fbpx
បាល់ទាត់អឺរ៉ុបអាល្លឺម៉ង់

តារាឆ្នើម Bayern ម្នាក់ថាបើទោះជម្រើសជាតិអាល្លឺម៉ង់កោះហៅ ក៏គេគ្មានចំណាប់អារម្មណ៍ចូលរួមដែរ

កីឡាករ Thomas Mueller បានទទូចកាលពីថ្ងៃអាទិត្យថារូបគេ មិនចាប់អារម្មណ៍សម្រាប់ការកោះហៅ ពីសំណាក់ក្រុមជម្រើសជាតិអាឡឺម៉ង់ ដើម្បីត្រៀមប្រកួតពានយូរ៉ូឆ្នាំ ២០២០ ទេ បើទោះបីជាមានការបង្ហាញទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍ សម្រាប់ក្រុម Bayern Munich ក៏ដោយ ។

Thomas Mueller

ជាក់ស្តែង Mueller បាននិយាយបន្ទាប់ពីការប្រកួតទល់ក្រុម Leipzig ថា៖ ” វាពិតជាគ្មានការចាប់អារម្មណ៍ចំពោះខ្ញុំទាល់តែសោះ ។ អ្វីដែលខ្ញុំផ្តោតសំខាន់គឺលេងបានល្អសម្រាប់អាវនេះ ” ។

បញ្ជាក់ផងដែរថា Mueller បានស្ថិតក្នុងទម្រង់លេងដ៏អស្ចារ្យមួយនាពេលថ្មីៗនេះ ដោយអាចស៊ុតបញ្ចូលទីបាន ៧ គ្រាប់និងបញ្ចូនបាល់ឲ្យមិត្តរួមក្រុមស៊ុតចំនួន ៩ លើក ក្នុងចំណោម ១៥ ប្រកួតចុងក្រោយរបស់គេសម្រាប់ក្រុម Bayern ។

Thomas Mueller

លើសពីនេះក្នុងពេលបច្ចុប្បន្នគ្រូបង្វឹកជម្រើសជាតិអាល្លឺម៉ង់លោក Loew បានមើលឃើញតារាឆ្នើមក្រុម Bayern កីឡាករ Serge Gnabry កីឡាករ Leroy Sane របស់ក្រុម Manchester City និង Julian Brandt របស់ក្រុម Dortmund ជាជម្រើសនាំមុខកីឡាករ Mueller ដែលមានវ័យ ៣០ ឆ្នាំរូបនេះ ។

ប៉ុន្តែទោះយ៉ាងណាលោក Loew ដែលបានដឹកនាំក្រុមជម្រើសជាតិឈ្នះពាន World Cup ឆ្នាំ ២០១៤ រូបនេះ បានទទូចថាលោកនៅតែបើកទ្វារ សម្រាប់ Mueller, Hummels និង Boateng ដើម្បីលេងម្តងទៀត សម្រាប់ប្រទេសអាល្លឺម៉ង់ នៅពេលដែលពួកគេត្រូវប្រឈមមុខជាមួយក្រុមព័រទុយហ្គាល់ និងក្រុមម្ចាស់ជើងឯក World Cup បារាំងក្នុងពូល សម្រាប់ពាន Euro  ឆ្នាំ ២០២០ របស់ពួកគេ ៕

Mueller, Hummels និង Boateng

ប្រភព: Besoccer 

អានអត្ថបទបន្ទាប់៖ De Bruyne ធ្វើការសម្រេចិត្តចំពោះអនាគតខ្លួន ខណ: R.Madrid & Barca កំពុងចាប់ចិត្តខ្លាំង

ខ្សែបម្រើ Kevin De Bruyne របស់ក្រុម Manchester City បានដកខ្លួនចេញពីពាក្យចចាមអារ៉ាម ដែលទាក់ទងទៅនឹងការផ្លាស់ចេញឆ្ងាយពីទឹកដី Etihad ដោយបង្ហាញថារូបគេកំពុងមានភាពសុខស្រួលជាមួយក្លឹបខ្លាំងបំផុតមួយ នៅលើពិភពលោក ។

Kevin De Bruyne

គួរបញ្ជាក់ថាកីឡាករសញ្ជាតិប៊ែលហ្សិក ដែលមានកិច្ចព្រមព្រៀងបច្ចុប្បន្នដំណើរការរហូតដល់រដូវក្តៅឆ្នាំ ២០២៣ រូបនេះ ត្រូវបានគេចាត់ទុកជាកីឡាករដ៏ឆ្នើមបំផុតម្នាក់ នៅក្នុងលីគកំពូលរបស់អង់គ្លេស ។

Kevin De Bruyne

ហើយយ៉ាងណាមិញទម្រង់លេងដ៏ល្អរបស់ខ្សែបម្រើវ័យ ២៨ ឆ្នាំរូបនេះ បានធ្វើឲ្យរូបគេមានការផ្សារភ្ចាប់យ៉ាងខ្លាំងចំពោះការផ្លាស់ប្តូរដ៏ធំមួយ ទៅកាន់ក្រុម Real Madrid ឬ Barcelona ។

ប៉ុន្តែទោះជាយ៉ាងណាអតីតតារាឆ្នើមក្រុម Chelsea ដែលបានចូលរួមជាមួយ Man City តាំងពីរដូវក្តៅឆ្នាំ ២០១៥ រូបនេះ ហាក់ដូចជាមិនប្រញាប់ ចាកចេញពីក្រុមរបស់លោក Pep Guardiola នាពេលឆាប់ៗនេះទេ ។

Kevin De Bruyne

លើសពីនេះ De Bruyne បានប្រាប់ Sport360 ថា ៖ ” ខ្ញុំមានអារម្មណ៍សុខស្រួលណាស់ ព្រោះនេះជាក្លឹបដែលខ្ញុំបានលេងយូរជាងគេ ក្រៅពី Genk ប៉ុន្តែនោះគឺដោយសារតែខ្ញុំស្ថិតក្នុងយុវវ័យក្មេង ដូច្នេះវាខុសគ្នា ។ ប៉ុន្តែខ្ញុំមានអារម្មណ៍ស្រួលនៅទីនេះ ពីព្រោះខ្ញុំសប្បាយចិត្តនៅទីនេះ ។ ខ្ញុំលេងនៅក្រុមមួយក្នុងចំណោមក្រុមល្អបំផុតនៅលើពិភពលោក ដែលស្ថិតនៅលីគដ៏ល្អបំផុតមួយ នៅលើពិភពលោកផងដែរ ” ៕

ប្រភព : Talksports

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker