fbpx
បាល់ទាត់អឺរ៉ុបអង់គ្លេស

តារាឆ្នើម Man Utd ម្នាក់ ជ្រើសយកជើងចាស់ Iniesta ថាជាកីឡាករដែលខ្លួនព្យាយាមយកគម្រូតាម

ខ្សែបម្រើប្រយុទ្ធវ័យក្មេងរបស់ក្រុមបិសាចក្រហម Manchester United កីឡាករ Angel Gomes បានជ្រើសយអតីតតារាឆ្នើមរបស់ក្រុម Barcelona លោក Andres Iniesta ថាជាកីឡាករម្នាក់ ដែលរូបគេព្យាយាមយកគំរូ សម្រាប់យកមកអនុវត្តនៅក្នុងការប្រកួតរបស់គេ ខណៈកីឡាកររូបនេះ ក៏បានរំលឹកពីរបៀបដែល Nani, Cristiano Ronaldo និង Carlos Tevez ជម្រុញទឹកចិត្តកាលពីវ័យកុមារភាពផងដែរ ។

Angel Gomes 

គួរបញ្ជាក់ថាកីឡាករវ័យ ១៩ ឆ្នាំបានឆ្លងកាត់ថ្នាលយុវជនរបស់ក្រុម United ហើយបានវិវត្តន៍ខ្លួនក្លាយជាកីឡាករវ័យក្មេងជាងគេ ដែលអាចបង្ហាញខ្លួននៅក្នុងឈុតធំរបស់ក្លឹប សម្រាប់វ័យត្រឹមតែ ១៦ ឆ្នាំនឹង ២៦៨ ថ្ងៃប៉ុណ្ណោះ​ កាលពីឆ្នាំ ២០១៧ ។

Angel Gomes

ប៉ុន្តែទោះជាយ៉ាងណា  Gomes សារភាពថារូបគេនៅតែមិនទាន់បានអាចត្រៀមខ្លួនល្អគ្រប់គ្រាន់នៅឡើយទេ និងត្រូវការរៀនសូត្របន្ថែមទៀត សម្រាប់ការលេងនៅក្នុងក្រុមដំបូង ។ ប៉ុន្តែដោយថ្លែងទៅកាន់គេហទំព័រផ្លូវការរបស់ក្លឹប Man Utd , Gomes បានបង្ហើបប្រាប់ពីកីឡាកររូបណា ដែលគេប្រាថ្នាចង់ធ្វើដូច នាពេលអនាគត ។

Andres Iniesta

មិនតែប៉ុណ្ណោះ Gomes បាននិយាយថា ៖ “ បើនិយាយពីអ្នកដែលខ្ញុំចង់យកគំរូតាម សម្រាប់មកអភិវឌ្ឍការប្រកួតរបស់ខ្ញុំ ខ្ញុំនឹងនិយាយថា Andres Iniesta ។ គាត់តែងតែជានិមិត្តរបស់ខ្ញុំ ។ គាត់គឺជាកីឡាករសំខាន់ជាងគេ ដែលខ្ញុំតែងមើលគាត់លេង ពេលខ្ញុំកំពុងធំធាត់ ។ គាត់លេងក្នុងតំណែងប្រហាក់ប្រហែលនឹងខ្ញុំ ហើយខ្ញុំតែងតែព្យាយាមយកគំរូតាម រាល់ការប្រកួតម្តងៗ ” ៕

ប្រភព: Mirror

អានអត្ថបទបន្ទាប់៖ តារាកំពូល Juve ២ រូប បដិសេធមិនព្រមផ្លាស់ទៅក្រុម Man Utd ដើម្បីធ្វើស្ពានចម្លង Pogba មក Serie A វិញនោះទេ

ឱកាសរបស់ Paul Pogba ក្នុងការវិលត្រលប់ទៅកាន់ក្រុម Juventus វិញ ហាក់ត្រូវធ្លាក់ចុះ បន្ទាប់ពីកីឡាករ Paulo Dybala និង Miralem Pjanic បានបដិសេធ មិនព្រមធ្វើជាថ្នូរ ដើម្បីផ្លាស់ទៅកាន់ទឹកដី Old Trafford នៅរដូវក្តៅខាងមុខនេះនោះទេ ។

Paulo Dybala និង Miralem Pjanic 

គួរបញ្ជាក់ផងដែរថា Pogba បានផ្លាស់ប្តូរមកកាន់ក្លឹប Man Utd វិញ ជាមួយតម្លៃបំបែកកំណត់ត្រា ៨៩ លានផោន ឆ្នាំ ២០១៦ ពោលគឺមានរយៈពេល ៤ ឆ្នាំហើយ បន្ទាប់ពីចាកចេញពីក្រុម Juve ។ ប៉ុន្តែបើយោងតាមរបាយការណ៍នៅអ៊ីតាលមួយ បានបញ្ជាក់ថាខ្សែបម្រើសញ្ជាតិបារាំងរូបនេះ កំពុងភ្ចាប់ទំនាក់ទំនងយ៉ាងខ្លាំង នៅក្នុងការវិលទៅលេងនៅក្របខ័ណ្ឌ Serie A វិញ ខណ:កិច្ចសន្យាបច្ចុប្បន្នរបស់គេនៅឯទឹកដី Old Trafford នឹងត្រូវផុតកំណត់រដូវកាលក្រោយ ។

Paul Pogba ​

មិនតែប៉ុណ្ណោះបើយោងតាម Rai Sport បានបញ្ជាក់ថាក្លឹប Juventus ចង់ដាក់បញ្ចូល  Dybala និង Pjanic សម្រាប់កិច្ចព្រមព្រៀងមួយ ដើម្បីដោះដូរ Pogba ជាមួយក្រុម Man Utd ប៉ុន្តែទោះជាយ៉ាងណាតារាឆ្នើមទាំង ២ រូបនេះ បានចេញមុខបដិសេធ នឹងមិនមានចេតនាចាកចេញពីទឹកដី Serie A នោះទេ ។

Paul Pogba

ជាក់ស្តែង Dybala កំពុងបង្ហាញទម្រង់លេងយ៉ាងល្អមួយសម្រាប់ក្រុមសេះបង្កង់ ដោយរូបគេអាចបំប៉ោងសំណាញ់ទីបាន ៦៤ គ្រាប់មកហើយ ក្នុងការបង្ហាញខ្លួនទាំង ១៥២ ប្រកួតរហូតមកដល់ពេលននេះ ខណ:ខ្សែប្រយុទ្ធរូបនេះ ក៏អាចសហការគ្នាបានយ៉ាងល្អជាមួយ តារាឆ្នើម Cristiano Ronaldo ផងដែរ ។ ចំណែកឯ Pjanic វិញ ក៏បង្ហាញទម្រង់លេងមិនងាយធ្លាក់ចុះផងដែរ ចាប់តាំងពីបានមកជំនួសតំណែងរបស់ Pogba នៅក្នុងឆ្នាំ ២០១៦ មក ៕​

Miralem Pjanic

ប្រភព: Daily Mail 

 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker