fbpx
បាល់ទាត់អឺរ៉ុបពត៌មានដោះដូរកីឡាករអេស្ប៉ាញ

តារា​ឆ្នើម​នៅ Barcelona ​និយាយ​ចំៗ ពី​ផែនការណ៍​ចង់​ផ្ទេរ​ទៅ​លេង​ឲ្យ​ក្លឹប​របស់ Beckham

ខ្សែ​បម្រើ​កាន់​ឆ្នាំ​របស់​ក្លឹប FC Barcelona គឺ​កីឡាករ Ivan Rakitic បាន​និយាយ​ចំៗ ជុំវិញ​ការ​គ្រោង​ចង់​ចាកចេញ​នា​ថ្ងៃ​ខាង​មុខ ដោយ​ចង់​ទៅ​ចូលរួម​ជាមួយ​ក្លឹប Inter Miami កាន់កាប់​ដោយ​អតីត​កីឡាករ​ជើង​ចាស់​លោក David Beckham។

Ivan Rakitic
Inter Miami

ប្រាប់ ESPN ខ្សែ​បម្រើ​ក្រូអាត​និយាយ​ថា៖ “ប្រហែល​ថ្ងៃ​ណា​មួយ Beckham គាត់​នឹង​ហៅ​ខ្ញុំ ដោយ​អ្នក​មើល​ទៅ​បាល់ទាត់​នៅ​អាមេរិក​ពេល​នេះ​ទៅ កាន់​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ”។

Rakitic បន្ត៖ “ខ្ញុំ​គិត​ថា​វា​ពិត​ជា​ពិសេស​ការ​ដែល​បាន​ឃើញ​ពី​ភាព​រីក​ចម្រើន​របស់​បាល់ទាត់ ដូច​ពេល​នេះ​អ្នក​អាច​មើល​ការ​ប្រកួត​នៅ MLS ហើយ​នឹង​លាន់​មាត់​ថា វា​ពិត​ជា​គួរ​ឲ្យ​ចង់​ទស្សនា​មែន”។

David Beckham

បញ្ជាក់​ថា​ភាព​រកាំរកូស​រវាង Rakitic ​និង​សំណាក់​ក្លឹប Barcelona បាន​ធ្លាក់​ដល់​ចំណុច​អវិជ្ជមាន​ខ្លាំង​កាល​ពី​ប៉ុន្មាន​ខែ​មុន ហើយ​និយាយ​ដល់​ការ​ផ្ទេរ​ទៅ Inter Miami សម្រាប់ Rakitic មិនមែន​ជា​កីឡាករ​ទី​មួយ​ទេ ដោយ​កន្លង​ទៅ​ក៏​ល្ហៀងៗ​ថា Griezmann និង Vidal មាន​ចិត្ត​ចង់​ផ្ទេរ​ទៅ​ទី​នោះ​នា​ថ្ងៃ​អនាគត​ដូច​គ្នា៕

ប្រភព៖ SoccerLaduma

អានអត្ថបទបន្ទាប់៖ បើ​ចង់​ប្រើ​សិទ្ធ​ដក Conte ចេញ​ឆៅៗ ក្លឹប Inter Milan ត្រូវ​ចំណាយ​លុយ​ធំ​ប៉ុណ្ណេះ

ស្រប​ពេល​ដែល​ទម្រង់​លេង​របស់ Inter Milan នា​រយៈ​ពេល​ចុង​ក្រោយ ហាក់​មាន​ការ​ធ្លាក់​ចុះ​ក៏​រុញ​ឲ្យ​មាន​ចចាមអារ៉ាម​ជុំវិញ​ការ​ប្រឈម​បាត់បង់​កៅអី​របស់​អ្នកចាត់ការ​លោក Antonio Conte។

Antonio Conte

ពីរ​ប្រកួត​កន្លង​ទៅ Inter បាន​ត្រឹម​ស្មើ​ជាមួយ Verona និង​ចាញ់ Bologna ២-១ ​នាំ​ឲ្យ​លំដាប់​ពិន្ទុ​នៅ​តារាង Serie A ក្រុម​របស់​ពួក​គេ​ត្រូវ​ឈរ​លេខ ៤។

ត្បិត​បើ​កៅអី UCL អាច​ថា​ធានា​បាន​មែន ប៉ុន្តែ​បញ្ហា​ចម្បង​គឺ​លទ្ធផល​ល្អ​ជាង​នេះ​ដែល​ក្លឹប​ចង់​ទទួល​បាន និង​មួយ​ផ្សេង​ទៀត​គឺ​កត្តា​ចំណាយ ដែល​ប្រាក់​ពលកម្ម​របស់​លោក Conte គឺ​ខ្ពស់​ជាង​គ្រូ​បង្វឹក​រូប​ណា​ទាំង​អស់​នៅ​ក្របខ័ណ្ឌ​អ៊ីតាលី។

Inter Milan
Antonio Conte

មួយ​ឆ្នាំ Conte ស៊ី​ថ្លៃ ១២ លាន​អឺរ៉ូ និង​ជាប់​កុងត្រា​ដល់​ឆ្នាំ ២០២២ ហើយ​ប្រសិន​ណា Inter Milan ចង់​បណ្ដេញ​អ្នកចាត់ការ​ខាង​លើ​ចេញ​នៅ​ពេល​នេះ គឺ​ក្លឹប​ត្រូវ​ចំណាយ​ដល់​ទៅ ១៥០ លាន​អឺរ៉ូ ជា​ថ្លៃ​កាត់កង​លើ​កុងត្រា​និង​លក្ខខណ្ឌ​សេសសល់។ រឿង​តែ​មួយ​គត់​ដែល​អាច​ឲ្យ Conte ចាកចេញ ហើយ​ក្លឹប​មិន​ចំណាយ នោះ​គឺ​ការ​សុំ​លា​ឈប់​ដោយ​ឯកឯង ព្រោះ​កន្លង​មក​ក៏​ល្ហៀងៗ​ថា​ទំនាក់ទំនង​រវាង​គ្រូ​សិស្ស​នៅ Inter រាង​ប្រេះស្រាំ​ជា​បណ្តើរៗ​ដែរ៕

ប្រភព៖ AF

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker