fbpx
ពត៌មានដោះដូរកីឡាករអង់គ្លេសអ៊ីតាលី

តារាកំពូល Juve ២ រូប បដិសេធមិនព្រមផ្លាស់ទៅក្រុម Man Utd ដើម្បីធ្វើស្ពានចម្លង Pogba មក Serie A វិញនោះទេ

ឱកាសរបស់ Paul Pogba ក្នុងការវិលត្រលប់ទៅកាន់ក្រុម Juventus វិញ ហាក់ត្រូវធ្លាក់ចុះ បន្ទាប់ពីកីឡាករ Paulo Dybala និង Miralem Pjanic បានបដិសេធ មិនព្រមធ្វើជាថ្នូរ ដើម្បីផ្លាស់ទៅកាន់ទឹកដី Old Trafford នៅរដូវក្តៅខាងមុខនេះនោះទេ ។

Paulo Dybala និង Miralem Pjanic 

គួរបញ្ជាក់ផងដែរថា Pogba បានផ្លាស់ប្តូរមកកាន់ក្លឹប Man Utd វិញ ជាមួយតម្លៃបំបែកកំណត់ត្រា ៨៩ លានផោន ឆ្នាំ ២០១៦ ពោលគឺមានរយៈពេល ៤ ឆ្នាំហើយ បន្ទាប់ពីចាកចេញពីក្រុម Juve ។ ប៉ុន្តែបើយោងតាមរបាយការណ៍នៅអ៊ីតាលមួយ បានបញ្ជាក់ថាខ្សែបម្រើសញ្ជាតិបារាំងរូបនេះ កំពុងភ្ចាប់ទំនាក់ទំនងយ៉ាងខ្លាំង នៅក្នុងការវិលទៅលេងនៅក្របខ័ណ្ឌ Serie A វិញ ខណ:កិច្ចសន្យាបច្ចុប្បន្នរបស់គេនៅឯទឹកដី Old Trafford នឹងត្រូវផុតកំណត់រដូវកាលក្រោយ ។

Paul Pogba ​

មិនតែប៉ុណ្ណោះបើយោងតាម Rai Sport បានបញ្ជាក់ថាក្លឹប Juventus ចង់ដាក់បញ្ចូល  Dybala និង Pjanic សម្រាប់កិច្ចព្រមព្រៀងមួយ ដើម្បីដោះដូរ Pogba ជាមួយក្រុម Man Utd ប៉ុន្តែទោះជាយ៉ាងណាតារាឆ្នើមទាំង ២ រូបនេះ បានចេញមុខបដិសេធ នឹងមិនមានចេតនាចាកចេញពីទឹកដី Serie A នោះទេ ។

Paul Pogba

ជាក់ស្តែង Dybala កំពុងបង្ហាញទម្រង់លេងយ៉ាងល្អមួយសម្រាប់ក្រុមសេះបង្កង់ ដោយរូបគេអាចបំប៉ោងសំណាញ់ទីបាន ៦៤ គ្រាប់មកហើយ ក្នុងការបង្ហាញខ្លួនទាំង ១៥២ ប្រកួតរហូតមកដល់ពេលននេះ ខណ:ខ្សែប្រយុទ្ធរូបនេះ ក៏អាចសហការគ្នាបានយ៉ាងល្អជាមួយ តារាឆ្នើម Cristiano Ronaldo ផងដែរ ។ ចំណែកឯ Pjanic វិញ ក៏បង្ហាញទម្រង់លេងមិនងាយធ្លាក់ចុះផងដែរ ចាប់តាំងពីបានមកជំនួសតំណែងរបស់ Pogba នៅក្នុងឆ្នាំ ២០១៦ មក ៕​

Miralem Pjanic

ប្រភព: Daily Mail 

អានអត្ថបទបន្ទាប់៖ មុនជីតាចែកឋាន Aubameyang សន្យានឹងទៅលេងឲ្យក្លឹបយក្សមួយនេះ តែឥឡូវធ្វើមិនទាន់បានទេ

កីឡាករ Pierre-Emerick Aubameyang បច្ចុប្បន្នត្រូវបាន គេទទួលស្គាល់ថាជាខ្សែប្រយុទ្ធជួរមុខមួយរូបដែលកំពុងតែមានភាពល្បីល្បាញជាខ្លាំងនៅក្នុងវិស័យបាល់ទាត់តំបន់អឺរ៉ុប។

Pierre-Emerick Aubameyang
Pierre-Emerick Aubameyang

ក៏ប៉ុន្តែមានរឿងរ៉ាវមួយចំនួនដែលប្រិយមិត្តអ្នកគាំទ្រវិស័យបាល់ទាត់មិនបានដឹងពី Aubameyang នោះឡើយ។ ជាក់ស្ដែងខ្សែប្រយុទ្ធសញ្ជាតិហ្គាបុងធ្លាប់បានសន្យាជាមួយនឹងជីតាដែលបានចែកឋានទៅកាលពីឆ្នាំ ២០១៤ ថា ខ្លួននឹងទៅលេងនៅក្លឹបយក្សមួយឲ្យបានជាមិនខាន តែមកទល់នឹងពេលនេះរូបលោកនៅមិនទាន់អាចធ្វើតាមពាក្យសន្យាមួយនោះបាននៅឡើយទេ។

Pierre-Emerick Aubameyang

“ក្នុងឆ្នាំ ២០១៤ នៅមុនពេលដែលជីតារបស់ខ្ញុំចែកឋាន ខ្ញុំបានធ្វើការសន្យាជាមួយគាត់ថានឹងទៅលេងជាមួយនឹងក្រុម Real Madrid ដែលមានចម្ងាយដី ១១០ គីឡូម៉ែត្រពី Avila ដែលជាកន្លែងដែលជីតារបស់ខ្ញុំស្នាក់នៅ។ តែមកទល់នឹងពេលនេះខ្ញុំនៅមិនទាន់អាចធ្វើតាមអ្វីដែលខ្ញុំបានសន្យានៅឡើយទេ ហើយខ្ញុំក៏នៅតែគិតនិងមិនភ្លេចពាក្យសន្យាមួយនេះជាដាច់ខាត”។ នេះបើតាមសម្ដីដែលលោកបានប្រាប់ទៅកាន់សារព័ត៌មាន៕

ប្រភព: Transfers

 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker