fbpx
បាល់ទាត់អឺរ៉ុប

តារាបាល់ទាត់កំពូលទាំង ៥ ដួង បង្កើតចំណងស្នេហ៍ជាមួយនារី ដែលមានអាយុបងខ្លួន យ៉ាងតិច ៦ ឆ្នាំឡើង

វាជារឿងសាមញ្ញទៅហើយសម្រាប់នារី ដែលចាំបាច់ត្រូវរៀបការជាមួយបុរសមានវ័យចំណាស់ជាងខ្លួន ។ ដោយឡែកសម្រាប់តារាបាល់ទាត់ល្បីៗ ប៉ុន្មានរូបនេះវិញ បែរជារៀបការជាមួយស្ត្រីដែលមានវ័យចំណាស់ជាងខ្លួនទៅវិញ ។ ់

ប៉ុន្តែបើទោះបីជាស្ត្រីទាំងនោះមានវ័យចំណាស់ជាងក្តី ប៉ុន្តែគូស្នេហ៍ទាំង ៥ នេះ កំពុងតែរស់នៅជាមួយគ្នា ប្រកបដោយក្តីសុខ និងមានសុភមង្គល ក៏ដោយសារតែពួកគេ ធ្លាប់បានតស៊ូនៅក្នុងគ្រាកំសត់កម្រជាមួយគ្នា រហូតអាចឈានមកដល់កំរិតដ៏ជោគជ័យ ទល់សព្វថ្ងៃនេះ ។

យ៉ាងណាមិញថ្ងៃនេះ យើងសូមណែនាំឲ្យស្គាល់ កីឡាករបាល់ទាត់កំពូលៗ ទាំង ៥ រូប នៅអឺរ៉ុប ដែលកំពុងមានចំណងស្នេហ៍ជាមួយស្ត្រី ដែលមានអាយុបងច្រើនឆ្នាំ ៖

៥. Mauro Icardi និង Wanda Nara – អាយុបងគ្នាចំនួន ៦ ឆ្នាំ

z

៤. Sergio Ramos និង Pilar Rubio – អាយុបងគ្នាចំនួន ៨ ឆ្នាំ

៣. Gerard Pique និង Shakira – អាយុបងគ្នាចំនួន ១០ ឆ្នាំ

២. Cesc Fabregas និង Daniella Semaan – អាយុបងគ្នាចំនួន ១១ ឆ្នាំ

១. Zlatan Ibrahimovic និង Helena Seger -អាយុបងគ្នាចំនួន ១២ ឆ្នាំ

ប្រភព: DailyAdvent 

អានអត្ថបទបន្ទាប់៖ បើត្រូវដាក់ឲ្យនៅដោយឡែកពីគេ Fernandes ថាមានតែកីឡាករ United ម្នាក់នេះគត់ ដែលគេចង់យកមកនៅជាមួយ

Bruno Fernandes បាននិយាយថាប្រសិនបើរូបគេត្រូវបង្ខំដាក់ឲ្យនៅដាច់ដោយឡែក ជាមួយមិត្តរួមក្រុមបិសាចក្រហមណាម្នាក់ នោះរូបគេនឹងជ្រើសរើសយក Juan Mata ព្រោះខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះ តែងតែច្រៀងលេងជាមួយគាត់ ។

Bruno Fernandes 

គួរបញ្ជាក់ផងដែរថាការមកដល់របស់ខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់រូបនេះ បានធ្វើឲ្យក្រុម Man Utd មានការផ្លាស់ប្តូរយ៉ាងខ្លាំង ដោយនៅមិនទាន់ស្គាល់ចាញ់ការប្រកួតណាមួយនៅឡើយទេ ចាប់តាំងពី Fernandes ចុះហត្ថលេខាមកទឹកដី​ Old Trafford ពីក្រុម Sporting Lisbon កាលពីខែមករា ។

Juan Mata

មិនតែប៉ុណ្ណោះ Fernandes បានសារភាពថារូបគេតែងចំណាយពេលច្រើន ជាមួយមិត្តរួមក្រុមកីឡាករ Diogo Dalot ស្របពេលដែលគេក៏នៅជិតស្និទជាមួយអ្នកចាំទី David de Gea ផងដែរ ។ ប៉ុន្តែក្នុងចំណោមមិត្តរួមក្រុមថ្មីទាំងអស់ គឺមានតែ Mata ម្នាក់ប៉ុណ្ណោះ ដែលបានធ្វើឱ្យមានការអារម្មណ៍ខ្លាំងបំផុត សម្រាប់ Fernandes ដោយសារតែទេពកោសល្យខាងតន្ត្រីរបស់ខ្សែបម្រើរូបនេះ ។

Juan Mata

ហើយយ៉ាងណាមិញនៅពេលត្រូវបានគេសួរថា តើកីឡាករ United រូបណា ដែលលោកនឹងជ្រើសរើសយកមកនៅជាមួយ ប្រសិនបើត្រូវគេដាក់នៅដោយឡែកពីគេតែ ២នាក់ ? ខណ: Fernandes បានប្រាប់គេហទំព័រផ្លូវការរបស់ Manchester United វិញថា ៖ “ ខ្ញុំនឹងជ្រើសរើសយក Juan ពីព្រោះប្រសិនបើខ្ញុំនៅដាច់ដោយឡែកជាមួយ Juan ខ្ញុំអាចស្តាប់បទចម្រៀងរបស់ខ្ញុំរាល់ថ្ងៃរាល់ថ្ងៃ! គាត់តែងតែច្រៀងឱ្យខ្ញុំស្តាប់! ” ៕

ប្រភព: Mirror 

 

Close

Adblock Detected

Please consider supporting us by disabling your ad blocker