ពត៌មានដោះដូរកីឡាករ អង់គ្លេស អេស្ប៉ាញ

តារាឆ្នើម R.Madrid ម្នាក់ ថាគេនឹងមិនបដិសេធចំពោះឱកាសផ្ទេរមក PL នោះទេ ក្រោយ Chelsea ចាប់ចិត្តខ្លាំង

ខ្សែការពារ Sergio Reguilon របស់ក្រុម Real Madrid បានទទូចថារូបកេកំពុងផ្តោតលើការបញ្ចប់លក្ខខណ្ឌខ្ចីជើងជាមួយក្រុម Sevilla ពី Real Maddrid ប៉ុន្តែខ្សែការពាររូបនេះក៏មិនបានបដិសេធចំពោះការផ្លាស់ប្តូរណាមួយមកកាន់ទឹកដី Premier League រដូវក្តៅនេះផងដែរ ។

Sergio Reguilon

ជាក់ស្តែងក្រុម Chelsea កំពុងសម្លឹងរកខ្សែការពារឆ្វេងថ្មីម្នាក់ ដែលអាចមកពង្រឹងក្រុមរបស់ពួកគេបន្ថែមទៀត ដោយកំពុងមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងកីឡាករវ័យ ២៣ ឆ្នាំដែលកំពុងជាប់កុងត្រាខ្ចីជើងជាមួយក្លឹប Sevilla ប៉ុន្តែក្លឹបអេស្ប៉ាញមួយនេះ នៅមិនទាន់បញ្ចប់រដូវកាល ២០១៩-២០២០ របស់ពួកគេនៅឡើយទេ ដោយនៅតែប្រកួតនៅក្នុងក្របខ័ណ្ឌ Europa League នៅឡើយ ។

Sergio Reguilon

ហើយយ៉ាងណាមិញ Reguilon បានបង្ហាញភាពមុតមាំថាគេនឹងមិនទាន់គិតគូអំពីអនាគតរបស់ខ្លួនទេ ដរាបណារដូវកាលនេះនៅតែមិនទាន់ត្រូវបញ្ចប់ ប៉ុន្តែរូបគេក៏បានបើកចំហចំពោះលទ្ធភាពក្នុងការផ្ទេរទៅលេងនៅទឹកដីអង់គ្លេសផងដែរ ។

មិនតែប៉ុណ្ណោះដោយនិយាយទៅកាន់កាសែត Marca កីឡាករ Reguilon និយាយថា ៖ ” ប្រសិនបើឆ្នាំរបស់ខ្ញុំនៅ Sevilla នៅមិនបញ្ចប់ទេ នោះរឿងអ្វីក៏នៅមិនទាន់អាចកើតឡើងដែរ ។  ប្រសិនបើខ្ញុំសុខសប្បាយនៅក្នុងក្រុមនេះ ក្លឹបក៏ល្អដែរ អ្នករាល់គ្នាសប្បាយចិត្ត។ ប៉ុន្តែខ្ញុំនៅមិនទាន់គិតគូពីលទ្ធភាពក្នុងការផ្លាស់ទៅកន្លែងផ្សេងទេ ។

Sergio Reguilon

គេបន្តទៀតថា ៖ ” ខ្ញុំធ្លាប់បាននិយាយតាំងពីពេលដែលខ្ញុំត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកថារហូតដល់រដូវកាលមិនទាន់ចប់ ខ្ញុំនឹងមិននិយាយពីអនាគតរបស់ខ្ញុំទេ ” ៕

ប្រភព: Daily Mail 

អានអត្ថបទបន្ទាប់៖ Aston Villa កំពុងតាមប្រមាញ់កីឡាករគោលដៅតម្លៃខ្លួន ៤០ លានផោនមួយរូប

ក្រុម Aston Villa កំពុងព្យាយាមអភិវឌ្ឍសម្ថភាពក្រុមរបស់ខ្លួន ដោយតាមទិញកីឡាករថ្មីៗជាច្រើនរូប បន្ទាប់ពីមានព័ត៌មានទម្លាយថា ក្លឹបមួយនេះបានត្រៀមកញ្ចប់ថវិការប្រមាណ ១០០ លានផោន សម្រាប់គ្រោងការណ៍មួយនេះ។

Odsonne Edouard 

យោងទៅតាមរបាយការណ៍ចុងក្រោយដែលចុះផ្សាយដោយគែហទំព័រ givemesports បានឲ្យដឹងថា ក្រុម Aston Villa បច្ចុប្បន្នកំពុងតែតាមប្រមាញ់ទិញ​យកខ្សែប្រយុទ្ធរបស់ក្លឹប Celtic មួយរូប ដោយម្នាក់នោះគឺ Odsonne Edouard។ កីឡាករសញ្ជាតិបារាំង ក៏ធ្លាប់មានក្រុមនៅ Premier League ទាក់ទងទៅរូបគេផងដែរ ហើយពេលថ្មីៗនេះត្រូវបានគេសន្និដ្ឋានថា តម្លៃខ្លួនរបស់ខ្សែប្រយុទ្ធរូបនេះគឺ ប្រហាក់ប្រហែលនឺង ៤០ លានផោន។

Odsonne Edouard
Odsonne Edouard

គួរបញ្ជាក់ដែរថា Edouard រកបាន ២១ គ្រាប់ និង Assist ១២ លើកសម្រាប់ការបង្ហាញខ្លួន ២៧ ប្រកួតនៅលីគកំពូល Premiership របស់ប្រទេសស្កុតឡែនក្នុងរដូវកាល ២០១៩/២០ នេះ។

ប្រភព: givemesport

 

You may also like