fbpx
បាល់ទាត់អឺរ៉ុបពត៌មានដោះដូរកីឡាករអង់គ្លេស

តារាកំពូលរបស់ក្រុម Man City ម្នាក់ កំពុងក្លាយជាគោលដៅដ៏សំខាន់របស់ក្លឹប Inter Miami

យោងតាមសេចក្តីរាយការណ៍មួយបានឲ្យដឹងថាជើងចាស់លោក David Beckham កំពុងតែរៀបចំផែនការ ដើម្បីនាំយកតារាកំពូលរបស់ក្លឹប Manchester City កីឡាករ Sergio Aguero មកកាន់ក្លឹប Inter Miami របស់ខ្លួន ។

Sergio Aguero 

គួរបញ្ជាក់ថា Aguero បានបង្កើតប្រវត្តិសាស្ត្រក្នុងលីគ Premier League កាលពីសប្តាហ៍មុន ខណៈដែលរូបគេបានវ៉ាដាច់អតីតជើងចាស់លោក Thierry Henry ក្នុងនាមជាកីឡាករបរទេស ដែលអាចរកគ្រាប់បាល់បានច្រើនជាងគេ ក្នុងលីគកំពូលរបស់អង់គ្លេស ។

Sergio Aguero

ជាក់ស្តែងកីឡាករវ័យ ៣១ ឆ្នាំរូបនេះកំពុងជាប់កុងត្រានៅឯទឹកដី Etihad រហូតដល់រដូវក្តៅឆ្នាំ ២០២១ ហើយខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះ ក៏ត្រូវបានក្លឹបព្យាយាមបញ្ចុះបញ្ចូល ដើម្បីចុះហត្ថលេខាលើកុងត្រាថ្មីបន្ថែមទៀត ព្រោះរូបគេនៅតែជាផ្នែកដ៏សំខាន់សម្រាប់ក្រុមរបស់លោក Pep Guardiola ។

Sergio Aguero

ប៉ុន្តែទោះជាយ៉ាងណាបើយោងទៅតាមកាសែត The Sun បានអោយដឹងថាអនាគតរបស់ Aguero កំពុងមានភាពសង្ស័យ ព្រោះរូបគេចង់បានការផ្លាស់ប្តូរមួយទៅកាន់ប្រទេសកំណើតវិញ ថ្ងៃណាមួយ ដើម្បីបាននៅជិតកូនប្រុសរបស់ខ្លួន ដែលកំពុងរស់នៅក្នុងប្រទេសអាហ្សង់ទីន ។

លើសពីនេះរបាយការណ៍ថ្មីចុងក្រោយមួយបានឲ្យដឹងថាក្លឹបថ្មីរបស់អតីតជើងចាស់លោក David Beckham ហាក់មានបំណងក្នុងការនាំយកខ្សែប្រយុទ្ធឆ្នើមរូបនេះ ទៅកាន់ក្លឹបរបស់ពួកគេ ខណ:កីឡាករ David Silva ក៏ស្ថិតនៅក្នុងគោលដៅផងដែរ ៕

ប្រភព: Mirror 

អានអត្ថបទបន្ទាប់៖ ក្តៅ! គ្រូបង្វឹកកំពូលម្នាក់ កំពុងស្ថិតក្នុងការចរចា ជុំវិញការមកជំនួសតំណែងលោក Solskjaer នៅ Man Utd

លោក Mauricio Pochettino ត្រូវបានគេរាយការណ៍ថាកំពុងជួបពិភាក្សាជាមួយក្រុម Man Utd ជុំវិញការជំនួសតំណែងរបស់លោក Ole Gunnar Solskjaer ក្នុងនាមជាអ្នកចាត់ការក្រុមថ្មីម្នាក់ ។

Mauricio Pochettino 

គួរបញ្ជាក់ថាបុរសវ័យ ៤៧ ឆ្នាំរូបនេះ មានទំនាក់ទំនងយ៉ាងខ្លាំងជាមួយក្លឹបនៅ Old Trafford មួយនេះ បន្ទាប់ពីក្លឹប Tottenham បានបណ្តេញរូបលោកចេញ កាលពីខែវិច្ឆិកាកន្លងទៅ ។

Mauricio Pochettino

គួររំលឹកថាលោក  Pochettino ត្រូវបានក្លឹប Man United ចាត់ទុកថាអ្នកមនុស្សដ៏សក្តិសម្នាក់ សម្រាប់តំណែងគ្រូបង្វឹក នៅពេលដែលលោក Jose Mourinho ត្រូវបានបណ្តេញចេញ មុនពេលដែលលោក Solskjaer ត្រូវតែងតាំងជាអ្នកចាត់ការក្រុមពេញម៉ោង ។

Ole Gunnar Solskjaer

ប៉ុន្តែរហូតមកដល់ពេលបច្ចុប្បន្ននេះ ប្រធានក្លឹប Man Utd កំពុងពិចារណាលើការរកគ្រូបង្វឹកថ្មី ខណ:ដែលក្រុមបិសាចហាក់មិនទទួលបានលទ្ធផលល្អឡើយ នៅរដូវកាលនេះ ។

Mauricio Pochettino

លើសពីនេះរបាយការណ៍ពី Alfredo Pedulla បានរាយការណ៍ថាក្រុម United បានបើកការពិភាក្សាជាមួយលោក Pochettino  ខណ:គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះ ក៏បានបង្ហាញពីបំណងរបស់ខ្លួន ចង់បោះជំហានចូលគ្រប់គ្រងនៅទឹកដី Old Trafford ផងដែរ ៕

ប្រភព: Mirror 

 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker