fbpx
ពត៌មានដោះដូរកីឡាករអេស្ប៉ាញ

តារាឆ្នើម R.Madrid ម្នាក់ បញ្ជាក់ថានឹងលាតត្រដាងពីអនាគតរបស់ខ្លួន នៅក្រោយការប្រកួតពានយ៉ូរ៉ូឆ្នាំ ២០២០

ខ្សែបម្រើឆ្នើមរបស់ក្លឹប Real Madrid កីឡាករ Isco បានធ្វើការសម្រេចចិត្តចុងក្រោយ ទាក់ទងទៅនឹងអនាគតរបស់គេ ជាមួយក្លឹប នៅក្រោយការប្រកួតពានរង្វាន់យ៉ូរ៉ូឆ្នាំ ២០២០ ខណ:កំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ក្រុម Juventus រួមទាំងក្លឹបនៅ PL , Arsenal និងក្រុមតោខៀវ Chelsea ផងដែរ ។

Isco  

គួរបញ្ជាក់ផងដែរថារបាយការណ៍ពី  El Desmarque បានឲ្យដឹងថា Isco ចង់ធ្វើការផ្តោតសំខាន់លើការលេងរបស់គេ ជាមួយក្រុម Real Madrid នៅរដូវកាលដែលសេសសល់ជាមុនសិន ហើយនឹងធ្វើការសម្រេចចិត្តចំពោះអនគតរបស់គេ នៅក្រោយការប្រកួតពារង្វាន់យ៉ូរ៉ូឆ្នាំ ២០២០ នៅក្នុងរដូវក្តៅខាងមុខ ។

Isco

រំលឹកផងដែរថាកីឡាករវ័យ ២៧ ឆ្នាំបារូបនេះ បានចុះហត្ថលេខាចូលរួមជាមួយក្រុម Real Madrid ចាប់តាំងពីរដូវក្តៅឆ្នាំ ២០១៣ នៅពេលដែលរូបគេផ្លាស់ពីក្រុមគូប្រជែងក្នុងលីគ Malaga ក្នុងតម្លៃផ្ទេរប្រមាណ ២៧ លានផោន ។

Isco

ហើយយ៉ាងណាមិញចាប់តាំងពីពេលនោះមក Isco បានចូលលេងឲ្យក្រុម Madrid ចំនួន ២៩៧ ប្រកួត គ្រប់ការប្រកួតទាំងអស់ ដែលអាចស៊ុតបញ្ចូលទី ៥០ ដង និងបញ្ចូនបាល់ឲ្យមិត្តរួមក្រុមស៊ុត ៥២ លើផងដែរ ៕

ប្រភព: FoxsportsAsia 

អានអត្ថបទបន្ទាប់៖ Haaland ឈោង​បាន​កំណត់ត្រា​ផ្ទួនៗ ពេល​ប៉ះ PSG យប់មិញ

Haalandដែល​រក​បាន​ពីរ​គ្រាប់​ម្នាក់​ឯង​ក្នុង​ជំនួប​ទល់​ក្លឹប Paris Saint-Germain ​រុញ​ឲ្យ​រូប​គេ​បាន​បំបែក​កំណត់ត្រា​ផ្ទួនៗ​គ្នា​ចំនួន ២។

Erling Haaland
Erling Haaland

ក្នុង​នោះ​កំណត់ត្រា​ទី ១ គឺ​រូប​គេ​បាន​ជាប់​ឈ្មោះ​ជា​កីឡាករ​វ័យ​ក្មេង​បំផុត​លំដាប់​ទី ២ ដែល​អាច​រក​គ្រាប់​បាល់​នៅ UEFA Champions League ​ចំនួន ១០ គ្រាប់ ដែល​យុវជន​សញ្ជាតិ​ន័វវេស​រូប​នេះ​ស្ថិត​នៅ​វ័យ ១៩ ឆ្នាំ និង ២១២ ​ថ្ងៃ។ កំណត់ត្រា​ដាច់​គេ​បង្អស់​គឺ Kylian Mbappe ដែល​ធ្វើ​បាន​នៅ​វ័យ ១៨ ឆ្នាំ​និង ៣៦០ ​ថ្ងៃ។

Erling Haaland

កំណត់ត្រា​ទី ២ គឺ Haaland អាច​រក​គ្រាប់​បាល់​ទី ១០ របស់​ខ្លួន ដោយ​ប្រើ​ពេល​ត្រឹម​តែ ៧ ប្រកួត​ប៉ុណ្ណោះ​ក្នុង​រដូវ​កាល​ទោល ពោល​គឺ​លឿន​ជាង ៤ ប្រកួត​បើ​ធៀប​នឹង​អ្នក​បន្តបន្ទាប់​ឯ​ទៀត​ដែល​ស្ថិត​ក្នុង​កំណត់ត្រា​តែ​មួយ។

Erling Haaland

រំឭក​ថា​​ Dortmund នឹង​ត្រូវ​ចូល​ជួប PSG នៅ​ជំនួប​កាត់​សេចក្តី​រក​ក្រុម​ឆ្ពោះ​ទៅ​កាន់​វគ្គ ៨ ​ក្រុម​ចុង​ក្រោយ​ដែល​លទ្ធផល​នា​ជើង​ទី ១ បញ្ចប់​ ២-១ អ៊ីចឹង​យើង​នឹង​រង់ចាំ​អុត​មើល​លទ្ធផល​ជើង​ទី ២ នៅ​ទឹកដី​ទីក្រុង​ប៉ារីស​នា​ថ្ងៃ​ទី ១២ មិនា​ទាំង​អស់​គ្នា៕

ប្រភព៖ Optajoe

 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker