fbpx
បាល់ទាត់អឺរ៉ុបអេស្ប៉ាញ

តារាឆ្នើម Barca ម្នាក់ ចេញមុខសរសើរលោក Simeone កប់ៗមាត់ ក្រោយផ្តួលក្រុម Liv នៅពាន UCL

ខ្សែប្រយុទ្ធរបស់ក្រុមអ្នកមានបុណ្យ Barcelona កីឡាករ Lionel Messi បានធ្វើការកោតសរសើរយ៉ាងខ្លាំងចំពោះអ្នកចាត់ការទូទៅរបស់ក្លឹប Atletico Madrid លោក Diego Simeone ដោយបញ្ជាក់ថាគ្រូបង្វឹករូបនេះ បានបំពេញការងារយ៉ាងអស្ចារ្យជាមួយក្លឹបមានមូលដ្ឋាននៅទីក្រុងម៉ាឌ្រីដមួយនេះ ។

Diego Simeone 

ប៉ុន្តែទោះជាយ៉ាងណាកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ ថែមទាំងបានបន្ថែមថាខ្លួន មិនមានការភ្ញាក់ផ្អើលអ្វីទេ ចំពោះជ័យជម្នះរបស់ Atletico លើក្រុម​ Liverpool ក្នុងការប្រកួតជើងទី ១ វគ្គ ១៦ ក្រុមចុងក្រោយ ពានរង្វាន់ UEFA Champions League នាពេលថ្មីៗកន្លងទៅនេះ ។

មិនតែប៉ុណ្ណោះ Messi បាននិយាយទៀតថាក្រុមរបស់លោក Simeone នៅតែធ្វើបានល្អ បើទោះបីកីឡាករនៅតែមានការផ្លាស់ប្តូរក៏ដោយ ខណ:ដែលកីឡាកររូបនេះ បានបញ្ជាក់ទៀតថាក្លឹប At Madrid មានកំរិតការងារមិនគួរឲ្យជឿមួយ​ ដោយពួកគេអាចជួយឲ្យកីឡាករចំណូលថ្មី លេងបានតាមរបៀបដែលអ្នកចាត់ការក្រុមចង់បាន​ ។

Lionel Messi

លើសពីនេះ Messi បាននិយាយថា ៖ “ ខ្ញុំគិតថាគាត់ធ្វើបានល្អណាស់។ ពីមួយឆ្នាំទៅមួយឆ្នាំ ក្រុមកំពុងត្រូវបានបង្កើតជាថ្មី ជាមួយនឹងកីឡាករថ្មីៗ ប៉ុន្តែពួកគេអាចលេងតាមរបៀបមួយ ដែលធ្វើឲ្យអ្នកចាត់ការក្រុមអាចទុកចិត្តលើពួកគេបាន ” ។

Diego Simeone

ដោយឡែកបន្ទាប់ពីបានមើលឃើញពីជ័យជម្នះរបស់ក្រុម Atletico លើ Liverpool រួម Messi ហាក់មិនមានការភ្ញាក់ផ្អើលចំពោះលទ្ធផលនេះនោះទេ ដោយរូបគេយល់ថាក្លឹប At Madrid ធ្លាប់មានប្រកួតប្រជែងច្រើន ក្នុងការប្រកួតធំៗដូចនេះ ៕

ប្រភព: FoxsportsAsia 

អានអត្ថបទបន្ទាប់៖ Messi សារភាពចង់ឃើញ Barca ចុះហត្ថលេខាលើតារាឆ្នើមរូបនេះ មកកាន់ក្លឹប នៅរដូវក្តៅខាងមុខ

កីឡាករ Lionel Messi បានធ្វើការកោតសរសើរចំពោះគោលដៅកំពូលរបស់ក្លឹប Barcelona កីឡាករ Lautaro Martinez ខណ:ប្រធានក្លឹបយក្ស La Liga មួយនេះ បានដាក់ឈ្មោះឲ្យ  Martinez ថាជាកីឡាករដ៏អស្ចារ្យម្នាក់ ។

Lionel Messi

គួរបញ្ជាក់ថាក្រុម Barca ទើបតែបានបញ្ចប់ការចុះហត្ថលេខាលើកីឡាករ Martin Braithwaite ក្នុងតម្លៃខ្លួន ១៥ លានផោនកាលពីថ្ងៃព្រហស្បតិ៍ ពីក្លឹប Leganes បន្ទាប់ទទួលបានការអនុញ្ញាតពិសេសពីសហព័ន្ធ La Liga ក្រោយក្លឹបជួបវិបតិ្តខ្សែប្រយុទ្ធ​ ខណ:កីឡាករ Ousmane Dembele កំពុងទទួលរងរបួសមួយផ្សេងទៀត ។

Martin Braithwaite

តែទោះជាយ៉ាងណាការចុះហត្ថលេខាលើ Braithwaite ត្រូវបានគេយល់ថា នៅតែមិនអាចបំពេញចន្លោះប្រហោងរបស់ក្លឹបបាននោះទេ ខណ Suarez កំពុងតែឈានឆ្ពោះទៅរករយ:ពេល ១២ ខែចុងក្រោយនៃកិច្ចសន្យារបស់គេ ។

Lautaro Martinez

មិនតែប៉ុណ្ណោះខ្សែប្រយុទ្ធរបស់ក្រុម Inter Milan កីឡាករ Martinez ត្រូវបានគេយល់ថាកំពុងស្ថិតនៅលើគេ ក្នុងបញ្ជីឈ្មោះកីឡាករដែលត្រូវទិញចូល ខណ: Messi ហាក់បង្ហាញការពេញចិត្តខ្លាំង ចំពោះខ្សែប្រយុទ្ធរូបនេះ ។

Lautaro Martinez

ហើយយ៉ាងណាមិញ Messi ដែលបានដឹងច្រើនពីទេពកោសល្យរបស់ Martinez នៅក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន ដោយនិយាយទៅកាន់ Mundo Deportivo ថា ៖ ” គាត់ពិតជាអស្ចារ្យណាស់ ។ គាត់ត្រូវបានគេមើលឃើញថាជាកីឡាករឆ្នើមម្នាក់ ឥឡូវនេះគាត់កំពុងបង្ហាញវា ។ គាត់ល្អខ្លាំងណាស់ ។ Lautaro មានគុណភាពជាច្រើន ។ គាត់អាចបញ្ចប់ទីបានយ៉ាងល្អ ។ Lautaro មានលក្ខណៈស្រដៀងគ្នាច្រើនជាមួយ Luis ណាស់ ” ៕

Lautaro Martinez

ប្រភព: Mirror

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker