fbpx
ពត៌មានដោះដូរកីឡាករអង់គ្លេស

តារាឆ្នើម ៥ រូបនេះ រំពឹងអាចមកជំនួសតំណែងរបស់ Aubameyang នៅ Arsenal រដូវកាលក្រោយ

ក្រុម Arsenal អាចប្រឈមមុខនឹងអនាគតដោយគ្មានខ្សែប្រយុទ្ធឆ្នើម Pierre-Emerick Aubameyang ប្រសិនបើពួកគេខកខានមិនបានទទួលបានកៅអីលេងនៅក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយទេនោះ ។

Pierre-Emerick Aubameyang

គួរបញ្ជាក់ថាខ្សែប្រយុទ្ធសញ្ជាតិហ្គាបុងរូបនេះ នឹងត្រូវផុតកុងត្រានៅឆ្នាំ ២០២១ ប៉ុន្តែបច្ចុប្បន្នក្លឹបកំពុងបរាជ័យ ក្នុងការបញ្ចុះបញ្ចូលកីឡាកររូបនេះ ឲ្យយល់ព្រមចុះហត្ថលេខានៅលើកុងត្រាថ្មី ។

មិនតែប៉ុណ្ណោះជាមួយនឹងក្លឹបធំៗជាច្រើន កំពុងតាមដានស្ថានការណ៍របស់កីឡាករ Aubameyang ធ្វើឲ្យក្លឹប Arsenal មានសម្ពាធកាន់តែខ្លាំង ដែលអាចបង្ខំឲ្យលក់តារាឆ្នើមពួកគេចេញនៅឆ្នាំនេះ ជាជាងបាត់បង់ទៅដោយគ្មានបានអ្វីសោះនៅចុងបញ្ចប់រដូវកាលក្រោយ ។

ហើយយ៉ាងណាមិញយោងតាមរបាយការណ៍ពី Mirror បានបង្ហាញពីបញ្ជីឈ្មោះតារាឆ្នើមទាំង ៥ រូបនេះ ដែលក្រុម Arsenal អាចនឹងយកមកជំនួសតំណែងរបស់ Aubameyang ។

Donyell Malen

Dries Mertens

Krzysztof Piatek

Kevin Volland

Luis Suarez

ប្រភព: Mirror

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker