប់អារម្មណ៍ក្នុងការចរចា លក់ខ្សែប្រយុទ្ធ Lautaro Martinez ហើយពេញចិត្តក្នុងការផ្ដោះប្ដូរកីឡាករ ដែលយ៉ាងហោចណាស់មានម្នាក់លេងក្នុងតំណែងជាខ្សែការពារស្លាបស្ដាំ។

បើតាមការរាយការណ៍ពីកាសែតអ៊ីតាលី La Gazzetta dello Sport បានឲ្យដឹងថា Inter បានកំណត់តម្លៃ ១១១លានអឺរ៉ូសម្រាប់ការលក់ ខ្សែប្រយុទ្ធអាហ្សង់ទីន ប៉ុន្ដែពួកគេយល់ថាពួកគេអាចទទួលបានផលចំនេញ នៅពេលដែលទទួលបានលុយ និង ការថែមកីឡាករសម្រាប់ការដោះដូរនេះ។

Nelson Semedo ជាកីឡាករដែលសក្ដិសមបំផុត ប៉ុន្ដែបញ្ហានៅត្រង់ប្រាក់ខែរបស់កីឡាកររូបនេះ ហើយការដាក់សំណើចង់បាន ខ្សែការពារស្លាបស្ដាំសញ្ជាតិព័រទុយហ្គាល់ពីក្លឹប Manchester City។

ទោះយ៉ាងណាក្ដី ខ្សែការពារ Emerson អាចជាជម្រើសដែលត្រូវពិចារណាផងដែរ សម្រាប់ដាក់បញ្ចូលទៅក្នុង ការព្រមព្រៀងដោះដូររវាង Inter និង Barca នៅពេលដែលកីឡាករប្រេស៊ីលរូបនេះ បញ្ចប់កិច្ចសន្យាខ្ចីជើងពីក្លឹប Real Betis ពេលចប់រដូវកាល ២០១៩/២០៕

ប្រភព៖ SPORT

 

You may also like